ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅក្រុមអង្គការអន្តរជាតិ និងមតិប្រឆាំងដែលនាំគ្នា វាយប្រហារមកលើរាជរដ្ឋាភិបាល រឿងប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែងថា រវាងប្រាសាទអង្គរ និងប្រជាពលរដ្ឋនៅក្បែរប្រាសាទអង្គរ គឺយកទាំងពីរ ព្រោះកេរដំណែដូនតា និងប្រជាពលរដ្ឋ ត្រូវតែជាអាទិភាពធំដាច់ខាត សម្រាប់រាជរដ្ឋាភិបាល ។ នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃ៨...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌដល់ មន្ត្រីសុខាភិបាលជាប់កិច្ចសន្យាចំនួន ៨រូប ដែលបម្រើការងារនៅមណ្ឌលសុខភាពរុនតាឯក ឲ្យក្លាយជាពេញសិទ្ធិតែម្តង។ ដោយមិនអស់ចិត្តក្នុងបំពេញ តម្រូវការបន្ថែមទៀត ដល់មណ្ឌលសុខភាពនៅរុនតាឯកនេះ សម្តេចធិបតី ក៏ណែនាំឲ្យអគ្គិសនីកម្ពុជា តភ្ជាប់បណ្តាញអគ្គិសនី ដោយមិនគិតថ្លៃផងដែរ ៕
ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនគ្រប់គ្រង បណ្ដាញសង្គមហ្វេសប៊ុក បានដាក់ឲ្យដំណើរការ Meta AI សារជាថ្មី ។ Imagine with Meta AI ជាគេហទំព័រដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់បង្កើតរូបភាព តាមក្តីស្រមៃបានដោយឥតគិតថ្លៃ។ ប៉ុន្តែបច្ចុប្បន្នសម្រាប់កម្ពុជា គេហទំព័របង្កើតរូបសិប្បនិម្មិតនេះមិនទាន់ អាចប្រើប្រាស់បានជាទូទៅនៅឡើយ។ យោងតាមហ្វេសប៊ុក...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱជួបពលរដ្ឋទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នាថ្ងៃ៨ ធ្នូនេះ បានរំលឹកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលបានចុះមក ជួបពលរដ្ឋនៅទីនេះចំនួន៤លើក កាលពីពេលកន្លងមក ដោយក្នុងជំនួបនាពេលនោះ សម្តេចធិបតីរំលេចថា បំណងរបស់សម្តេចតេជោ ចង់ឲ្យតំបន់រុនតាឯកនេះក្លាយទៅជា ក្រុងរុនតាឯកមួយទៀត បន្ទាប់ពីក្រុងសៀមរាប ។ ក្នុងរយៈពេល៥០០ថ្ងៃ...
ភ្នំពេញ៖ ហាក់មានភាពស្រពិចស្រពិល ក្នុងករណីរកឃើញសាច់បង្កកជិត ៤០០តោន នៅរាជធានីភ្នំពេញ ដោយមានស្ថាប័នរដ្ឋចំនួនពីរ បានចេញមុខបកស្រាយខុសៗគ្នា ក្នុងនីតិវិធីច្បាប់ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋមានការ ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពចំណីអាហារ។ សូមរំលឹកថា កាលពីថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្ដុកសាច់បង្កកមួយកន្លែង នៅភូមិសំរោងទាវ...
បរទេស៖ ប្រសិនបើរុស្ស៊ីឈ្នះក្នុងជម្លោះអ៊ុយក្រែន នោះរុស្ស៊ីអាចនឹងរកឃើញខ្លួនឯង ក្នុងទីតាំងមួយដើម្បីបើកការ វាយប្រហារលើអង្គការណាតូ ដែលអាចបង្កជម្លោះជាសាកល ដែលពាក់ព័ន្ធនឹងទាហានអាមេរិក។ នេះបើតាមប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានលើកឡើងនៅថ្ងៃពុធ នៅពេលដែលលោកបានជំរុញឱ្យ សភាអនុម័តកញ្ចប់សន្តិសុខជាតិចំនួន ១១១ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ថវិកាសន្តិសុខ...
ភ្នំពេញ៖ លោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់នូវបរិយាកាសសន្តិភាព និងសុវត្ថិភាព នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ។ ការបញ្ជាក់របស់លោកបណ្ឌិត ឃី សុវណ្ណរតនា ធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម លើកទី១ ចាប់ពីថ្ងៃទី៤-៧ ធ្នូ នៅទីក្រុងវៀងចន្ទន៍...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង ៣០ម៉ឺនដើម ក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមពីការដាក់ចេញយុទ្ធនាការ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឲ្យបានជាង...
ភ្នំពេញ៖ «ផែនទីបង្ហាញផ្លូវស្តីពី ការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» គឺជាផែនទីគូសវាសអភិវឌ្ឍជំនាញ នៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការ អភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសទទួល បានការសិក្សាពេញមួយជីវិត និងធានាថាប្រជាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើលក្អសមរម្យ មានសេចក្តីថ្លែថ្នូ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ នេះបើយោងតាមគោលនយោបាយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបាន...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៥៤០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៨ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ វិទ្យាស្ថានត្រូវការយុវជនមករៀនជំនាញដូចជា ការងារកំបោរ (សំណង់) ចំនួន៣០នាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៩០នាក់ ការផ្សារអគ្គិសនី...