បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានកាលពីថ្ងៃសុក្រថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដោយ បណ្តាប្រទេសលោកខាងលិចនឹងក្លាយទៅជា សកម្មភាពខុសច្បាប់ និង អាចបង្កគ្រោះថ្នាក់ខ្លាំង សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវបានគេរាយការណ៍ថា កំពុងពិចារណាប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅលោកខាងលិច ដើម្បីបង្កើតឡើងវិញនូវអ៊ុយក្រែន ឬសូម្បីតែផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែង យោធាដែលកំពុងបន្តរបស់ទីក្រុងគៀវ។ យោងតាមកាសែត...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ក្បួនរថយន្តដឹកប្រេងចំនួន ៤៤ គ្រឿងដែលដឹកប្រេងពីទីវាលរបស់ស៊ីរី បានចាកចេញពីខេត្ត al-Hasakah ភាគឦសាននៃប្រទេសស៊ីរី ទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមប្រភពក្នុងស្រុកដែលដកស្រង់ដោយ SANA ក្បួនរថយន្តបានចាកចេញពីទីជនបទ Yarubiya នៅតាមព្រំដែនអ៊ីរ៉ាក់-ស៊ីរី តាមច្រក Mahmoudiya ដែលគ្មានការអនុញ្ញាត...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីវ៉េណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញពីមូលដ្ឋានរួមគ្នាលើការ បង្កើតសណ្តាប់ធ្នាប់ពិភពលោកដោយ យុត្តិធម៌ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ក្នុងអំឡុងពេលផ្លាស់ប្តូរទស្សនៈ លើរបៀបវារៈអន្តរជាតិ ការសង្កត់ធ្ងន់មួយត្រូវបានដាក់លើ វិធីសាស្រ្តរួមនៃការបង្កើតសណ្តាប់ធ្នាប់ ពិភពលោកពហុប៉ូឡាដោយយុត្តិធម៌ ស្តីពីការបដិសេធទណ្ឌកម្មខុសច្បាប់ និងការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងនៃប្រទេសនានា”។...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ជាថ្មីម្តងទៀតបានពន្យារពេលការបោះឆ្នោត ដែលបានពន្យារពេលជាយូរមកហើយ លើដំណោះស្រាយដ៏សំខាន់មួយ សម្រាប់ជំនួយដែលត្រូវការ យ៉ាងខ្លាំងដល់តំបន់ហ្គាហ្សា ដោយសារតែការខ្វែងគំនិតគ្នា ពីសហរដ្ឋអាមេរិក។ នេះជាលើកទី៤ ក្នុងរយៈពេលមួយសប្តាហ៍ដែលការ បោះឆ្នោតត្រូវបានពន្យារពេល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពការទូតបានបង្ហាញថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ អំពីឯកសារយោងនៅក្នុងអត្ថបទទៅកាន់ “ការបញ្ឈប់អរិភាព” នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាសំខាន់នៃការត្រួតពិនិត្យរថយន្តជំនួយ ដែលចូលទៅតំបន់ហ្គាហ្សា...
ប៉េកាំង៖ អ្នកជំនាញមកពីតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ របស់ប្រទេសចិន និងខេត្តផ្សេងទៀតកាលពីថ្ងៃពុធ បានច្រានចោលការឃោសនា របស់រដ្ឋាភិបាលលោកខាងលិច បណ្តាញផ្សព្វផ្សាយ និងក្រុមអ្នកគិតគូរប្រឆាំងនឹងការអភិវឌ្ឍន៍ សិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ដែលជាតំបន់មួយនៅភាគពាយ័ព្យប្រទេសចិន។ នៅក្នុងសិក្ខាសាលាមួយនៅខាងក្រៅសន្និសីទគំនិត និងចែករំលែករឿងរ៉ាវ ដែលបានធ្វើឡើងនៅទីនេះ អ្នកជំនាញបានឲ្យដឹងថា លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក មានស្តង់ដារទ្វេរដងលើបញ្ហាភេរវកម្ម និងសិទ្ធិមនុស្ស ខណៈពេលដែលកំពុងមើលរំលងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ស៊ីនជាំង ក៏ដូចជាការការពារសិទ្ធិមនុស្ស។...
តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. បានឲ្យដឹងថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ២,៦លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីម៉ាស៊ីនបូមប្រេង ដែលផលិតដោយក្រុមហ៊ុន Denso Corp. ដែលអាចបណ្តាលឱ្យម៉ាស៊ីនជាប់គាំង។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានឲ្យដឹងថា រថយន្តដែលកំពុងត្រូវបានប្រមូល មកវិញនៅសហរដ្ឋអាមេរិក គឺជាម៉ូដែលដែលផលិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ រួមទាំងម៉ូឌែល Accord, Civic និង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ពុំតម្រូវឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»។ តាមរយៈសេចក្ដីជូនដំណឹងរបស់...
បរទេស៖ យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប្រទេសថៃគឺលោក Tawee Sodsong បាននិយាយថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិតជាឈឺ ហើយនឹងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យទូទៅប៉ូលីស បន្ទាប់ពីលោកសម្រាកព្យាបាលរយៈពេល ១២០ ថ្ងៃ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជា ដែលធ្វើការនៅបរទេស។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤” នៅក្រសួងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ ៕