ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង២១.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាមបាន រាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២១.៩០៩នាក់ គិតត្រឹមថ្ងៃអង្គារ ពោលគឺកើនឡើងប្រមាណ ៥.១០០ករណី គិតចាប់ពីថ្ងៃចន្ទ ។ ការឆ្លងដែលបានចូល ក្នុងតំបន់ចំនួន ៦៣នៅទូទាំងប្រទេស រួមមាន ២១.៩០១នាក់ឆ្លងក្នុងស្រុក និង៨នាក់នាំចូលពីខាង ក្រៅ ។

រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួន អ្នកឆ្លងខ្ពស់បំផុតនៅថ្ងៃអង្គារ ដោយមានចំនួន២.៩០៣ ករណី បន្ទាប់មកខេត្ត Nghe An កណ្តាលមាន១.៧១៧នាក់ករណី និងខេត្ត Hai Duong ភាគខាងជើងមានចំនួន១.២៤៥ ករណី ។

ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសឡើងដល់២.៣៨០.៦៩៥នាក់ ជាមួយនឹងការស្លាប់៣៨.៥២១នាក់ ។ នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩មានចំនួន២.១២៦,៧៧៧នាក់ បានជាសះស្បើយហើយ ។

ក្រសួងបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ១៨៣,២ លានដូស រួមទាំងការចាក់វ៉ាក់សាំង លើកទី៣ចំនួន ២៩,៧ លានត្រូវបានចាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top