បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បំណែកជាច្រើននៃប្រព័ន្ធការពារអាកាស របស់អង្គការណាតូ Patroit បានដឹកជញ្ជូនមកដល់ ប្រទេសរបស់ខ្លួនហើយ ហើយការរៀបចំតម្លើងនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រព័ន្ធការពារដែនអាកាស ដែលផលិតនៅអាមេរិកនេះត្រូវបាន គេដឹកជញ្ជូនមកដល់ស្លូវ៉ាគី ស្របតាមគោលការណ៍នៃ កិច្ចខិតខំប្រឹងប្រែងរបស់ណាតូ ចំពោះផែនការពង្រឹងប្រព័ន្ធការពារជាតិ របស់បណ្តាសមាជិកអឺរ៉ុបខាងកើត...
បរទេស៖ ប៉ុន្មានម៉ោងមុនការហៅ ទូរស័ព្ទតាមការគ្រោងទុករវាងប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីចិន លោក ស៊ី ជិនពីន ប្រទេសចិនបានបើកនាវា ផ្ទុកយន្តហោះរបស់ខ្លួន Shandong ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ ក្រសួងការបរទេសក្រុងប៉េកាំង និយាយថា ព្រឹត្តិការណ៍ទាំងពីរមិនទាក់ទងគ្នាទេ ហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានភាព រសើបខ្លាំងពេកអំពីរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រដោយ ដកស្រង់ប្រភពអនាមិកមួយថា នាវាផ្ទុកយន្តហោះ Shandong ត្រូវបានអមដំណើរដោយកប៉ាល់របស់ចិនមួយទៀតហើយបានឆ្លងកាត់ច្រកសមុទ្រនេះប្រហែល 12 ម៉ោងមុនការហៅទូរស័ព្ទរវាងលោក Biden-Xi ។ វាត្រូវបានគេរាយការណ៍ថា បានតាមដានពីចម្ងាយដោយនាវា USS Ralph Johnson ដែលជានាវាពិឃាតផ្ទុកមីស៊ីល Arleigh Burke-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ រូបថតរបស់នាវាផ្ទុកយន្តហោះ ដែលថតបានដោយអ្នកដំណើរនៅលើជើងហោះហើរ ពាណិជ្ជកម្មឆ្លងកាត់ពីលើនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាបង្ហាញថា នាវា Shandong ដោយគ្មានយន្តហោះនៅលើនាវានោះទេ៕ ប្រែសម្រួលៈ ណៃ តុលា
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រើប្រាស់មីស៊ីល ល្បឿនលឿនជាងសំឡេង Kinzhal ដែលថ្មីបំផុតរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដើម្បីបំផ្លាញទីតាំងផ្ទុកអាវុធ នៅភាគខាងលិចរបស់ប្រទេសនេះ ។ រុស្ស៊ី មិនដែលទទួលស្គាល់ពីមុនមកថា បានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ក្នុងការប្រយុទ្ធនោះទេ ហើយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឲ្យដឹងថា វាគឺជាការប្រើប្រាស់ អាវុធល្បឿនលឿន Kinzhal ជាលើកដំបូងក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេស ដែលគាំទ្រអ៊ុយក្រែន ពីលោកខាងលិច ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា “ប្រព័ន្ធមីស៊ីលវាយប្រហារ ពីផ្លូវអាកាសចរណ៍ Kinzhal ដែលមានមីស៊ីលផ្លោង លឿនជាងសំឡេង បានបំផ្លាញឃ្លាំងក្រោមដីដ៏ធំមួយ ដែលមានមីស៊ីល និងគ្រាប់រំសេវអាកាសចរណ៍នៅក្នុងភូមិ Deliatyn ក្នុងតំបន់ Ivano-Frankivsk” ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលទទួលបាន ការចោទសួរដោយ ទីភ្នាក់ងារព័ត៌មាន AFP ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថា លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសុក្រថា ជំហររបស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី នៅតែមិនផ្លាស់ប្តូរឡើយ ។ លោក Podolyak ដែលជាសមាជិកគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី បានបង្ហោះលើបណ្តាញសង្គមTwitter ថា “ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរនូវបទឈប់បាញ់ ការដកទ័ព និងការធានាសន្តិសុខយ៉ាងតឹងរឹង ជាមួយនឹងរូបមន្តជាក់លាក់” ។ គួររំលឹកថា ការចរចាលើកទី៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃចន្ទ តាមរយៈតំណតាមភ្ជាប់វីដេអូ ។ កាលពីថ្ងៃពុធ លោក Podolyak បានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អាចនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយស្នើឱ្យអភិបាលរាជធានី-ខេត្ត ចាត់មន្ត្រីថ្នាក់ស្រុក ឬថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឲ្យដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈ អនុវត្តតាមគោលការណ៍ច្បាប់ ដែលបានកំណត់ក្នុងតម្លៃសម្រាប់ការចែកចាយ។ ការជំរុញនេះធ្វើឡើងបន្ទាប់ពី ប្រទេសកម្ពុជាក៏ដូចជាពិភពលោក កំពុងជួបប្រទះទៅនឹងវិបត្តិប្រេង ឧស្ម័ន ហ្គាស ដែលបណ្ដាលមកពី ការអូសបន្លាយសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ កុម្ភៈ...
