ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ។ បើតាមអនុក្រឹត្តលេខ ០៣ អនក្រ.បក បានឱ្យដឹងថា គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ដែលមានឈ្មោះថា “វិទ្យាស្ថានជាតិស្ថិតិ” សរសេរជាអក្សរកាត់ថា “វ.ជ.ស.” និងសរសេរជាភាសាអង់គ្លេសថា National Institute of...
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម៉ែត្រ ដើម្បីគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែមទៀត...
ឡូសអ៊ែនជីឡេស៖ នៅទីបំផុតក្រុមអ្នកពន្លត់អគ្គីភ័យបានចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗចំនួន២ ដែលបានកើតឡើងនៅតំបន់ភាគខាងកើត និងខាងលិចនៃទីក្រុងឡូសអ៊ែនជីឡេស បានហើយ កាលពីថ្ងៃសុក្រ ខណៈខ្យល់បក់បោកខ្លាំងដែលឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃនៅទីបំផុតបានធូរស្រាលវិញហើយ ។ ភ្លើងឆេះព្រៃចំនួន៦ កន្លែងកើតឡើងនៅក្នុងពេលដំណាលគ្នាបានបំផ្លិចបំផ្លាញសង្កាត់ ឡូសអ៊ែនជីឡេស គិតចាប់តាំងពីថ្ងៃអង្គារដោយបានបណ្តាលឲ្យមនុស្សចំនួន ១០នាក់ស្លាប់ និងបំផ្លាញសំណង់ជិត ១០.០០០ខ្នង ដោយតួលេខទាំងនោះត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។ ករណីអគ្គីភ័យខាងលើបានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង និងផ្សែងហុយឡើងខ្លាំង ដែលនាំឱ្យមន្ត្រីសហរដ្ឋអាមេរិកប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ ហើយក្រុមអ្នកពន្លត់អគ្គីភ័យបានរាយការណ៍ពីវឌ្ឍនភាពក្នុងការចាប់ខ្លួន...
Update: អ្នកស្លាប់កើនដល់១០នាក់ ក្នុងគ្រោះធម្មជាតិភ្លើងឆេះព្រៃនៅ Los Angeles ខណៈក្រុមមន្ត្រីព្រមានថា ចំនួនអ្នកស្លាប់អាច នឹងកើនឡើងថែមទៀត រដ្ឋសមាជិកអឺរ៉ុប ជាច្រើនបន្តទិញហ្គាស ពីប្រទេសរុស្សី ក្នុងកំណត់ត្រាខ្ពស់បំផុត ទោះធ្លាប់ប្តេជ្ញាថា នឹងបញ្ឈប់ការនាំចូល ត្រឹមឆ្នាំ២០២៧ក្តី ភ្លើងឆេះព្រៃនៅអាមេរិក៖ ផ្ទះរបស់តារាល្បីៗរួមទាំង Mandy Moore និង Paris Hilton...
ACU បញ្ជូនមន្រ្តីអាវុធហត្ថខេត្តតាកែវ ២ រូបទៅតុលាការពីបទស៊ីសំណូក កម្ពុជា បានបញ្ជូនឃាតកសម្លាប់លោក លិម គិមយ៉ា ទៅថៃ លោក ទូច សុឃៈ ៖ នគរបាល ប៊ុន ភក្តី ពាក់ផ្កាយ២ គឺជាជនជាតិខ្មែរសុទ្ធសាធ មិនមែនវៀតណាម អ្នកសេដ្ឋកិច្ច ៖ ផ្ទេរអ្នកជាប់កម្ចីជាមួយម្ចាស់បុរី...
បរទេស៖ ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងបានលាលែងពីតំណែង បន្ទាប់ពីបានព្រមានអាជ្ញាធរដើម្បីឱ្យជៀសវាង “ការបង្ហូរឈាម” នៅក្នុងការប៉ុនប៉ងណាមួយក្នុងការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Park Jong-joon ដែលជាប្រធានសេវាសន្តិសុខប្រធានាធិបតី បានលាលែងពីតំណែងកាលពីថ្ងៃសុក្រ ចំពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ពីការរារាំងកាតព្វកិច្ចសាធារណៈ។ ការិយាល័យរបស់ប្រធានស្តីទី Choi...
បរទេស៖ គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ ដែលត្រូវបានគេរំពឹងថានឹងកើនឡើងខ្លាំងនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ ដែលជាសមាជិកនៃ JSCCIB បាននិយាយថា...
បរទេស៖ យោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសដាណឺម៉ាក លោក Vladimir Barbin ដកស្រង់សម្តីដោយ RIA Novosti បាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland សម្រាប់មូលដ្ឋានយន្តហោះចម្បាំងដែលមានសក្តានុពលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald...
បរទេស៖ សហរដ្ឋអាមេរិក និងជប៉ុន កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ក្នុងសកម្មភាពដែលបង្កើតឡើងដើម្បីរារាំងសមត្ថភាពរបស់រុស្ស៊ី ក្នុងការបន្តផ្តល់មូលនិធិដល់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលដាក់តាមរយៈក្រសួងហិរញ្ញវត្ថុ និងបានប្រកាសក្នុងពេលដំណាលគ្នាតាមរយៈក្រសួងការបរទេស និងសេតវិមាន គឺសំដៅកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីពីការផលិតថាមពល និងកំណត់គោលដៅទៅលើក្រុមហ៊ុនផលិតប្រេងធំជាងគេពីររបស់រុស្ស៊ីគឺ Gazprom Neft និង...
បរទេស៖ ទីបំផុតក្រុមអ្នកពន្លត់អគ្គីភ័យអាមេរិក បានចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗចំនួនពីរនៅភាគខាងកើត និងខាងលិចនៃទីក្រុង Los Angeles កាលពីថ្ងៃសុក្រ ខណៈដែលខ្យល់បក់បោកខ្លាំងដែលបានធ្វើឱ្យភ្លើងឆេះអស់ជាច្រើនថ្ងៃបានធូរស្រាល។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លើងឆេះព្រៃចំនួន៦ក្នុងពេលដំណាលគ្នាបានបំផ្លិចបំផ្លាញសង្កាត់ Los Angeles County ចាប់តាំងពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ និងខូចខាត...