បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសម្រេចចិត្ត ដ៏សំខាន់បញ្ចប់សង្គ្រាម នៅក្នុងតំបន់ Donbass នៅក្នុងជំនួបកំពូលថ្មីមួយ របស់មេដឹកនាំអ៊ុយក្រែន រុស្ស៊ី បារំាងនិងអាល្លឺម៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Volodymyr Zelenskiy តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “វាជាពេលត្រូវព្រមព្រៀងគ្នាបញ្ចប់ជម្លោះ...
បរទេស៖ សេតវិមានបានប្រកាសនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបម្រុង ជំនួយមនុស្សធម៌ជាប្រាក់ចំនួន ៣០៨ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយនាំយកជំនួយសរុប របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដល់ប្រទេសនេះដល់កើនឡើងដល់ ៧៨២លានដុល្លារ ចាប់តាំងពីខែតុលា ឆ្នាំ ២០២១ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់សេតវិមានថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើការ ផ្ដល់ឥណទានហិរញ្ញប្បទាន អនុវត្តគម្រោងគាំទ្របន្ត ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ដំណាក់កាលទី២ ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ៕
បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមើលមិនឃើញហេតុផល ដែលត្រូវមានសុទិដ្ឋិនិយម ក្រោយកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ស្តីពីវិបត្តិអ៊ុយក្រែននិងការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ ពីសំណាក់លោកខាងលិច។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ប្រាប់ថា ប៉ុន្តែវាមានភាពវិជ្ជមាន ដែលកិច្ចពិភាក្សាក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងភាពបើកចំហរ មានសារៈសំខាន់និងដោយត្រង់ៗ។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើ មន្ត្រីរដ្ឋាភិបាលនីការ៉ាហ្គាជាច្រើននាក់ ក្នុងខណៈលោកប្រធានាធិបតីនៃប្រទេសនេះ គឺលោក Daniel Ortega ឡើងកាន់តំណែងក្នុងអាណត្តិ៤។ ការដាក់ទណ្ឌកម្មរួមគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសថា ខ្លួននឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើមនុស្សចំនួន ១១៦ននាក់ ដែលពាក់ព័ន្ធក្នុងការធ្វើឲ្យ ធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី និងអាមេរិក មកដល់ពេលនេះហាក់ដូចជា មិនបង្ហាញសញ្ញាជាវិជ្ជមាន ឬចន្លោះប្រហោងតូចឡើយ ចំពោះបញ្ហាអ៊ុយក្រែន និងចំពោះកិច្ចការងារពិភាក្សា សន្តិសុខនៅតំបន់អ៊ឺរ៉ុប។ ប្រភពដដែលបានសរសេរទៀតថា នៅក្នុងជំនួបគ្នាចុងក្រោយ រដ្ឋាភិបាលក្រុងមូស្គូគឺ នៅបន្តការទាមទារចំពោះចំណុច ជាច្រើនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏តែងតែបានបញ្ជាក់ហើយថា នឹងមិនអាចទទួលបាននោះទេ។ រំលឹកដែរថា រុស្សីបានបង្កើនចំនួនកម្លាំង យោធាយ៉ាងច្រើនគំហ៊ុក...
អស់រយៈពេលជាច្រើន សតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើ មធ្យោបាយបំពាក់បំប៉នមនុស្ស ជំនាន់ក្រោយឲ្យមានជំនាញ និងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ។ ប៉ុន្តែ នៅពេលដែលឧស្សាហកម្ម មានការវិវត្តឥតឈប់ឈរ ការអប់រំបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ ។ មនុស្សក្មេងៗគឺជាកម្លាំងពលកម្ម នាពេលអនាគតរបស់ប្រទេសនីមួយៗ ហើយការវិនិយោគបរទេសពឹងផ្អែក ទៅលើធនធានមនុស្សដែលអាចរកបាន ។ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការចាំបាច់បំផុត នូវធនធានមនុស្សកាន់តែច្រើនថែមទៀត ។ ជាមួយនឹងវិនិយោគបរទេស...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ទី១១ ខែមករា ឆ្នាំ២០២២ អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ជួយសម្រួល បញ្ជូនពលករខ្មែរ មកពីខេត្តនានាប្រទេសថៃចំនួន ១៧០នាក់ ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព។
នាពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកនិងជប៉ុន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិ “២បូក២” តាមអនឡាញព្រមទាំងបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយបានឃោសនាបំប៉ាងម្តងទៀត នូវបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន និងឃោសនាបំប៉ាងយ៉ាង គឃ្លើនពីអ្វីដែលហៅថា ”ការគំរាមកំហែងរបស់ប្រទេសចិន” ភាគីទាំងពីរក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីកិច្ចការពារជាតិថ្មីផងដែរ ។ ក្នុងកិច្ចសន្ទនាដែលបើក ធ្វើនៅពេលមុននេះបន្តិច ជប៉ុននិងអូស្ត្រាលីក៏បាននិយាយ ឆ្ការដៃឆ្ការជើងចំពោះកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនផងដែរ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឱ្យកម្លាំងយោធារបស់គូភាគី ចូលទៅប្រចាំការទៅវិញទៅមក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផែ្នកកិច្ចការពារជាតិ ។ នៅដើមឆ្នាំថ្មី ខណៈពេលដែលប្រជាជន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងទន្ទឹងរង់ចាំសន្តិភាព...