បាត់ដំបង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ...
ពោធិ៍សាត់÷នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនវរកងទ័ពការពារព្រំដែនជួរមុខ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះដែរ ក៍មានការអញ្ជើញចូលរួមពីសំណាក់លោក ហេង...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី រ៉ាសុី បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ពាក់ព័ន្ធករណីលួច ស្ថិតនៅចំនុចភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យបានធ្វើសកម្មភាពលួចទូរសព្ទម៉ាក...
បរទេស៖ Bitcoin ដែលជាលុយឌីជីថល កាលពីថ្ងៃសុក្របានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយខែ ខណៈដែលការលក់ចេញយ៉ាងទូលំទូលាយនៅក្នុងទ្រព្យសកម្មហានិភ័យបានកើនឡើងយ៉ាងជ្រៅ ចំពេលមានក្តីសង្ឃឹមធ្លាក់ចុះថា ធនាគារកណ្តាលអាមេរិក Federal Reserve នឹងកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំគោលនយោបាយនាពេលខាងមុខ។ នៅក្នុងការជួញដូរ bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោកបានធ្លាក់ចុះចុងក្រោយ 2.3% មកនៅ ៩៦.៥៦៤ដុល្លារ ដោយកាលពីមុនបានធ្លាក់ចុះដល់ ៩៥.៨៨៥,៣៣ដុល្លារ ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី ៧ ខែឧសភា។ យោងតាមសារព័ត៌មាន...
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងការងារបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ និងក្រមសីលធម៌គ្រូបង្រៀន ជាមួយលោក លោកស្រី នាយក នាយិកា សាលាទាំងបីកម្រិត និងសាលាឯកជន(អប់រំក្រៅប្រព័ន្ធ) ព្រមទាំងបានប្រគល់ធុងសំរាមជាជំនួយរបស់ក្រសួងបរិស្ដាន តាមរយៈរដ្ឋបាលស្រុកក្រគរ ចំនួន ៨២ធុង ដល់ការិយាល័យអប់រំ និងលោក...
តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន នេះជារឿងដែលមិនអាចប្រកែកបាន ពោលមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើកឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានជួបនឹងការឡើងចុះជាច្រើនដងដោយសារស្ថិតក្រោមអាណានិគមនិងការឈ្លានពានរបស់បរទេស...
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតអ៊ីនធឺណិតពិភពលោកឆ្នាំ ២០២៥ បានបើកធ្វើនៅឃុំ Wuzhen ខេត្ត Zhejiang ប្រទេសចិន។ នេះជាលើកទី ១២ ហើយដែលឃុំ Wuzhen បានធ្វើជាម្ចាស់ផ្ទះសន្និបាតអ៊ីនធឺណិតពិភពលោក។ ចាប់ពីការស្កែនមុខនៅច្រកទ្វារ ក្រណាត់ឆ្លាតវៃសណ្ឋាគារ និងប្រព័ន្ធចតរថយន្តឆ្លាតវៃ រហូតដល់ការគ្របដណ្តប់ Wi-Fi...
ថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបាន ឆ្លើយតបលិខិតរបស់អ្នកជំនាញចិនវិទ្យាវ័យក្មេង ដោយលើកទឹកចិត្តពួកគេដើរតួនាទីជាបេសកជនតភ្ជាប់អរិយធម៌ចិន និងបរទេស។ លោក Xi Jinping បានថ្លែងថា ខ្ញុំសូមកោតសរសើរចំពោះអ្នកទាំងអស់គ្នាដែលស្រឡាញ់ភាសាចិន និងវប្បធម៌ចិន ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការសិក្សាអំពីចិនវិទ្យា និងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ លោក Xi Jinping បានសង្កត់ធ្ងន់ថាចិនវិទ្យាមានប្រភពនៅប្រទេសចិន ហើយក៏ជាទ្រព្យសម្បត្តិខាងវិញ្ញាណរបស់មនុស្សទាំងមូលផងដែរ។សង្ឃឹមថា លោកអ្នកនឹងបន្តសិក្សាអំពីចិនវិទ្យា...
នៅថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោកSun Weidong អនុរដ្ឋមន្ត្រីការបរទេសចិនបានកោះហៅលោក Kenji Kanasugi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។ លោក Sun Weidong បាននិយាយថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើពាក្យសម្តីបង្កហេតុយ៉ាងគឃ្លើនពាក់ព័ន្ធបញ្ហាតៃវ៉ាន់...
លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងការជំទាស់ចំពោះការលើកឡើងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្រ្តីជប៉ុនស្តីពីបញ្ហាតៃវ៉ាន់ ក្នុងកម្មវិធីវិទ្យុមួយនៅថ្ងៃទី ១៣ ខែវិច្ឆិកា។ លោក Ishiba បានថ្លែងថា ការលើកឡើងរបស់លោកស្រី Takaichi គឺស្ទើរតែមានន័យថា «ប្រសិនបើតៃវ៉ាន់មានរឿង នោះជប៉ុនក៏មានរឿងដែរ»។ លោកបានបន្ថែមថា រដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិសុទ្ធតែជៀសវាងការលើកឡើងដ៏ជាក់លាក់បែបនេះទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា «នឹងធ្វើបែបណាប្រសិនជាស្ថិតក្នុងកាលៈទេសៈណា» ៕