អ៊ូឡាន បាទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីកម្រិត ៦.រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Govi-Altai ដែលស្ថិតនៅភាគខាងលិច នៃប្រទេសម៉ុងហ្គោលី កាលពីល្ងាចថ្ងៃចន្ទ នេះបើយោងតាមវិទ្យាស្ថានតារាសាស្ត្រ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។ ការរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ៤៦គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Altai soum...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក “មិនដែលដំណើរការដោយយុត្តិធម៌ សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅនោះទេ” ហើយមានការងារជាច្រើនទៀត ដែលត្រូវធ្វើដើម្បីបង្រួមគម្លាត ការរើសអើងជាតិសាសន៍។ លោកស្រី Yellen បានឲ្យដឹងនៅក្នុងសុន្ទរកថា ដើម្បីជាកិត្តិយសថា “ចាប់តាំងពីការកសាងឡើងវិញ រហូតដល់លោក Jim Crow រហូតមកដល់បច្ចុប្បន្ន សេដ្ឋកិច្ចរបស់យើងមិនដែល...
ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននាថ្ងៃទី១៧ មករា ឆ្នាំ២០២២ បានដាក់ឲ្យដំណើការ គម្រោងកសាងសមត្ថភាព ស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាពសម្រាប់ ប្រទេសកម្ពុជា-ឡាវ-វៀតណាម។ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធសហការ និងចូលរួមផ្តល់ធាតុចូល ឲ្យបានផុលផុស ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងនេះ ទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កា...
បរទេស៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្លាស់ប្តូរទៅលើការអនុវត្តឱ្យ បង្ហាញកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅតាមហាងលក់រាយ និងផ្សារទំនើបធំៗ បន្ទាប់ពីមានសេចក្តីសម្រេច របស់តុលាការចេញបញ្ជាឱ្យផ្អាក ការអនុវត្តវ៉ាក់សាំងកាតព្វកិច្ច នៅតាមទីកន្លែងនានា។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសុខុមាលភាព បានប្រកាសនៅថ្ងៃច័ន្ទថា បណ្ណចាក់វ៉ាក់សាំងនេះ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា យោងតាមទិន្នន័យចុងក្រោយ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឱ្យដឹងថា ករណីកូវីដ-១៩ នៅតាមមណ្ឌលថែទាំ នៅសហរដ្ឋអាមេរិក កំពុងកើនឡើងដល់ កម្រិតកំពូលមួយទៀត ស្របពេលមានការកើនឡើង វីរុសបំប្លែងខ្លួនថ្មី Omicron នៅទូទាំងប្រទេស ។ មណ្ឌលថែទាំជំងឺបានរាយការណ៍...
ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឲ្យដឹងថា ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជា ចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ទទួលបានជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ សុពលភាពឆ្នាំ២០២២-២០២៤។ យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៧ មករា បានបញ្ជាក់ថា «ជ័យលាភីជាទីក្រុងទេសចរណ៍ ស្អាតអាស៊ាន លើកទី៣នេះ...
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១៦៥ករណី រួមទាំងការឆ្លងនាំចូលចំនួន ៥៣៤ករណី ហើយក្នុងចំណោមជាង ១០០០ករណីខាងលើនេះ ទម្រង់អូមីក្រុង មានជាងពាក់កណ្ដាល។ មិនមានអ្នកស្លាប់នោះទេ ហើយចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែមាន ៨៤៣នាក់ នេះបើយោងតាមស្ថិតិឆ្លងចុងក្រោយបង្អស់ នៅលើគេហទំព័ររបស់ ក្រសួងសុខាភិបាលសិង្ហបុរី (MOH)។ ក្នុងចំណោមករណីថ្មី ដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានបញ្ជាក់ពីករណី ឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៧២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប របស់ប្រទេសកើនដល់ ៤.២៧២.៤២១នាក់ នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ មន្ត្រីជាន់ខ្ពស់ Siti Nadia Tarmizi បានឲ្យដឹងថា ចំនួនសរុបនៃការឆ្លងនៃវីរុសបំប្លែងខ្លួន...
ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច លោក សុខ ឥសាន បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន គួរគប្បីអនុវត្តច្បាប់ដោយសារស្មើភាពគ្នា គ្រប់គណបក្សនយោបាយនៅកម្ពុជា ដោយកុំលំអៀងទៅបក្សណាមួយ ជៀសវាងកុំឲ្យប៉ះពាល់ ដល់រាជរដ្ឋាភិបាល ។ ការលើកឡើងរបស់លោកនេះ ក្រោយតំណាងគណបក្សភ្លើងទៀន មានគម្រោងប្តឹងទៅក្រសួងមហាផ្ទៃ ដោយសារអាជ្ញាធរមូលដ្ឋាន នៅក្នុងខេត្តកំពង់ចាម រារាំងមិនឲ្យលើកស្លាកគណបក្ស ។ លោក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ ទើបបានបញ្ចប់កិច្ចព្រមព្រៀង ទិញយកប្រព័ន្ធមីស៊ីលបាញ់នាវា ពីប្រទេសឥណ្ឌា ក្នុងទំហំទឹកប្រាក់ជិត ៣៧៥លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក។ នៅក្រោមកិច្ចព្រមព្រៀង ដែលបានចរចាគ្នាជាមួយ រដ្ឋាភិបាលនៃប្រទេសឥណ្ឌានោះ ក្រុមហ៊ុន Brahmos Aerospace Private Ltd នឹងផ្តល់ប្រព័ន្ធបាញ់ចំនួន៣...