ស្វាយរៀង៖ លោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ចែកអង្ករជំនួយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២...
ការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នា គឺមិនសមស្របនឹងផលប្រយោជន៍ របស់មនុស្សណាម្នាក់ឡើយ សន្តិភាពនិងសុវត្ថិភាពគឺជា ទ្រព្យសម្បត្តិដ៏គួរឱ្យរក្សាថ្នាក់ថ្នមបំផុត របស់សហគមន៍អន្តរជាតិ ។ នៅយប់ថ្ងៃទី១៨ ខែមីនា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបសន្ទនា តាមប្រព័ន្ធវីដេអូជាមួយលោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិក តាមការណាត់។ ថ្លែងក្នុងកិច្ចជំនួប លោក ស៊ី ជីនភីង...
នៅឆ្នាំ២០២១ ទំនិញកសិកម្មកម្ពុជាជាង ៨៣ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ជាចំនួនដ៏ច្រើនមួយគួរ ឲ្យកត់សម្គាល់ រីឯអង្ករវិញ បើទោះបីជាធ្លាក់ចុះនៃ ការនាំចេញទៅក្រៅប្រទេស ក៏ប៉ុន្តែការនាំចេញអង្ករទៅប្រទេសចិន នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ដូច្នេះ នៅឆ្នាំ២០២២នេះ កម្ពុជាជឿជាក់ថា ផលិតផលកសិកម្មរបស់ខ្លួន នឹងនាំចេញទៅប្រទេសចិនកាន់តែច្រើន ព្រោះតែការចូលជាធរមាននៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាមួយនឹងកូតាថ្មី នៃការនាំចេញអង្ករ ៤០ម៉ឺនតោន ទៅចិន។...
ភ្នំពេញ៖ តាមការស្រាវជ្រាវរបស់ស្ថាប័នធំៗ មួយចំនួននៅលើសកលលោក ដែលធ្វើការពាក់ព័ន្ធទៅបញ្ហាសុខភាព សាធារណៈបានបង្ហាញថា ការប្រើប្រើប្រាស់ផលិតផលថ្នាំជក់ បានបង្កឱ្យហានិភ័យខ្ពស់ដល់សុខភាព អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីពីគេ។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាំជក់បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ និងសេដ្ឋកិច្ច ជាតិយ៉ាងច្រើនលានដុល្លារ ជារៀងរាល់ឆ្នាំ។ តើការប្រើប្រាស់ថ្នាំជក់មាន ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ហើយអ្នកពាក់ព័ន្ធគួរតែធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយការជក់បារី នៅកម្ពុជាឱ្យមកនៅកម្រិតទាប? បើនិយាយពីផលិតផលថ្នាំជក់ គឺគេសំដៅលើផលិតផល គ្រប់ប្រភេទផ្សំឡើងពីសន្លឹកថ្នាំជក់...
ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ឆ្នាំ២០២២ថា ឆ្មាំដែនសមុទ្រទុយណេស៊ី កាលពីថ្ងៃសុក្រ បានរកឃើញសាកសព ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១២នាក់ នៃសញ្ជាតិអាហ្រ្វិក និងស៊ីរី នៅឆ្នេរសមុទ្រ Nabeul ភាគឦសាននៃ ប្រទេសទុយណេស៊ី ។ ស្ថានីយ៍វិទ្យុឯកជន Mosaique FM បានរាយការណ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះ អាចបាត់បង់ជីវិតនៅគ្រា...