អភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំដើម្បីជម្រុញការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់បងប្អូនប្រជាពលរដ្ឋជាអ្នករត់កង់បី ផាស់អ៊ែប និងត្រីចក្រយានយន្តនានា ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបាកាន បានរៀបចំកិច្ចប្រជុំមួយ ដើម្បីជំរុញការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបររត់កង់បី ផាសអ៊ែប និងត្រីចក្រក្រយានយន្ដនានា ក្នុងមូលដ្ឋានស្រុកបាកាន ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំក្រោមអធិបតីភាព លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងតំណាងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងការយល់ដឹង និងលើកទឹកចិត្តឲ្យបងប្អូនដែលប្រកបមុខរបរនេះ ចូលរួមចុះឈ្មោះតាមប្រព័ន្ធផ្លូវការ។
ការចុះឈ្មោះនេះ មានគោលបំណងធានាឲ្យអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ទទួលបានអត្ថប្រយោជន៍នានា ជាពិសេសការគាំទ្រពីរដ្ឋ និងការកែលម្អជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរឡើង៕
ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល
