ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូ ដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថា នេះគឺជាការសម្ដែង...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ធនធានមនុស្ស ដើរតួនាទីសំខាន់ក្នុងការចូលរួម អភិវឌ្ឍជាតិឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ នាឱកាសអញ្ជើញបើកពិព័រណ៍ការងារ ក្នុងវិស័យអប់រំកសិកម្មស្តីពី ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា នៅសាកលវិទ្យាភូមិន្ទកសិកម្ម នាថ្ងៃទី៨ ធ្នូ លោករដ្ឋមន្ដ្រី...
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលប្រព្រឹត្តបទល្មើសអំពើឃាតកម្ម ដោយច្របាច់ ក សង្សាររួចយកសាកសពព្យួរ ក ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។ ក្រោយត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ខណៈជនសង្ស័យបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បន្ទាប់ពីជនសង្ស័យធ្វើអំពើឃាតកម្ម (ច្របាច់ ក ស្រ្តីម្នាក់ជាសង្សាររួចយកសាកសព...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Marwan Al Marri នាយកប្រចាំតំបន់អាស៊ី នៃសភាពាណិជ្ជកម្មឌូបៃ ដោយក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាង សមាគមឧកញ៉ា កម្ពុជាផងដែរ។ ក្នុងជំនួបនេះ តំណាងសភាពាណិជ្ជកម្មឌូបៃលោក Marwan...
ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការប្ដេជ្ញាចិត្តខ្ពស់ដូចគ្នាក្នុងការធ្វើឱ្យ កិច្ចសហប្រតិបត្តិការក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម ជាមួយលោកស្រី ឯកអគ្គរដ្ឋទូតតួគី នារសៀលថ្ងៃទី៨ ខែធ្នូ...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៧ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថានកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នា២០២៣។ វិទ្យាស្ថានបណ្តុះបណ្តាលជំនាញចំនួន ៧មុខវិទ្យាដូចជា ការងារកំបោរ ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំនិងជួសជុលរថយន្ត ការថែទាំ...
ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់តំបង និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១០៨០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងឱ្យដឹងថា វិទ្យាស្ថានត្រូវការយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៦៣០នាក់ ចូលរៀនជំនាញវិជ្ជាជីវៈលើមុខជំនាញ ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងសរសៃដែក ការដំឡើងគ្រឿងឈើសម្រេច ការថែទាំនិងជួសជុលរថយន្ត...
ភ្នំពេញ៖ ក្នុងរយៈពេល ៣សប្តាហ៍មកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមខ្នងផ្ទះទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបានដឹង ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាស កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។ បើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដែលរួម មានអគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញយុទ្ធនាការផ្សព្វផ្សាយ នៅគ្រប់ច្រកល្ហកទូទាំងប្រទេស...
សៀមរាប៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំ តាមការញុះញង់របស់បុគ្គលខ្លះនោះគឺថា ការផ្លាស់ប្ដូរទីលំនៅ ប្រជាពលរដ្ឋពីតំបន់អភិរក្សអង្គរ ទៅតំបន់រុនតាឯក និងពាក់ស្នែង គឺមិនមែនយកដីលក់ឲ្យក្រុមហ៊ុន ឯកជនណាមួយឡើយ តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាប៉ុណ្ណោះ។ នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូ សម្ដេចធិបតីបានឲ្យដឹងថា...
សៀមរាប ៖ ថ្លែងចេញពីទឹកដីខេត្តសៀមរាប ជាទីកន្លែងមានប្រាសាទអង្គរវត្ត ដ៏មានតម្លៃរបស់ជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្ត ឲ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត។ សម្តេចធិបតីបានថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃ៨ ធ្នូ...