លោក សំ វិច្ឆិកា រំលឹកទៅកាន់សិស្សសាលាកុំដាក់ដាវ កាំបិទជាប់ខ្លួន ប្រយ័ត្ននាំទុក្ខទោសដល់ខ្លួន លោក សេង ឌីណា ៖ ក្រសួងយុត្តិធម៌ កំពុងសិក្សា លើការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយម ជាក្រុមភេរវករ កម្ពុជា-អាមេរិក សម្រេចបានលទ្ធផលផ្លែផ្កា លើវិស័យសុខាភិបាល លោក ប៉ែន បូណា៖ ក្រុមប្រឆាំងចោទរាជរដ្ឋាភិបាល...
បេរូត៖ ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) បានរាយការណ៍ថា សភាលីបង់ បានបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់ប្រទេសក្នុងសម័យប្រជុំដំបូងរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួដោយដកស្រង់ប្រភពពី NNA បានរាយការណ៍ថា ប្រធានសភាលីបង់លោក Nabih Berri បានពន្យារពេលសម័យប្រជុំរយៈពេលពីរម៉ោង ដើម្បីអនុញ្ញាតឱ្យមានការពិភាក្សាបន្ថែមទៀត៕ ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ៖ កម្ពុជា-ចិន បានជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ។ តាងនាម សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ លោកបណ្ឌិត Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្ម នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបង្ហាញគោលចំហររបស់ខ្លួន ក្នុងការគាំទ្រប្រទេសកម្ពុជា បើសិនកម្ពុជា ត្រូវការជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការងារវារីវប្បកម្ម ការផលិតចំណី និងការបង្កាត់-ភ្ញាស់កូនត្រី។ ការលើកឡើងរបស់ លោកបណ្ឌិត Manuel Barange ក្នុងជំនួបពិភាក្សាការងារជាមួយ លោក...
ភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ៩ មករានេះ បានសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ឈ្មោះ ដាវិឌ ឬទ្ធិរុទ្រស្លាប់បាត់បង់ជីវិតកាលពីរំលងអាធ្រាតចូលថ្ងៃទី៦ មករា នៅចំណុចផ្លូវ ៦០ម៉ែត្រ ខណ្ឌមានជ័យ៕
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីជួបជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ខណៈដែលទីក្រុងតូក្យូ មានបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ប្រទេសជប៉ុន ចាត់ទុកសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថាជាដៃគូដ៏សំខាន់ក្នុងការតស៊ូមតិរបស់ខ្លួនស ម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ និងក្នុងការធានាឱ្យមានសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅក្នុងតំបន់ ដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើង។ ដំណើរទស្សនកិច្ចនេះជាលើកទីមួយដែលលោក Ishiba ដែលបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែតុលា នឹងធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ជំនួបកំពូលទ្វេភាគី។ លោកបានលើកឡើងថា...
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអ៊ែល ច្រើនរូបព្រមានថា នឹងអាចផ្ទុះសង្គ្រាមជាមួយនឹងប្រទេសតួគី ភ្លើងឆេះព្រៃនៅអាមេរិក៖ ផ្ទះរបស់តារាល្បីៗរួមទាំង Mandy Moore និង Paris Hilton ស្ថិតក្នុងចំណោមផ្ទះដែលបានឆាបឆេះ នៅ Los Angeles មេដឹកនាំក្រុមយ៉ាគូហ្សាជប៉ុន សារភាពកំហុស ក្នុងការជួញដូរសម្ភារៈ នុយក្លេអ៊ែរ និងគ្រឿងញៀន ដែលពាក់ព័ន្ធនឹងប្រទេសថៃ បារាំង អំពាវនាវឱ្យអឺរ៉ុប...
ភ្នំពេញ៖ ក្រសួងអិវឌ្ឍន៍ជនបទ និងក្រសួងមុខងារសាធារណៈនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ថ្លែងក្នុងសិក្ខាសាលា លោក...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារធនាគារ ARDB បានចូលរួមសិក្ខាសាលាស្តីពីការបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អង្គភាពអនុវត្តគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត ម៉ី វ៉ាន់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ” គោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ដើម្បីរំលឹកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាស...