ព័ត៌មានអន្តរជាតិ

អ្នកគាំទ្រក្រុម Manchester United វាយអ្នកគាំទ្រក្រុម Arsenal រហូតដល់ស្លាប់ អំឡុងពេលអបអរពានរង្វាន់ Premier League

បរទេស៖ ប៉ូលីសបានចាប់ផ្តើមការតាមប្រមាញ់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Manchester United ម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកគាំទ្រក្លឹប Arsenal ម្នាក់ក្នុងអំឡុងពេលអបអរសាទរជ័យជម្នះពានរង្វាន់ Premier League ថ្មីៗនេះ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែឩសភា ឆ្នាំ២០២៦ថា អ្នកគាំទ្រក្លឹប Arsenal រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Emirates ដើម្បីអបអរសាទរពានរង្វាន់ Premier League លើកដំបូងរបស់ពួកគេក្នុងរយៈពេល ២២ឆ្នាំមកនេះ។

ក្រុមរបស់លោក Mikel Arteta បានឈ្នះពានរង្វាន់ Premier League លើកដំបូងរបស់ក្រុម Arsenal ក្នុងរយៈពេល ២២ ឆ្នាំកាលពីថ្ងៃអាទិត្យ ដោយបញ្ចប់រដូវកាលជាមួយនឹងជ័យជម្នះ ២ ទល់ លើក្រុម Crystal Palace។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះបានបង្កឱ្យមានការអបអរសាទរយ៉ាងសប្បាយរីករាយនៅទូទាំងប្រទេសអ៊ូហ្គង់ដា ជាកន្លែងដែលក្រុម Arsenal មានអ្នកគាំទ្រយ៉ាងច្រើន។

ប្រែសម្រួល: ណៃ តុលា

To Top