ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានថ្កោលទោសការវាយឆ្មក់អន្តោប្រវេសន៍ ដែលបានធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ដោយ Immigration and Customs Enforcement (ICE) ដោយថា កំណត់ទូតមួយត្រូវបានផ្ញើទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីស្នើសុំការស៊ើបអង្កេតលើការស្លាប់របស់ជនជាតិម៉ិកស៊ិកពីរនាក់នាពេលថ្មីៗនេះ។ ប្រធានាធិបតីរូបនេះបានឧ្យដឹងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកស្រីថា “កាលពីម្សិលមិញ កំណត់ទូតមួយត្រូវបានផ្ញើលើករណីនេះ ដោយស្នើសុំឱ្យមានការស៊ើបអង្កេតទាំងអស់ ហើយប្រសិនបើនរណាម្នាក់ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស នោះពួកគេនឹងត្រូវផ្តន្ទាទោស” ។...
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកកាន់លេខ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ច្រើនជាង និងមានសុវត្ថិភាពជាង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ សម្រាប់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ដែលមិនទាន់មានការងារធ្វើ អាចទាក់ទងលេខ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
បរទេស៖ យោងតាមមន្ត្រីសន្តិសុខអឺរ៉ុបពីររូប និងឯកសារដែលឃើញដោយសារព័ត៌មាន Reuters បានឱ្យដឹងថា អ្នកជំនាញខាងយន្តហោះគ្មានមនុស្សបើករបស់ចិនបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីធ្វើការអភិវឌ្ឍន៍បច្ចេកទេសលើយន្តហោះគ្មានមនុស្សបើកយោធានៅរោងចក្រផលិតអាវុធរបស់រដ្ឋដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យោងតាមសារព័ត៌មាន Global Bank and Finance បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា អ្នកជំនាញចិនបានទៅក្រុមហ៊ុនផលិតសព្វាវុធ IEMZ Kupol ក្នុងឱកាសជាងពាក់កណ្តាល ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំមុន។ ក្នុងអំឡុងពេលនោះ Kupol...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ប្រទេសរបស់លោក មិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ។ លោកបានលេីកឡេីងថា “ខ្ញុំសូមប្រកាសម្តងទៀត នៅចំពោះមុខសភានេះថា អ៊ីរ៉ង់មិនដែលស្វែងរក និងមិនដែលស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរឡើយ” ដោយលោកបានប្រាប់កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតថា”យើងមិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ”។ លោកបន្ដថា “នេះគឺជាជំនឿរបស់យើងដោយផ្អែកលើការចេញដោយមេដឹកនាំកំពូល និងដោយអាជ្ញាធរសាសនា។ ដូច្នេះហើយ យើងមិនដែលស្វែងរកអាវុធប្រល័យលោកនោះទេ ហើយក៏មិនស្វែងរកអាវុធទាំងនោះដែរ”។ លោក Pezeshkian បានបន្ដថា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ក្រុមហ៊ុន Signature Agibiz ដឹកនាំដោយលោក Lee Janghan នាយកផ្នែកផលិតកម្ម និងលោក Leang Lissang អ្នកគ្រប់គ្រង ជួបពិភាក្សាការងារលើការដាំដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងអាមេរិក) បានអញ្ជើញពិធីថតរូបរួមគ្នានៃបណ្តាប្រទេសដែលផ្តល់សច្ចាប័នលើ BBNJ កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ នាទីតាំង North Delegate...
ភ្នំពេញ ៖ ខួបលើកទី ២៧ឆ្នាំ នៃការបាញ់ប្រហារ នៅខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបញ្ជាក់ថា ប្រសិនពេលនោះ សម្តេច ស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជា និងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥...
ថ្ងៃទី១៨ ខែកញ្ញា ភាពយន្តរឿង «៧៣១»បានចាប់ផ្តើមចាក់បញ្ចាំងនៅទូទាំងពិភពលោក គ្រាន់តែបួនថ្ងៃ ទំហំសរុបនៃការលក់សំបុត្រភាពយន្តក៏លើសពី១ពាន់លានយាន់ប្រាក់ចិន ។ ក្នុងរោងភាពយន្ត ឈុតឆាកក្នុងភាពយន្តបានបង្ហាញឡើងវិញពីទិដ្ឋភាពពិតប្រាកដនៃទង្វើដ៏ហិង្សានិងឃោរឃៅរបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិន រីឯនៅក្រៅរោងកុន មជ្ឈដ្ឋានសាធារណមតិអន្តរជាតិចែកជាពីរពួក ម្ខាងទាមទារឱ្យប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ ការពិតជាក់ស្តែងមិនត្រូវបិទបាំងទេ ។ ម្ខាងទៀតប្រញាប់ច្រានចោលរឿងរ៉ាវក្នុងប្រវត្តិសាស្ត្រ ហើយចាត់ទុកការបំភ្លេចចោលជាការសម្រាលទោស ។ ក្នុងការផ្សព្វផ្សាយអន្តរជាតិ ជប៉ុនបានឃោសនាបំប៉ោងពីរូបភាពខ្លួនជា “អ្នករងគ្រោះ”ជាបន្តបន្ទាប់ ឃោសនាបំប៉ោងសាចុះសាឡើងពីសោកនាដកម្មនៃការទម្លាក់គ្រាប់បែកបរមាណូនៅក្រុងHiroshima...
គិតរហូតដល់ថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងក្រុងប៉េកាំង ក្នុងចំណោមរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិចំនួន១៩៣ មានរដ្ឋសមាជិកចំនួន១៥២បានប្រកាស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយឡែកក្នុងចំណោមរដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥ មានតែអាមេរិកតែមួយគត់ដែលនៅមិនទាន់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដូច្នេះ ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនយ៉ាងផុលផុសលើកនេះ ធ្វើឱ្យអាមេរិកនិងអ៊ីស្រាអែលធ្លាក់ក្នុងភាពឯកោនៃកិច្ចការទូតក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,២ភាគរយសម្គាល់ឃើញថា ការអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” ជាច្រកចេញតែមួយគត់សម្រាប់ដោះស្រាយបញ្ហាប៉ាឡេស្ទីន ហើយក៏ជាច្រកចេញជាមូលដ្ឋានសម្រាប់សម្រេចបាននូវសន្តិភាពនៅមជ្ឈិមបូព៌ាផងដែរ ។...
កិច្ចជំនួបពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំកំពូលនៃប្រទេសចិន និងអាមេរិក ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល៣ខែ បានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ យប់ថ្ងៃទី១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយធ្វើការផ្លាស់ប្តូរយ៉ាងស្មោះស្ម័គ្រ និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានផ្តល់ការណែនាំជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកប្រកបដោយស្ថិរភាពនៅដំណាក់កាលបន្ទាប់ ។ លោក Xi Jinping បានលើកឡើងថា...