ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីមានប្រសាសន៍ថា ប្រសិនបើភាគីថៃប្រកាសលុបសន្ធិសញ្ញាបារាំង-សៀមចោល ស្មើនឹងលុបចោលកិច្ចព្រមព្រៀងព្រំដែនជាមួយឡាវដែរ ។ ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោ បន្ទាប់ពីលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្រ្តីថៃនាពេលថ្មីៗនេះ បានប្រកាសមិនទទួលស្គាល់សន្ធិសញ្ញាបារាំង-សៀម។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា...
ភ្នំពេញ៖ ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង Phnom Penh International Half-Marathon Powered by Vattanac លើកទី ១៤ ដែលឧបត្ថម្ភធំដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសជាងការរត់ប្រណាំងខុសប្លែកជាងរៀងរាល់ឆ្នាំគឺការបង្កើតឲ្យមានយុទ្ធនាការ “We Sponsor, You Run” ដោយក្រុមហ៊ុន...
កំពង់ធំ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន ដឹកនាំហការី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៣០០នាក់ ចុះយុទ្ធនាការសម្អាតភូមិ និងដាំកូនឈើ នៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោកអភិបាលក្រុងស្ទឹងសែន លើកឡើងថា ចុះយុទ្ធនាការសម្អាតភូមិ និងដាំកូនឈើ...
បន្ទាយមានជ័យ៖ យោងតាមបទបញ្ជា ចង្អុលបង្ហាញរបស់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាឲ្យផ្នែកប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ នឹងសង្កាត់និមិត្ត ឲ្យចុះបង្រ្កាប នៅចំណុចម្តុំកាស៉ីណូ(កញ្ចក់ខ្មៅ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ សារធាតុញៀនខុសច្បាប់។ ក្នុងចំណោមជនសង្ស័យខាងលើ ក៏មានជនជាតិថៃចំនួន០៥នាក់...
សម្តេចតេជោ ចាប់អារម្មណ៍អត្ថបទអ្នកជំនាញថៃ ដែលវិភាគថា ថៃគ្រប់គ្រងហ្គេម UNCLOS និងជាសង្គមស្រមើស្រមៃ សម្តេចតេជោ ទន្ទឹងរង់ចាំ ធ្វើការជាមួយប្រធានព្រឹទ្ធសភារុស្ស៊ី អ្នកនាំពាក្យ ៖ យន្តការផ្សះផ្សាដោយបង្ខំ នឹងបង្ហាញពីតម្លៃពិតប្រាកដ ទូតខ្មែរនៅហ្វីលីពីន អំពាវនាវពលរដ្ឋខ្លួន ប្រយ័ត្នខ្ពស់គ្រោះរញ្ជួយដី និងការព្រមានស៊ូណាមិ អ្នកនាំពាក្យព័ត៌មាន ៖ យុវសិស្សត្រូវប្រើឧបករណ៍វៃឆ្លាតដោយការទទួលខុសត្រូវ
យ៉ាងហោចណាស់ មានមនុស្ស ៥ នាក់ ស្លាប់នៅក្នុងគ្រោះរញ្ជួយដី ដ៏ខ្លាំងក្លានៅហ្វីលីពីន និងរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ ១,៤ ម៉ែត្រ លោក ដូណាល់ ត្រាំ អះអាងថា លោក ណេតាន់យ៉ាហ៊ូ គ្មានជម្រើសអ្វី ក្រៅពីការទទួលយកកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់ តម្លៃប្រេងបានកើនឡើងជាង ៤ ដុល្លារ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិទ្យាល័យទួលអំពិល លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់យុវសិស្សនៃវិទ្យាល័យទួលអំពិល និងយុវវ័យទាំងអស់ថា កុំធ្វើត្រឹមតែជាអ្នកចូលមើលលើបណ្តាញសង្គម ឬអាចធ្លាក់ក្នុងស្ថានភាពជាជនរងគ្រោះដោយការចែករំលែកព័ត៌មានក្លែងក្លាយ តែយុវវ័យត្រូវរួមគ្នាធ្វើជា «ឃោសនិកឌីជីថលដ៏សកម្ម» ដើម្បីសុវត្ថិភាពព័ត៌មានក្នុងសង្គម។ លោកអនុរដ្ឋលេខាធិការបានពន្យល់ថា៖...
នៅថ្ងៃទី៥ ខែមិថុនា ក្រោមសក្ខីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិននិងលោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវ លោក ShenHaixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោករដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានចុះហត្ថលេខាលើ«អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ» ។ ក្រៅពីនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយក្រសួងវប្បធម៌និងទេសចរណ៍ ក្រសួងអប់រំនិងកីឡានិងសកលវិទ្យាល័យជាតិឡាវជាដើមផងដែរ ៕
ល្ងាចថ្ងៃទី ៨ ខែមិថុនានៅទីក្រុងព្យុងយ៉ាង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Kim Jong-un អគ្គលេខាធិការនៃគណបក្សពលករកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង។ លោក Xi Jinping បានលើកឡើងថា មានឆន្ទៈចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាឱកាស ដើម្បីជំរុញឱ្យទំនាក់ទំនងចិននិងកូរ៉េខាងជើងទទួលបានការរីកចម្រើនកាន់តែខ្លាំង និងចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់និងពិភពលោក។...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្តែងកន្លែងរៀបចំពិធីសម្ភោធ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់» ដែលពិធីនេះនឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ពិធីសម្ពោធនេះ នឹងត្រូវរៀបចំឡើងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន...