ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៦ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលជិតឈានចូលមកដល់ខាងមុខនេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា...
ពោធិ៍សាត់៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក និងអាហារសាមគ្គី» នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដើម្បីនាំយកភាពរីករាយ និងផ្តល់ការលើកចិត្ត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួង រៀបចំពិធីសូត្រមន្តលើករាសី ជាកិច្ចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ នេះ។ ថ្នាក់ដឹកនាំបានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ទេយ្យទាន...
កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍សង្ក្រាន្តខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន ៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយ លោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូល ស្តីពីសុខភាព តែមួយ (One Health Summit) រៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង នារសៀលថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ...
ត្បូងឃ្មុំ៖ ក្នុងស្មារតីចងចាំ និងតបស្នងសងគុណចំពោះវីរយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ៥០ខ្នង ជូនដល់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ...
សម្តេចតេជោ ត្រៀមខ្លួនបន្តធ្វើការ ជាមួយប្រធានាធិបតី មីយ៉ាន់ម៉ា រដ្ឋមន្រ្តីការពារជាតិ បន្តចុះសួរសុខទុក្ខយោធិន ការពារព្រំដែន តាមបណ្តាកោះ-ឆ្នេរ សម្តេចតេជោ ទន្ទឹងរង់ចាំធ្វើការជាមួយ លោក Tran Thanh Man សម្តេចតេជោ ៖ ក្រោមការដឹកនាំរបស់លោក To Lam នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-វៀតណាម ឈានដល់កម្រិតកាន់តែខ្ពស់ វត្ថុបុរាណខ្មែរ...
វិមានក្រមឡាំង លើកឡើងថា តំបន់មជ្ឈឹមបូព៍ា កំពុងស្ថិតនៅលើភ្នក់ភ្លើង លោក ដូណាល់ ត្រាំ គំរាមអ៊ីរ៉ង់កាន់តែខ្លាំង ដោយចង់កម្ទេចប្រទេសអ៊ីរ៉ង់ ទាំងមូលក្នុងពេលត្រឹមមួយយប់ ប្រសិនឱសានវាទមកដល់ បក្សកុម្មុយនិស្តចិន បើកការស៊ើបអង្កេតទៅលើ អតីតមេដឹកនាំស៊ីនជាំង លោក Ma Xingrui រុស្ស៊ី ព្រមានរដ្ឋបាល់ទិកទាំងអស់ ចំពោះការបើកដែនអាកាស ដល់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ទាបភ្លឺ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនស្រ្តីពោះម្នាក់ នៅកោះរ៉ុង មានឈ្មោះ ឈឿន លក្ខិណា ២៦ឆ្នាំ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់...