បាត់ដំបង៖ បន្ទាប់ពីធ្វើទស្សនកិច្ចកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងជាសហប្រធាននៃគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បានដឹកនាំគណៈប្រតិភូបន្តធ្វើដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងសិប្បកម្ម តាកាឌា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦...
ខេត្តមណ្ឌលគិរី៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង៣៣នាទី ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ...
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោកស្រី ខែក កែម៉ាលី ស៊ីសូដា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដែលត្រូវបានក្រសួងការបរទេសចិន សម្រេចបំពាក់ «គ្រឿងឥស្សរិយយសបេសកជនការទូតឆ្នើម» លើកដំបូងបង្អស់។ យោងតាមគណនីហ្វេសបុកផ្លូវការ លោក Wang Wenbin បានសរសេរថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ទូតក្រិកថ្មីដែលថា កម្ពុជានិងក្រិកមានប្រវត្តិសាស្រ្តដ៏យូរអង្វែងដូចគ្នា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោកស្រី Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា លោកស្រីលើកឡើងថា កម្ពុជានិងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីអភិសេករូបសំណាក់ព្រះវិស្ណុគង់លើស្ដេចគ្រុឌ មានទីតាំងនៅ ភូមិថ្នល់សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្ដេចឪ លើផ្លូវជាតិលេខ៦ ឆ្ពោះទៅព្រលានយន្តហោះចាស់។ ដោយមានការចូលរួមពី សម្ដេចម៉ែនសំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ រដ្ឋបាលខេត្តសៀមរាប មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព ភាពត្រជាក់ប្រជុំដល់ទឹកដី និងដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាផងដែរ។...
បាត់ដំបង៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) រួមមានលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធាននៃគណៈប្រឹក្សាភិបាលនៃ DEY III តំណាងអង្គការ ILO, SDC,...
បរទេស៖ អ្នកលក់រាយប្រេងឥន្ធនៈរដ្ឋឥណ្ឌា នៅថ្ងៃអង្គារនេះ បានដំឡើងថ្លៃសាំង និងម៉ាស៊ូតតិចជាងមួយរូពីក្នុងមួយលីត្រ ដែលជាការកើនឡើងលើកទីពីរក្នុងមួយសប្តាហ៍ ដើម្បីស្តារការខាតបង់មួយចំនួនពីតម្លៃប្រេងឆៅដែលឡើងខ្ពស់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកចែកចាយថា បន្ទាប់ពីការតម្លើងប្រហែល ០,៩ រូពី (០,០០៩៣ ដុល្លារ) អ្នកប្រើប្រាស់នឹងចំណាយ ៩៨,៦៤ រូពីសម្រាប់សាំងមួយលីត្រនៅទីក្រុងញូវដេលី និង...
ហាវ៉ាណា៖ ការវាយប្រហារដោយយោធាណាមួយរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា នឹងបង្កឱ្យមាន “ការបង្ហូរឈាមដែលមានផលវិបាក ដែលមិនអាចគណនាបាន” និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន នេះបើយោងតាមការព្រមានរបស់ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel។ លោក Diaz-Canel បានសរសេរនៅលើបណ្ដាញសង្គម X ឧ្យដឹងថា “ការគំរាមកំហែងនៃការឈ្លានពានផ្នែកយោធាប្រឆាំងនឹងប្រទេសគុយបា ដោយប្រទេសដ៏មានអំណាចបំផុតរបស់ពិភពលោកត្រូវបានគេស្គាល់យ៉ាងច្បាស់។ ការគំរាមកំហែងបែបនេះបង្កើតបានជាឧក្រិដ្ឋកម្មអន្តរជាតិរួចហើយ”។ លោកបានលេីកឡេីងថា ប្រទេសគុយបា “មិនតំណាងឱ្យការគំរាមកំហែងនោះទេ...
បរទេស៖ លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍នេះ ជាមួយគណៈប្រតិភូជាន់ខ្ពស់ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping ដោយផ្តោតលើទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការថាមពល និងកិច្ចការសកល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨...
បរទេស៖ ចំនួនអ្នកស្លាប់នៅក្នុងការប្រយុទ្ធគ្នាជុំចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់បានលើសពី ៣.០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា មន្រ្តីក្រសួងសុខាភិបាលលីបង់ បាននិយាយថា អ្នកស្លាប់ឥឡូវនេះមានចំនួន ៣.០២០ នាក់ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងនោះរួមទាំងស្ត្រី ២៩២ នាក់ និងកុមារ ២១១...