ភ្នំពេញ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។ ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម។ គណៈប្រតិភូស្វាគមន៍រួមមានលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។...
តាកែវ៖ លោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញនិងគាំទ្រការផលិតជីធម្មជាតិក្នុងស្រុក ដោយមិនពឺងដង្ហើមគេដក។ បើតាមលោក សយ សុភាព បានឱ្យដឹងថា រូបលោកដើររកអ្នកវិទ្យាសាស្ត្រខ្មែរ ឃើញហើយក៏បានបង្កើត ជាកូនសិប្បកម្មតូចមួយ ឈ្មោះថា«ជីសរីរាង្គព្រៃស្នួល» មានទាំងទឹក និង...
ភ្នំពេញ ៖ «ប្រជាពលរដ្ឋខ្មែរមានមោទនភាពនិងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកយកករណីនេះជាឧទាហរណ៍ ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាម...
ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់នគរបាលជាតិ ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់អវិជ្ជមានដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ការវាយតម្លៃរបស់ លោក លី ធុជ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់នគរបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅខាងក្រៅកិច្ចប្រជុំ Bucharest Nine និងកិច្ចប្រជុំកំពូល Nordic Countries នៅទីក្រុង Vilnius ប្រទេសលីទុយអានី ដោយមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីការបន្ដផ្ដល់ការគាំទ្រផ្នែកការទូត និងការពារជាតិ។ នៅក្នុងការបង្ហោះនៅលើ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងយោធិននារី កងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំបាយសម្លរខ្ទិះចំនួន៦០០ប្រអប់ ការពិកផាវ ចំនួn ៦០០កំប៉ុង ចែកជូនដល់បងប្អូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ។ ក្នុងឱកាសនោះដែរ លោកស្រី ចាយ...
ភ្នំពេញ៖ លោក អ៊ីន វីរជ័យ តំណាងអ្នករៀបចំសហគមន៍អេកូទេសចរណ៍ព្រះរំកិល បានឲ្យដឹងថា ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ដែលមានរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ទៀង ថៃ និងលោកស្រី វណ្ណ លុយ អគ្គនាយកក្រុមហ៊ុនទឹកពិសារអេរ៉ូទិច ដែលបានឧបត្ថម្ភទឹកពិសារអេរ៉ូទិចចំនួន១០០កេស ត្រីខ៥កេសធំ មី៥កេសធំ និងថវិកា ១លានរៀល ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩។ លោកឧកញ៉ា និងលោកស្រី គឺជាសប្បុរសជនដែលពោលពេញប្រកបដោយចិត្តធម៌ តែងតែជួយដល់កងទ័ពគ្រប់កាលៈទេសសូមឲ្យលោកទាំងពីរព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ និងសេចក្ត៏ចម្រើន ជាពិសេសពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