ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ការសិក្សាបឋមរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) បានបង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវផ្នែកនិរន្តរភាព និងអនុលោមភាព នៅក្នុងទីផ្សារនាំចេញសំខាន់ៗ ដែលនឹងទាមទារកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជួយឱ្យ «ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ» របស់កម្ពុជារក្សាបាននូវភាពប្រកួតប្រជែង។ គណៈប្រតិភូអង្គការ UNIDO បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាស្តីពីការវេចខ្ចប់ប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចចក្រាក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម ខណៈភាគីទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ...
បរទេស៖ ធនាគារកណ្តាលចិនបានពង្រីកទុនបម្រុងមាសរបស់ខ្លួនសម្រាប់ខែទី ១៩ ជាប់ៗគ្នាគិតមកដល់ខែឧសភា ដោយបានបន្ថែម ៣២០.០០០ អោនស៍ដល់ ៧៤,៩៦ លានអោនស៍ (ប្រហែល ២,៣៣២ តោន) នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារប្រជាជនចិននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦។ ទុនបម្រុងប្តូរប្រាក់បរទេសសរុបរបស់ចិនបានឈានដល់ ៣,៤៤ ពាន់ពាន់លានដុល្លារនៅចុងខែឧសភា។ យោងតាមសារព័ត៌មាន CGTN ចេញផ្សាយកាលពីថ្ងៃទី៧...
តូក្យូ៖ ប្រទេសជប៉ុនបានប្រកាសពីអតិរេកគណនីចរន្តចំនួន ៣.៩១ ទ្រីលានយ៉េន (ប្រហែល ២៤.៤ ពាន់លានដុល្លារអាមេរិក) នៅក្នុងខែមេសា ដែលកើនឡើង ៦៤.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យផ្លូវការដែលបានបង្ហាញនៅថ្ងៃចន្ទ។ ការកើនឡើងអតិរេកនេះត្រូវបានជំរុញដោយផលចំណេញខ្ពស់លើការវិនិយោគនៅក្រៅប្រទេសដោយស្ថាប័នហិរញ្ញវត្ថុ និងផ្ទះជួញដូររបស់ជប៉ុន នេះបើយោងតាមរបាយការណ៍បឋមមួយរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន ។ ប្រាក់ចំណូលបឋម ដែលឆ្លុះបញ្ចាំងពីប្រាក់ចំណូលពីការវិនិយោគនៅក្រៅប្រទេសរបស់ប្រទេសជប៉ុន បានកើនឡើង 15.3 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់...
ហ្សាកាតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB) នៅថ្ងៃចន្ទនេះបានជំរុញឱ្យមានការជម្លៀសប្រជាជនទៅកាន់ទីទួលខ្ពស់នៅតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស ដែលរងការគំរាមកំហែងដោយរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៨ រ៉ិចទ័រនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ BNPB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រលកយក្សស៊ូណាមិតូចៗត្រូវបានរកឃើញនៅស្ថានីយ៍ត្រួតពិនិត្យឆ្នេរសមុទ្រជាច្រើននៅភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ ដោយសារតែមានការរញ្ជួយដីជាបន្តបន្ទាប់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ទីភ្នាក់ងារនេះបានជំរុញឱ្យមន្ត្រីនៅក្នុងខេត្តដែលរងផលប៉ះពាល់ដូចជា ស៊ូឡាវេស៊ីខាងជើង និងហ្គោរ៉ុនតាឡូ ណែនាំប្រជាជនឱ្យប្រុងប្រយ័ត្នជាបន្ទាន់ ឱ្យនៅឆ្ងាយពីឆ្នេរសមុទ្រ និងជម្លៀសទៅកាន់ទីទួលខ្ពស់តាមលំដាប់លំដោយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា ការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីនបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជននៅតំបន់ឆ្នេរសមុទ្រមួយចំនួននៃភាគឦសានប្រទេសឥណ្ឌូនេស៊ី។ ការរញ្ជួយដីនេះត្រូវបានគេដឹងនៅទូទាំងទីក្រុងនានាប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ។...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ។ ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម...
ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា យុវសិស្សទាំងអស់ត្រូវប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធបញ្ជាក់ថា យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់...
កំពត ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ចាន់ ថា អភិបាលរងខេត្តកំពត និងលោក មួង នឿន...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ៤ ដុល្លារនៅថ្ងៃចន្ទ ដោយវិនិយោគិនមានការភ័យខ្លាចចំពោះការវាយប្រហារថ្មីរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ក៏ដូចជាការវាយប្រហារឡើងវិញលើប្រទេសលីបង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង ៤,៤២ ដុល្លារ ឬ ៤,៤៧% ដល់ ៩៧,១៥ ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង...