បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងស្វែងរក លទ្ធភាពក្នុងការទទួលបានប្រាក់ប្រមាណជា ៥ពាន់លានដុល្លារ ពីមូលនិធីរូបិយវត្ថុអន្តរជាតិ IMF ជារៀងរាល់ខែ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Denys Shmyhal ដោយបានបញ្ជាក់ទៀតថា៖ ពួកយើងគឺកំពុងពិភាក្សាគ្នាអំពីកញ្ចប់ប្រាក់ ៥ពាន់លានដុល្លារ ក្នុងមួយខែហើយយើងកំពុងរងចាំ ការសម្រេចចិត្តដោយភាគីចំនួន២ គឺទាំង IMF និងធនាគារពិភពលោក...
ម៉ុស្គូ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នា “ជាគោលការណ៍” ស្តីពីការចូលរួមរបស់ អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហមក្នុងការជម្លៀសជនស៊ីវិល ចេញពីរោងចក្រដែក ដែលត្រូវឡោមព័ទ្ធនៅ Mariupol ចំពេលមានសង្រ្គាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ វាជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកអគ្គលេខាធិការទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះគ្មានអ្វី មានស្ដង់ដារតែមួយ ដូចវិស័យកីឡានោះទេ។ ក្នុងន័យនេះ សម្ដេចចង់សំដៅទៅលើរឿងនយោបាយ ដែលក្រុមប្រឆាំង តែងតែលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ។ ថ្លែងក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបង្ក “ភាពតក់ស្លុតដ៏ធំមួយ” ដល់ទីផ្សារទំនិញ ដោយផ្លាស់ប្តូរគំរូពាណិជ្ជកម្ម ផលិតកម្ម និងការប្រើប្រាស់ជាសកល។ ការកើនឡើងនៃ តម្លៃថាមពលក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺជាការកើនឡើងដ៏ធំបំផុត ចាប់តាំងពីឆ្នាំ១៩៧៣ នេះបើយោងតាមរបាយការណ៍ ចុងក្រោយបំផុតធនាគារពិភពលោក WB ស្ដីពី Commodity...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបដិសេធការអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងចូលរួមកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅខែក្រោយ។ នៅក្នុងជំនួបជាមួយសមាជិក មួយចំនួននៃគណៈរដ្ឋមន្ត្រី ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ លោក Duterte បានលើកឡើងថា លោកបានទទួលការអញ្ជើញឱ្យចូលរួម “កិច្ចសន្ទនា” អាស៊ានជាមួយលោក...
ប៉េកាំង៖ ថ្មីៗនេះ អ្នកព្យាករណ៍ភូមិសាស្ត្រនយោបាយ George Friedman បានសន្មតថា ទំនាក់ទំនងរវាងចិន-អាមេរិក កាន់តែអាក្រក់ទៅៗ។ ទៅនឹងសកម្មភាពផ្ទាល់ខ្លួនរបស់ប្រទេសចិន និងបានមើលឃើញទុកជាមុន នូវការបាត់បង់ជាបន្តបន្ទាប់នៃ សារៈសំខាន់ជាសកលរបស់ប្រទេសចិន ដោយលើកឡើងថា សត្រូវរបស់ចិន គឺជាប្រទេសខ្លួនឯង។ តាមរយៈការពិនិត្យមើលការពិត គេអាចរកឃើញសត្រូវពិតរបស់ ចិន-អាមេរិក បានយ៉ាងឆាប់រហ័ស។ ទំនាក់ទំនងអ្នកនយោបាយអាមេរិក និងអ្នកនយោបាយដែលចូល ប្រឡូកក្នុងនយោបាយពុល...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន “បានរៀបចំត្រូវគ្នាយ៉ាងទូលំទូលាយ” លើអ្វីដែលឧបករណ៍យោធា អ៊ុយក្រែន ជឿជាក់ថា ខ្លួនត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអែល នៅក្នុងរដ្ឋធានីដាម៉ាស់ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារយប់មិញនេះ។ ប្រជាជននៅក្នុងរដ្ឋធានីបាន ឮការផ្ទុះដ៏ខ្លាំងក្លាដែលជា លទ្ធផលនៃការវាយប្រហារ និងការស្ទាក់ចាប់ប្រព័ន្ធការពារ ដែនអាកាសរបស់ស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបាន ផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាក្រុមប្រឆាំងបាននិយាយថា ការផ្ទុះហិង្សាជាង...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់លោកស្រីបានឲ្យដឹងថា អនុប្រធានាធិបតីលោកស្រី Kamala Harris បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ នៅលើការធ្វើតេស្តរហ័ស និង PCR កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “លោកស្រីមិនបានបង្ហាញ រោគសញ្ញាអ្វីនោះទេ ហើយនឹងនៅដាច់ដោយឡែក និងបន្តធ្វើការពីលំនៅដ្ឋាន របស់អនុប្រធានាធិបតីរូបនេះ” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
ត្បូងឃ្មុំ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន (ស.ស.យ.ក) តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួម ពីសំណាក់អភិបាលខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ចាន់សោភ័ណ និងសមាជិកសមាជិកា ស.ស.យ.ក ខេត្តត្បូងឃ្មុំជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី២៧ ខែមេសា...