បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានប្រាប់ RT ថា ឯកអគ្គរដ្ឋទូតអាមេរិក ចេញបញ្ជាឱ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំង គាំទ្រកងទ័ពជើងគោករបស់អាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សហរដ្ឋអាមេរិកបន្តកាន់កាប់ ប្រទេសអាល្លឺម៉ង់ ដោយវិធានការណាមួយ ខណៈដែលសម្ព័ន្ធមិត្តណាតូ របស់អាមេរិកមួយនេះ បានប្រគល់អធិបតេយ្យភាពទាំងអស់ របស់ពួកគេទៅឱ្យទីក្រុងវ៉ាស៊ីនតោន ហើយមិនត្រូវបានអនុញ្ញាត...
បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាជាមួយសមភាគីបារាំង លោក Emmanuel Macron ថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងដកកងទ័ពរបស់ខ្លួនចេញ ពីប្រទេសបេឡារុស្ស នៅចុងបញ្ចប់នៃសមយុទ្ធរួម ដែលនឹងត្រូវបញ្ចប់នៅចុងខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩...
វ៉ាស៊ីនតោន៖ គេហទំព័រ MarketWatch បានរាយការណ៍ថា សហរដ្ឋអាមេរិក នៅតែមានអ្នកស្លាប់ជាមធ្យមជិត ២៦០០នាក់ ដោយសារជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃ កើនឡើង ១៨ ភាគរយពី ២សប្តាហ៍មុន និងចំនួនអ្នកស្លាប់ខ្ពស់បំផុត ចាប់តាំងពីរដូវរងារមុន និងលើសពីការកើនឡើងខ្ពស់បំផុត ក្នុងរដូវស្លឹកឈើជ្រុះ នៅពេលដែលទម្រង់ឆ្លងដែលតា មានភាពលេចធ្លោ។ ឥឡូវនេះទម្រង់អូមីក្រុង ដែលឆ្លងខ្លាំង គឺមានភាពលេចធ្លោ...
ប៉េកាំង៖ សភាប្រជាជនជាតិ (NPC) ដែលជាស្ថាប័ននីតិប្បញ្ញត្តិ កំពូលរបស់ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន។ គណៈកម្មាធិការកិច្ចការបរទេស NPC បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា “America CompETES Act of 2022” ដែលទើបអនុម័តដោយ...
សៀមរាប៖ ស្ត្រីម្នាក់ជាកូនបំណុលក្នុង សំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលានៃ សាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឲ្យលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណកម្មាធិការ សិទ្ធិមនុស្សកម្ពុជា មេត្តាជួយធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយគោលនយោបាយមនុស្សធម៌ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ...
ភ្នំពេញ: ព្រឹកថ្ងៃទី១០កុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូល សន្តិភាពពិភពលោក ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។ សម្តេចតេជោ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូល សន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស...
បរទេស៖ ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការបញ្ជាក់និងសន្យាហើយថា ក្នុងការផ្តល់ឧបករណ៍យោធាជាច្រើន ទៅឲ្យប្រទេសវេណេស៊ុយអេឡាប៉ុន្តែ មិនមែនក្នុងគោលបំណង ដើម្បីឲ្យប្រទេសនេះក្នុងការប្រឆាំង ឬវាយប្រហារទៅលើប្រទេសកូឡំប៊ីនោះឡើយ។ ការបញ្ជាក់ដូចគ្នានេះក៏បានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសកូឡំប៊ី និងអនុប្រធានាធិបតីកូឡូប៊ីផងដែរ ដោយបញ្ជាក់ថាមិនត្រឹមតែ មិនប៉ះពាល់ដល់ប្រទេសរបស់ ពួកគេនោះទេវាថែមទាំងមិនបាន ធ្វើឲ្យមានអស្ថេរភាពចំពោះ តំបន់អាមេរិកឡាទីន និងក៏មិនអាចធ្វើឲ្យបញ្ចប់ទៅ នៃការជួញដូរអាវុធខុសច្បាប់នោះដែរ។ ទោះបីជាយ៉ាងណាក្តី កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡំប៊ី Diego...
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ក្នុងគោលបំណងកែលម្អ និងទ្រទ្រង់ប្រព័ន្ធមីស៊ីលរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Pfizer បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនរំពឹងថា ប្រាក់ចំណូល ៣២ពាន់លានដុល្លារ ពីវ៉ាក់សាំងកូវីដ-១៩នៅឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុនបានរាយការណ៍ថា ប្រាក់ចំណេញប្រចាំឆ្នាំ បានកើនឡើងច្រើនទ្វេដង ដល់ទៅ២២ពាន់លានដុល្លារ ។ ក្រុមហ៊ុនផលិតឱសថយក្ស ដែលមានក្រុមហ៊ុនអាល្លឺម៉ង់...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាមបាន រាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២១.៩០៩នាក់ គិតត្រឹមថ្ងៃអង្គារ ពោលគឺកើនឡើងប្រមាណ ៥.១០០ករណី គិតចាប់ពីថ្ងៃចន្ទ ។ ការឆ្លងដែលបានចូល ក្នុងតំបន់ចំនួន ៦៣នៅទូទាំងប្រទេស រួមមាន ២១.៩០១នាក់ឆ្លងក្នុងស្រុក និង៨នាក់នាំចូលពីខាង ក្រៅ ។ រដ្ឋធានីហាណូយរបស់វៀតណាម...