គៀវ៖ ទីក្រុងគៀវ របស់ប្រទេសអ៊ុយក្រែន និងទីក្រុងជាច្រើនទៀត បានធ្លាក់ចូលក្នុង ភាពចលាចលហើយ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានបើកការវាយលុកយោធា ប្រឆាំងនឹងអ៊ុយក្រែន ហើយការស្លាប់ និងរបួសបានកើនឡើងជាបន្ដបន្ទាប់។ មនុស្សដែលភ័យខ្លាច ទៅនឹងសង្គ្រាមប្រដាប់អាវុធធុនធ្ងន់នេះ បានតម្រង់ជួរជាច្រើនម៉ោង ដើម្បីយកប្រេងអាហារ និងថ្នាំពេទ្យ ខណៈអ្នកខ្លះទៀតនាំគ្នា ធ្វើដំណើរទៅរកទីកន្លែងមានសុវត្ថិភាព។ មនុស្សជាច្រើន បានចាកចេញ ពីក្រុងគៀវ ដើម្បីស្វែងរកជម្រក...
វ៉ាស៊ីនតោន៖ ទណ្ឌកម្មដ៏ឃោរឃៅដែល សហរដ្ឋអាមេរិក បានដាក់លើប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានបោះសំណាញ់យ៉ាងទូលំទូលាយ និងស្វែងរកការធ្វើឱ្យខូចវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាការដាក់ទណ្ឌកម្ម ឥស្សរជនរបស់ប្រទេស។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានឈប់ខ្លីក្នុងការអនុម័ត វិធានការតឹងរ៉ឹងជាងនេះ ដើម្បីដាក់ទណ្ឌកម្មក្រុង ម៉ូស្គូចំពោះការលុកលុយលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន Yahoo ។ ទណ្ឌកម្មថ្មីនេះ ផ្តោតទៅលើធនាគារធំៗ...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញកម្មវិធីមេរោគ Xenomorph ដែលជាមេរោគប្រភេទ Trojan ដែលមានគោលដៅសម្រាប់ ប្រមូលព័ត៌មានសំខាន់ៗ ពីការប្រើប្រាស់កម្មវិធីធនាគារចំនួន ៥៦ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ ដើម្បីចៀសវាងពីប្រព័ន្ធការពារសុវត្ថិភាពរបស់ Google Play Store ជនខិលខូចបានធ្វើការក្លែងបន្លំ កម្មវិធីទាំងនោះជាកម្មវិធី ដែលមានមុខងារសម្រាប់ជួយ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) សិក្សារៀបចំគម្រោងធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមការផ្ដល់ហិរញ្ញប្បទានពី ធនាគារពិភពលោកប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ កុម្ភៈ...
បរទេស៖ កងកម្លាំងរុស្ស៊ីបន្តការវាយលុក ទ្រង់ទ្រាយធំលើអ៊ុយក្រែន ខណៈដែលយោធារបស់ខ្លួន បានវាយប្រហារប្រទេសពីភាគខាងជើង ខាងកើត និងខាងត្បូង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky និយាយថា ពលរដ្ឋអ៊ុយក្រែន 137 នាក់ ទាំងទាហាន និងជនស៊ីវិល...
បរទេស៖ សង្គ្រាមនៅអ៊ុយក្រែន មិនមែនរវាងរុស្សី និងអ៊ុយក្រែនទ្បើយ គឺរុស្សីនិងលោកខាងលិច មានសរអា និងណាតូ អ៊ុយក្រែនគ្រាន់តែ ជាឧបករណ៍គេប៉ុណ្ណោះ។ បើរុស្សីយកអ៊ុយក្រែនបានហើយ បណ្តារដ្ឋក្នុងប្លុកសូវៀត ពីមុនដូចជាប៉ូទ្បូញ រូម៉ានី ហុងគ្រី អេស្តូនី ឡាត់វី លីទុយអានី។ល។ ត្រៀមខ្លួនអោយហើយទៅ។ នៅពេលដែលបុរសខ្លាំងពូទីន ចាប់ដៃគ្នាជាមួយបុរសខ្លាំង ស៊ី ជីនពីងហើយ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបាញ់សម្លាប់ភេរវករ ១០នាក់ នៅក្នុងប្រតិបត្តិការយោធា មួយនៅតំបន់ Hoshab នៃខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ។ គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខបានបើក ប្រតិបត្តិការដោយធ្វើសកម្មភាព លើព័ត៌មានសម្ងាត់ទាក់ទងនឹងវត្តមានជំរុំ និងកន្លែងលាក់ខ្លួនរបស់ភេរវករ នៅក្នុងតំបន់នេះ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការកើនឡើង ប្រចាំថ្ងៃនៃករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៣.៥៥៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលប្រភេទ Omicron បន្តរីករាលដាលពាសពេញប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ តួលេខនោះបាននាំឱ្យចំនួន អ្នកឆ្លងសរុបនៅក្នុងប្រទេសដល់ទៅ ២,៧៩លាននាក់ ខណៈដែលអ្នកស្លាប់មានដល់ ២២.៧៦៨ នេះបើយោងតាមមជ្ឈមណ្ឌល...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីមិនមានផែនការ កាន់កាប់ទឹកដីអ៊ុយក្រែនទេ បន្ទាប់ពីបានប្រកាសថា ប្រតិបត្តិការពិសេសមួយត្រូវបាន ចាប់ផ្តើមដើម្បីការពារ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ពី “ការឈ្លានពានរបស់អ៊ុយក្រែន”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២...
បរទេស៖ តំណាងសហរដ្ឋអាមេរិក អង្គការណាតូ អង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋលោកខាងលិចមួយចំនួន បានប្រកាសពីការមិនពេញចិត្ត ទៅលើលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អំពី “ប្រតិបត្តិការយោធាពិសេស” នៅក្នុងតំបន់ Donbass ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីប្រធានាធិបតីពូទីន បានឆ្លើយតបទៅនឹងសំណើ...