បរទេស៖ អ៊ីរ៉ង់ និងអ៊ីស្រាអែល នៅតែវាយប្រហារគ្នាទៅវិញទៅមកនៅថ្ងៃអង្គារ ទី ៧ ខែមេសានេះ ខណៈដែលទីក្រុងតេហេរ៉ង់បានបដិសេធមិនបើកច្រកសមុទ្រហ័រមូសឡើងវិញ និងទទួលយកកិច្ចព្រមព្រៀងឈប់បាញ់មួយនៅមុនថ្ងៃផុតកំណត់ដែលកំណត់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីយល់ព្រមតាមការទាមទាររបស់លោក ឬត្រូវបាន “ដកប្រទេសចេញ”។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា ប៉ុន្តែអ្វីដែលអាចជាសញ្ញានៃវឌ្ឍនភាព ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថានបាននិយាយថា “កិច្ចខិតខំប្រឹងប្រែងវិជ្ជមាន...
បរទេស៖ រដ្ឋសភាវៀតណាមបានអនុម័តសេចក្តីសម្រេចមួយនៅរសៀលថ្ងៃអង្គារ ដោយជ្រើសរើសលោក ឡេ មិញហ៊ុង ប្រធានគណៈកម្មការរៀបចំការនៃគណៈកម្មាធិការកណ្តាលបក្ស ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា លោក ឡេ មិញហ៊ុង គឺជាប្រធានទី២នៃគណៈកម្មការរៀបចំដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី និងជាមនុស្សទី១០ ដែលដឹកនាំរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៤៥។ អ្នកកាន់តំណែងមុនរបស់លោក គឺលោក ផាម...
ខេត្តពោធិ៍សាត់៖ ក្នុងស្មារតីជួយសង្គ្រោះជីវិតមនុស្ស និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលជិតចូលមកដល់ កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន ១៣នាក់ បានស្ម័គ្រចិត្តធ្វើការបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ។ សកម្មភាពបរិច្ចាគឈាមនេះ ធ្វើឡើងក្រោមការដឹកនាំ និងការលើកទឹកចិត្តពីសំណាក់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយក្នុងនោះកងកម្លាំងទាំង...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) ដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្ដីណែនាំស្ដីពី ការតែងតាំងឡើងវិញមន្រ្តីរាជការ និងការរៀបចំមន្រ្តីក្នុងរចនាសម្ព័នថ្មីរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតីភាព លោក ហ៊ុន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមហ៊ុនសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាប្រមាណ ៣០ ស្តីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សានិងធ្វើជាសាក្សីលើការអនុវត្តកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL នៅទីតាំងផ្ទាល់នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស រួមជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ សាលាពុទ្ធិកបឋមសិក្សា១ខ្នង ដែលមានបណ្ដោយ ៤០ម៉ែត្រ និងទទឹង ៩ម៉ែត្រ មានចំនួន ៥បន្ទប់...
ស្វាយរៀង ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់។ ជនសង្ស័យទាំង ៣២នោះ ជនជាតិចិន ០២នាក់ ,ជនជាតិវៀតណាម ២៩នាក់ ដើម្បីបញ្ចូលទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់...
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP បានចេញផ្សាយរបាយការណ៍ «បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា» នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដែលរៀបចំឡើងនៅថ្ងៃអង្គារនេះ នៅទីស្នាក់ការក្រសួង។ របាយការណ៍នេះ ត្រូវបានរៀបចំឡើង...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមណ្ឌលសុខភាព និងសមិទ្ធផលនានា ក្នុងបរិវេណមណ្ឌលសុខភាពក្រាំងល្វា ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ប្រាក់...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េដែលនឹងចប់អាណត្តិនៅតែបន្តពង្រឹងទំនាក់ទំនងសភារវាងប្រទេសទាំងពីរ ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋទាំងសងខាង ។ ក្នុងឱកាសអនុញ្ញាតជូន លោកស្រី អ៊ុលឃូ ខូខាអ៊ីវ ចូលជួបសម្តែងការគួរសម នៅថ្ងៃ៧ មេសា សម្តេច...