ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានជួបនឹងភ្ញៀវបរទេស គឺប្រធានអូឡាំពិកលោក Thomas Bach ខណៈប្រទេសនេះត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះកីឡារដូវរងា ឆ្នាំ២០២២។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងក្លាយជាកិច្ចប្រជុំលើកដំបូង ក្នុងចំណោមប្រធានាធិបតីចិន មិនបានចាកចេញពីប្រទេស ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត COVID-19 ខណៈឥស្សរជនរួមទាំង ប្រធានាធិបតីរុស្ស៊ីលោក...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ជួបពិភាក្សាគ្នានៅក្នុងទីក្រុងប៊ែកឡាំង ដើម្បីស្វះស្វែងរកការឆ្លើយតបរួមគ្នា ចំពោះប្រទេសរុស្ស៊ី ស្របពេលមានការភ័យខ្លាចកើនឡើងថា ទីក្រុងមូស្គូអាចនឹងធ្វើការវាយប្រហារ លើអ៊ុយក្រែនឆាប់ៗនេះ។ កិច្ចពិភាក្សាគ្នានៅថ្ងៃអង្គា នៅក្នុងរដ្ឋធានីនៃប្រទេសអាល្លឺម៉ង់នេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន បានដាក់ឲ្យកងទ័ពអាមេរិកចំនួន ៨.៥០០នាក់...
បរទេស៖ អនុទីប្រក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jonathan Finer បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា អង្គការសម្ពន្ធមិត្តយោធាណាតូ នឹងធ្វើការសម្រេចចិត្តទាំងស្រុង លើភាពអាចទៅរួចនៃការចល័តកងទ័ព ស្របពេលមានវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងតែប្រព្រឹត្តទៅ។ នៅក្នុងបទសម្ភាសន៍មួយ លោក Jonathan Finer បាននិយាយប្រាប់កាសែត CNN យ៉ាងដូច្នេះថា “នោះនឹងជាការសម្រេចចិត្តមួយ សម្រាប់ឲ្យសម្ពន្ធមិត្តធ្វើឡើង គឺអង្គការសម្ពន្ធមិត្ត...
បរទេស៖ អតីតនាយករដ្ឋមន្ត្រី នៃប្រទេសលីបង់ លោក Saad Hariri បានធ្វើការប្រកាស នៅថ្ងៃចន្ទសប្ដាហ៍នេះថា លោកនឹងដកខ្លួនចេញពីនយោបាយ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ នៅក្នុងសុន្ទរកថា ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក Saad Hariri បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា...
ភ្នំពេញ៖ អគ្គិភ័យលេបត្របាក់ផ្ទះ របស់ប្រជាពលរដ្ឋ ៣ខ្នង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស ២នាក់ទៀត កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចបុរីសម្បតិ្តវមាស ផ្ទះលេខ១សេ ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណី ឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៣.០០២ករណី កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣១៦.៧៧៤នាក់ ។ ក្នុងចំណោមករណីថ្មី ១.៣៦៥ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR (ប្រតិកម្មខ្សែសង្វាក់វត្ថុធាតុ polymerase) និង១.៦៣៧នាក់ តាមរយៈការធ្វើតេស្តអង់ទីហ្សែនរហ័ស (ART)...
YAOUNDE ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់និង ៣៨នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានការរត់ជាន់គ្នា នៅពហុឯកីឡដ្ឋានដែលរៀបចំ ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក ហៅកាត់ (AFCON) នៅប្រទេសកាមេរ៉ូន កាលពីយប់ថ្ងៃចន្ទ ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង របស់ប្រទេសលោក Rene Emmanuel Sadi...
បរទេស៖ អតីតកីឡាករប្រដាល់ ទំងន់ធ្ងន់លោក Vitali Klischko និងបច្ចុប្បន្នជាអភិបាលក្រុង កៀវប្រទេសអ៊ុយក្រែន នៅថ្ងៃនេះបានធ្វើការលើកឡើងថា អាល្លឺម៉ង់គឺជាមិត្តក្បត់ម្នាក់ ពីព្រោះថាមិនត្រឹមតែបដិសេធ មិនព្រមលក់អាវុធឲ្យអ៊ុយក្រែននោះទេ គឺថែមទាំងរារាំងបណ្តាប្រទេសផ្សេងទៀត ក្នុងការនាំចូលអាវុធ ឲ្យអ៊ុយក្រែនទៀតផង។ លោក Vitali បានសរសេរបែបនេះថា វាគឺជារឿងដ៏លំបាកមួយ សម្រាប់អ៊ុយក្រែន ដើម្បីប្រឈមមុខទៅនឹងការពិតថា រដ្ឋាភិបាលសហព័ន្ធរបស់អាល្លឺម៉ង់ គឺនៅតែបន្តស្ថិតនៅក្រោយ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជំរុញរដ្ឋាភិបាលម៉ារ៉ុកឲ្យចូលរួមកាន់តែសកម្ម ក្នុងការធ្វើការជាមួយអាស៊ាន ដែលនឹងអាចពន្លឿនការស្នើសុំក្លាយជា ដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ក្នុងពេលឆាប់ៗខាងមុខនេះ ។ កាលពីរសៀលថ្ងៃទី២៥ មករា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ លោក ណាស៊ឺ ប៊ូរីតា...
បរទេស៖ ក្រុមនាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក ២គ្រឿង នាពេលថ្មីៗនេះ បានចូលទៅក្នុងដែន សមុទ្រចិនខាងត្បូង ដសម្រាប់ការហ្វឹកហាត់ នេះបើយោងតាមសម្តី ក្រសួងការពារជាតិនៅថ្ងៃចន្ទនេះ ស្របពេលដែលតៃវ៉ាន់រាយការណ៍ ពីការលុកលុយថ្មីពី កងកម្លាំងទ័ពអាកាសចិន ដោយរួមមានទាំងយន្តហោះ សង្គ្រាមអេឡិកត្រូនិកថ្មីផង។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ក្រុមវាយប្រហាររបស់នាវា ផ្ទុកយន្តហោះទ័ពជើងទឹក សហរដ្ឋអាមេរិក២ក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះ...