ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា “ខ្ញុំអាចលឺខ្យល់បក់បោកយ៉ាងខ្លាំង ខណៈវារបូតចេញពីសន្លឹកដែក នៃផ្ទះរបស់យើង” ពលរដ្ឋឈ្មោះ Acerns Velasco រស់នៅក្នុងក្រុង Lapu-Lapu ភាគកណ្តាលប្រទេសហ្វីលីពីន បាននិយាយនៅក្នុងហ្វេសប៊ុក កាលពី៧ម៉ោង បន្ទាប់ពី ព្យុះទីហ្វុង Rai បានបោកបក់ចូលប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ។...
បរទេស៖ អ្នកវិទ្យាសាស្ត្រ និងវិស្វករប្រហែល ៧០០ នាក់ ហើយ២១នាក់ ក្នុងចំណោមអ្នកទាំងនោះ ដែលជាអ្នកឈ្នះរង្វាន់ណូបែល កាលពីថ្ងៃព្រហស្បតិ៍ បានសរសេរលិខិតចំហរមួយ ទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden សុំឱ្យលោកកាត់បន្ថយឃ្លាំង អាវុធនុយក្លេអ៊ែររបស់អាមេរិក មួយភាគបី និងដើម្បីប្រកាសថាប្រទេសនេះ នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងជម្លោះជាមុនឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩...
អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះមួយនៅជាន់ផ្ទាល់ដី នៃអគារ២ជាន់ ក្នុងទីក្រុងកំពង់ផែ ការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ ប្រភពពីប៉ូលិស និងមន្ទីរពេទ្យបានឲ្យដឹងដូច្នេះ ។ សាកសពចំនួន ១០នាក់ និងមនុស្សរងរបួស ១២នាក់ ត្រូវបានចុះបញ្ជីក្នុងកំណត់ត្រាមន្ទីរពេទ្យ...
ប៉ារីស៖ នាយករដ្ឋមន្រ្តីស្តីទីហូឡង់លោក Mark Rutte បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសហូឡង់ នឹងដាក់ចេញការបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគបំលែងថ្មី Omicron ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី ១៤ ខែមករា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Rutte...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃទី១៥ ខែធ្នូ បានប្រគល់សំណើសន្តិសុខ លម្អិតចំនួន២ សម្រាប់សន្តិសុខរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការណាតូ ជាមួយនឹងព័ត៌មានលម្អិតនៃ កិច្ចព្រមព្រៀងដែលបានស្នើឡើង ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រ។ មន្ត្រីអាមេរិក និងអង្គការណាតូ បានបញ្ជាក់ថា ពួកគេកំពុងសិក្សាទៅលើឯកសារនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ ការបង្ហោះសាកល្បងលើកទី3 នៃអាវុធឆ្លើយតបរហ័សរបស់អាមេរិក AGM-183A Air-Launched Rapid Response Weapon (ARRW) ឬមីស៊ីលល្បឿនលឿនជាងសំឡេង បានប្រែក្លាយជាបរាជ័យ ដូចការសាកល្បងមុនៗ ហើយមូលហេតុបរាជ័យ គឺមិនត្រូវបានគេកំណត់ អត្តសញ្ញាណនោះទេ។ នេះបើតាមឧត្តមសេនីយ Heath Collins បានប្រាប់ទស្សនាវដ្តី War Zone ។...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក តាមរយៈការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កំពុងតែជម្រុញឲ្យ ប្លុកអ៊ឺរ៉ុបព្រមទាំងសម្ព័ន្ធមិត្តផង ក្នុងការពង្រីកទណ្ឌកម្មប្រឆាំង ទៅនឹងធនាគាររបស់រុស្សី ព្រមទាំងក្រុមហ៊ុនថាមពល មួយចំនួនផងដែរ។ អាមេរិកក៏បានបញ្ជាក់ដែរថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយនឹង អ៊ឺរ៉ុបប្រសិនបើរុស្សីនៅតែបន្ត គម្រាមកំហែងនិង វាយប្រហារទៅលើ ប្រទេសអ៊ុយក្រែននោះ។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ប្រធានាធិបតីរុស្សីលោក Vladimir...
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ខ្លួននឹងដឹកនាំការអំពាវនាវ សុំឲ្យបណ្តា ប្រទេសមូស្លីមទាំងឡាយ ដើម្បីជួយដល់បញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ និងក៏ដូចជាវិបត្តិមនុស្សធម៍ នៅក្នុងប្រទេសអាហ្គានីស្ថានផងដែរ។ ក្នុងនោះផងដែរដ្ឋាភិបាលអ៊ីស្លាម៉ាបាដ ក៏បានធ្វើការអំពាវនាវដល់ មេដឹកនាំតាលីបង់ ក្នុងការបន្ទន់ឥរិយាបទបន្តិច ដើម្បីអាច ទាក់ចិត្តការមើលឃើញ របស់ពិភពលោកផងដែរ។ គួរឲ្យដឹងដែរថា នៅថ្ងៃអាទិត្យនេះបណ្តាប្រទេស មួយចំនួនមកពីសមាជិកទាំង៥៧ នៃក្រុមប្លុកប្រទេសមូស្លីម នឹងត្រូវជួបប្រជុំគ្នានៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace នាពេលថ្មីៗនេះ បានមានប្រសាសាន៍ថា វាទំនងជាប្រទេសអង់គ្លេស ឬក៏សម្ពន្ធមិត្ត នឹងមិនបញ្ជូនកងទ័ពទៅ ការពារប្រទេសអ៊ុយក្រែននោះទេ ប្រសិនបើវាត្រូវបានឈ្លានពាន ដោយប្រទេសជិតខាង គឺប្រទេសរុស្ស៊ីនោះ។ ទីភ្នាក់ងារចារកម្ម សហរដ្ឋអាមេរិកអះអាំងថា ប្រទេសរុស្ស៊ីបានចល័តកងទ័ពប្រមាណ ៧០.០០០នាក់ ទៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន និងបានចាប់ផ្តើមផែនការ ដើម្បីធ្វើការឈ្លានពាន អាចទៅរួចណាមួយ...
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១នេះ មានពលករខ្មែរ ត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះ ត្រឡប់មកពីប្រទេសថៃ ច្រើនជាងគេ។ ក្នុងពិធីសម្ពោធអគារមណ្ឌល ទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង...