បរទេស៖ មន្ត្រីសេវាពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់នៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃសុក្រថា សាកសពជាង ៤០នាក់ ត្រូវបានគេរកឃើញពីបំណែកយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្ម និងឧទ្ធម្ភាគចក្រយោធាដែលបានបុកគ្នានៅលើអាកាស និងធ្លាក់ចូលទៅក្នុងទន្លេ Potomac កាលពីល្ងាចថ្ងៃពុធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិបត្តិការដើម្បីស្រង់សាកសពមនុស្ស៦៧នាក់ដែលស្លាប់ក្នុងការប៉ះទង្គិចគ្នា គឺបានបន្តនៅព្រឹកថ្ងៃសុក្រ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ឬ NTSB ដែលជាទីភ្នាក់ងារសហព័ន្ធដឹកនាំការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ...
តូក្យូ៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp. បានលក់រថយន្តបានច្រើនជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀតក្នុងរយៈពេល ៥ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុន BYD ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានវ៉ាដាច់ក្រុមហ៊ុន Honda Motor, Nissan Motor Co. និង Suzuki Motor Corp ក្នុងការលក់រថយន្តជាលើកដំបូង។...
សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថាក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលមានគោលបំណងវាយតម្លៃការវិវត្តចុងក្រោយបំផុតនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោក Choi ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតប។ ក្រសួងបានឲ្យដឹងថា លោក Choi ត្រូវបានសង្ខេបអំពីគោលនយោបាយពាណិជ្ជកម្មចុងក្រោយរបស់រដ្ឋបាលសហរដ្ឋអាមេរិក រួមទាំងការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា...
បរទេស៖ រដ្ឋបាលរបស់លោក Trump បានបញ្ជាក់ថា ការនិរទេសជនជាតិចិននៅតែដំណើរការជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការឆ្លើយតបតាមអ៊ីមែលទៅ VOA នៅសប្តាហ៍នេះ មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) បានសរសេរថា ទីភ្នាក់ងារនេះកំពុងដកចេញពីសហរដ្ឋអាមេរិក រាល់ជនអន្តោប្រវេសន៍ដែលមកទីនេះដោយខុសច្បាប់។ មន្ត្រី...
កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំមេឃុំ និងចៅសង្កាត់ ទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់នូវប្រជាពលរដ្ឋរបស់ខ្លួន ដែលបានមកដាក់ពាក្យស្នើសុំដី ក្នុងកម្មវិធី «ផ្ដល់ដី ការពារព្រៃឈើ ដើម្បីរូបគ្នាអភិវឌ្ឍន៍ដោយចីរភាព» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយធានាបានថា ប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំដីទាំងអស់...
ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកលោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហាញពីករណីភ្លើងកំពុងឆាបឆេះព្រៃនៅចុងខាងជេីងភ្នំម្រះព្រៅ លេីសពី ១០ទីតាំងខុសៗគ្នា គួរព្រួយបារម្ភជាខ្លាំងនាវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃ៣១ មករានេះ។ ជាមួយនឹងការឆេះព្រៃនេះ ក្រុមបុគ្គលិក កម្មករ កំពុងតែនាំគ្នាយករថយន្តមកពន្លត់អគ្គិភ័យយ៉ាងញាប់ដៃញាប់ជើងផងដែរ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានាព្រលប់ថ្ងៃ៣១ មករានេះ បានទម្លាយសារជាសំឡេងឆ្លើយឆ្លងរវាងសម្តេច និងយុវជនម្នាក់ដែលមកឲ្យសម្តេចជួយរកការងារឲ្យខ្លួនធ្វើនៅក្នុងស្ថាប័នរដ្ឋ។ បើតាមសម្តេចតេជោ ក្រោយពីសុំការងារធ្វើមិនបានសម្រេចតាមដែលខ្លួនចង់បាននោះ យុវជនរូបនេះក៏បានចេញមកវាយប្រហារច្រើនគោលដៅ។ សម្តេចតេជោបន្តថា កន្លងមកដោយមានការសម្របសម្រួលតុលាការ បានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨ សីហា ២០២៤។ ប៉ុន្តែពេលនេះសម្តេចមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ៕
បរទេស៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធបានស្វែងរកការបំភ្លឺពីបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump ក្នុងការបង្កក និងពិនិត្យឡើងវិញនូវជំនួយអភិវឌ្ឍន៍បរទេស បន្ទាប់ពីអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយចំៗភាពចលាចលមួយចំនួន ដែលបានកើតឡើងជាមួយនឹងបទបញ្ជាបន្ទាន់ ដែលអាចការពារកម្មវិធីមេរោគអេដស៍ដ៏ធំបំផុត របស់ពិភពលោកពីការបង្កកមូលនិធិរយៈពេល ៩០ថ្ងៃ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅឯសេតវិមាន លោក Trump...
សម្តេចធិបតី ៖ ការចងក្រង ជាសហគមន៍ កសិកម្មទំនើប ប្រជាកសិករ អាចទទួលបាន នូវយន្តការគាំទ្រចំនួនពីរ កូនស្រី-ប្រុស២នាក់ ស្លាប់ក្នុងផ្ទះដោយសារភ្លើងឆេះ ក្រោយម្តាយចាក់សោរពីក្រៅ អាជីវកម្មបានដំណើរការ១៥ថ្ងៃ ត្រូវមកចុះបញ្ជិការនៅក្រសួងពាណិជ្ជកម្ម រដ្ឋមន្ដ្រីអប់រំ ៖ បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន ទៅនឹងអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ដ្រីមហាផ្ទៃ...
បុគ្គលិកមន្ទីរបញ្ចកោណរាប់ពាន់នាក់ កំពុងប្រើប្រាស់កម្មវិធី AI- DeepSeek របស់ចិន កងកម្លាំងរុស្សី បំផ្លាញផែនការភេវរកម្ម នៅលើខ្សែរថភ្លើង ក្នុងតំបន់ Stavropol អ៊ីស្រាអែល បញ្ជូនមីស៊ីលជាច្រើនគ្រាប់ ទៅឲ្យប្រទេសអ៊ុយក្រែន Update: គ្មានអ្នកនៅមានជីវិត ក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរ បុកជាមួយឧទ្ធម្ភាគចក្រយោធា នៅអាមេរិក អ្នកជំនាញអេស្ប៉ាញ៖ ការគំរាមកំហែងពន្ធគយរបស់លោក ត្រាំ កាន់តែធំឡើងលើសហភាពអឺរ៉ុប