យេរូសាឡឹម៖ នៅថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល បានធ្វើការប្រកាសថា ពលរដ្ឋរបស់អ៊ីស្រាអ៊ែល ប្រមាណជា ២៥ម៉ឺននាក់ មកហើយដែលអាចទទួលបាន វ៉ាក់សាំងលើកទី៤ដំបូងគេ ក្រោយរយៈពេលមួយសប្តាហ៍ រដ្ឋាភិបាលបានអនុញ្ញាតិឲ្យដំណើរការ ជូនចំពោះពលរដ្ឋវ័យចាស់។ លោកនាយករដ្ឋមន្ត្រី Naftali Bennett ដែលបានថ្លែងនៅក្នុងកម្មវិធី ទូរទស្សន៍ប្រចាំសប្តាហ៍មួយ បានបន្តថាពលរដ្ឋអ៊ីស្រាអែលប្រមាណជា ១ភាគ៤បានទទួល វ៉ាក់សាំងលើកទី៤ ហើយនេះគឺជាការឆ្លើយតប ដ៏ពិសេសមួយដែលអាចជួយការពារ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ថា វិទ្យាស្ថានបេះដូងជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យនេះថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឆ្លងកាត់នីតិវិធីវេជ្ជសាស្ត្រ ជ្រើសរើសដោយជោគជ័យ ហើយបច្ចុប្បន្នកំពុង ធូរស្បើយឡើងវិញហើយ ។ លោកបណ្ឌិត Mahathir...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ថា ក្រុមការងាររបស់រដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសថៃឡង់ដ៏នឹង បន្តការផ្អាកកម្មវិធីលើកលែង ការដាក់ឱ្យនៅដាច់ពីគេ និងនាំមកនូវការរឹតបន្តឹងសារជាថ្មី បន្ទាប់ពីការកើនឡើងនៃ ករណីឆ្លងវីរុសថ្មីដែលទាក់ទង នឹងវីរុសបំប្លែងខ្លួន Omicron ។ ក្រុមការងាររបស់រដ្ឋាភិបាល បានលើកឡើងកាលពីថ្ងៃសុក្រ ។...
បរទេស៖ យោងតាមអាជ្ញាធរកាហ្សាក់ស្ថាន គឺមន្ត្រីឆ្មាំជាតិជាច្រើននាក់ ត្រូវបានសម្លាប់ ហើយជាង ២០០នាក់បានរងរបួស ចំពេលមានកុបកម្មដ៏ធំដែលបាន វាយប្រហារប្រទេសនេះ ក្នុងរយៈពេលមួយសប្តាហ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បាននិយាយនៅថ្ងៃសុក្រថា លោកបានបញ្ជាឱ្យយោធា និងសេវាអនុវត្តច្បាប់...
បរទេស៖ ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ កាន់តែតិចឡើងនៅថ្ងៃសុក្រនេះ ក្នុងខណៈទីក្រុងមួយចំនួន មានចំណាត់ការទប់ស្កាត់ ចំណែកមន្ត្រីជាន់ខ្ពស់មួយរូប បានព្រមានដល់មន្ទីរពេទ្យនានា មិនឲ្យបដិសេធមិនទទួលអ្នកជម្ងឺក ក្រោយស្ត្រីម្នាក់រលូតកូន នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងទីក្រុង Xian បង្កឲ្យមានការខឹងសម្បារខ្លាំងឡើង។ ទិន្នន័យផ្លូវការ នៅថ្ងៃសុក្រនេះ បានបង្ហាញថាមានករណី ឆ្លងក្នុងស្រុកចំនួន ១១៦ករណី ដោយមានការបញ្ជាក់ពីអាការៈ រោគកាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើននៅក្នុងទីក្រុង Xian...
ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានធានាអះអាងថា នឹងធ្វើការជាមួយ ប្រេសិតអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធ ជនជាតិភាគតិច ដោយពិចារណាទៅលើ ស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់ លើសេចក្ដីព្រាងបទបញ្ជា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ប្រជាពលរដ្ឋ កុំផ្ដល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ចូលក្នុងគ្រុបតេឡេក្រាម (Telegram Group) សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY។ យោងតាមសេចក្ដីណែនាំរបស់ គ.ស.ច.គ នាថ្ងៃទី៧ មករា បានឲ្យដឹងថា...
បរទេស៖ កិច្ចពិភាក្សាគ្នារវាងមន្ត្រីការទូត អាមេរិកនិងរុស្ស៊ី នឹងចាប់ផ្តើមនៅក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ បន្ទាប់ពីមានការជាប់គាំង រយៈពេលមួយសប្ដាហ៍ ជុំវិញការដាក់ពង្រាយកងទ័ពរុស្ស៊ី នៅជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន ហើយប្រេសិតជើងចាស់ប្រទេសទាំងពីរ កំពុងតែព្យាយាមបញ្ចៀសវិបត្តិ។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman តាមសេចក្តីរាយការណ៍ នឹងជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ។ មន្ត្រីជាន់ខ្ពស់ទាំងពីររូបបូកបញ្ចូលគ្នា...
បរទេស៖ ក្រុមអ្នកតវ៉ានិងមន្ត្រីអនុវត្តច្បាប់ ជាច្រើននាក់ តាមសេចក្តីរាយការណ៍ បានស្លាប់បាត់បង់ជីវិត នៅក្នុងអំឡុងមានអំពើហិង្សា ផ្ទុះឡើងក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមអ្នកតវ៉ាបានសម្រុកចូល ទៅក្នុងអគាររដ្ឋាភិបាល និងដុតអគារមួយចំំនួន។ ការប៉ះទង្គិចគ្នាបាន បន្តកើតមានទាំងយប់ ក្រោយមានភាពចលាចល ស៊ីវិលជាច្រើនថ្ងៃ ដែលបានចាប់ផ្តើមក្នុងទ្រង់ទ្រាយ ជាបាតុកម្មប្រឆាំងនឹងថ្លៃសាំងឡើងថ្លៃ ប៉ុន្តែបានបង្ហាញឲ្យឃើញនូវ ការមិនពេញចិត្តកាន់តែខ្លាំងឡើង នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន ១៩លាននាក់របស់ប្រទេសនេះ។ ក្រោយសាលាក្រុងក្នុងរដ្ឋធានី...