បរទេស÷ នៅម៉ោង ៤:៣០ រសៀល ហ្វេសប៊ុករបស់កងទ័ពអាកាសភូមិន្ទថៃបានចេញសេចក្តីប្រកាសមួយថា ពួកគេកំពុងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ នេះបើតាមសារព័ត៌មាន Khaosod English ។ សារព័ត៌មាន Khaosod English បានឲ្យដឹងថា “កងទ័ពអាកាសភូមិន្ទថៃកំពុងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងទាំងអស់រវាងប្រទេសថៃ និងកម្ពុជា រហូតដល់សកម្មភាពអរិភាពណាមួយរបស់ប្រទេសកម្ពុជាត្រូវបានបញ្ឈប់។”កងទ័ពអាកាសភូមិន្ទថៃអះអាងថា ខ្លួននឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងដោយចាត់ទុកផលប្រយោជន៍ជាតិជាអាទិភាព។” ប្រែសម្រួល:...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៣គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ ការរៀបចំពិព័រណ៍នេះនឹងប្រព្រឹត្តទៅក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក ចូ ហ្យន់ (Cho Hyun) រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-កូរ៉េ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបបទល្មើសកើតមាននៅកម្ពុជា និងកូរ៉េ រួមទាំងនៅបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះ ក៏មានការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ។...
បរទេស: ទឹកជំនន់នៅក្រុងអយុធ្យា ប្រទេសថៃ កាន់តែអាក្រក់ទៅៗ ដោយសារការហូរច្រោះទំនប់កើនឡើង ចំណែក គ្រួសារជិត ៦០.០០០ គ្រួសាររងផលប៉ះពាល់ និង ១៤ នាក់ស្លាប់។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ការកើនឡើងនៃការបញ្ចេញទឹកពីទំនប់ចៅប្រាយ៉ាបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងខេត្តអយុធ្យា ដោយប្រឡាយទឹកប្រវត្តិសាស្ត្របានហៀរចេញ និងជន់លិចតំបន់លំនៅដ្ឋានប្រជាជន។នាយកដ្ឋានធារាសាស្ត្រថៃ បានបង្កើនអត្រាបញ្ចេញទឹកដល់...
យេរូសាឡឹម៖ អ៊ីស្រាអែល បានបញ្ជាក់្យដឹងកាលពីថ្ងៃអាទិត្យថា កងទ័ពតួកគី នឹងមិនជាផ្នែកមួយនៃកម្លាំងពហុជាតិសាសន៍ ដែលបានគ្រោងទុក ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សានៅពេលដែលកងកម្លាំងអ៊ីស្រាអែល ដកថយនោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលលោក Shosh Bedrosian បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “នឹងមិនមានកងទ័ពតួក គីនៅលើដីនៃតំបន់ហ្គាហ្សានោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ជម្លោះរយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល និងហាម៉ាស់ អំពាវនាវឱ្យមានកម្លាំងស្ថិរភាពអន្តរជាតិបណ្តោះអាសន្នមួយ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា(MACPP) សរុបចំនួន១២ប្រទេស អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ។ ក្នុងបទបង្ហាញនេះ រដ្ឋលេខាធិការ បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះក្រុមអ្នកវិនិយោគរបស់ជប៉ុនចំនួន៣៦ ក្រុមហ៊ុនដែលបានបង្ហាញការចាប់អារម្មណ៍មកលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ថា សម្តេចតេជោបង្ហាញការពេញចិត្តចំពោះក្រុមអ្នកវិនិយោគជប៉ុនប្រមាណជាជិត៤០ ក្រុមហ៊ុនចំពោះគម្រោងវិនិយោគលើវិស័យកសិកម្ម...
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាកាន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ នៅក្នុងភូមិកំពែងស្វាយ និងភូមិដង្កៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕ ប្រភព៖ រដ្ឋបាលស្រុកបាកាន|ដោយ៖ ធឿន/ដើមអម្ពិល
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារ នគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះធ្វើការផ្សព្វផ្សាយអប់រំអំពី ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ យ៉ាងទូលំទូលាយ ជូនដល់លោកគ្រូ អ្នកគ្រូ និងជាពិសេសគឺ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់។...
ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តចុះត្រួតពិនិត្យការរុះរើសំណង់មិនរៀបរយច្រាំងស្ទឹង ត្រើយខាងកើត ចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី លោក ញឹក បានខេង អភិបាលរងខេត្តលោក អ៊ុយ សុធាវី អភិបាលរងខេត្ត...