កំពង់ធំ៖ លោកសាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង និងលោក ឆាយ ចែង ទីប្រឹក្សាសម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីកាសបញ្ចូលសមាសភាព សមាជិកសមាជិការដែលអញ្ជើញមកពីគណបក្សនានាកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។ ជាមួយគ្នានេះ លោកបានជំរុញបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រធានគណៈបក្សប្រជាជនគ្រប់ឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ ជីវភាព ការគោរពស្រឡាញ់និងថែរក្សា សមាជិក...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹង នៅក្នុងលិខិតអបអរសាទររបស់លោក ទៅកាន់ពិធីជប់លៀងអាហារថ្ងៃត្រង់ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាធុរកិច្ចចិន-អាមេរិក (USCBC) ថាប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែជ្រើសរើសការសន្ទនាលើការប្រឈមមុខគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ នៅក្នុងលិខិតនោះ លោក ស៊ី បានសម្តែងការអបអរសាទរចំពោះក្រុមប្រឹក្សា និងសមាជិកទាំងអស់ ហើយបានផ្ញើសារស្វាគមន៍យ៉ាងស្មោះស្ម័គ្រ ចំពោះប្រជាជនមកពីគ្រប់វិស័យក្នុងសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ជាលើកទីពីរនៅថ្ងៃសៅរ៍ ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក ដែលជាទង្វើមួយដែលធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើល នាំឱ្យបំបែកក្នុងគណបក្សរបស់លោក និងរារាំងតំណែងប្រធានាធិបតីរបស់លោកពាក់កណ្តាលអាណត្តិ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណាត់ការរបស់គាត់ក្នុងការដាក់ការគ្រប់គ្រងយោធានៅថ្ងៃទី៣ ខែធ្នូ ត្រូវបានរំសាយចោលវិញក្នុងរយៈពេល ៦ម៉ោងក្រោយមកបន្ទាប់ពីសភាបានផ្គើនជាមួយកងទ័ពនិងប៉ូលីសដើម្បីបោះឆ្នោតប្រឆាំងនឹងក្រឹត្យនេះ ប៉ុន្តែវាបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញនិងបង្កឱ្យមានការអំពាវនាវយ៉ាងទូលំទូលាយឱ្យលោកចុះចេញពីតំណែងពីបទបំពានច្បាប់។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លៀតពេលក្នុងការស្រស់ស្រូបអាហារ ពេលព្រឹកជាមួយចៅប្រុស មុនពេលដែលសម្ដេចអញ្ជើញចាកចេញពីទីក្រុងឌូបៃ ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ នៅម៉ោង៩ព្រឹកនេះ។ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ស្រស់ស្រូបពេលព្រឹកជាមួយចៅដែលមកពីអឺរ៉ុបយប់មុិញ។ ខ្ញុំនឹងចាកចេញពីAbu Dhabi រដ្ឋធានីអារ៉ាប់អេមីរ៉ាត UAE នៅម៉ោង...
កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះសមទ្ធិផលថ្មីៗធំៗ ២ ក្នុងខេត្តកំពត ជាពិសេសទាក់ទងទៅនឹងវិស័យទេសចរណ៍តែម្តង ។ ក្នុងឱកាសអញ្ជើញជាអធិបតី បើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ...
ចិន ប្រតិកម្មចំពោះការចោទប្រកាន់ របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol រដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ស្នើសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ អ៊ីស្រាអ៊ែល ប្រកាសត្រៀមផែនការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរ សំខាន់ៗរបស់អ៊ីរ៉ង់ ប្រទេសរុស្សី និងឥណ្ឌាចុះកិច្ចព្រមព្រៀង ដ៏ធំបំផុតមួយទៅលើវិស័យថាមពល ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី...
ក្រសួងអប់រំ អះអាងថា មិនធ្លាប់យល់ព្រម លើសំណើបញ្ចូលភាសា វៀតណាម ក្នុងកម្មវិធីសិក្សា ផ្លូវការនោះទេ ជប៉ុនផ្តល់ ជំនួយ៩០ម៉ឺនដុល្លារ បន្ថែមសម្រាប់ការ ជួសជុលប្រាសាទបាយ័ន ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន ពីក្រុមប្រទេស អភិវឌ្ឍន៍តិចតួច ក្រសួងការពារជាតិ...
ភ្នំពេញ៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានបើកដំណើរការបណ្តោះអាសន្ន នារសៀលទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ខណៈការបើកសាកល្បងនេះ មានរយៈពេល ៣ខែ ។ ការបើកឲ្យសាកល្បងនេះដែរ ក៏ស្របពេលខេត្តកំពត កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាម ហ្វេសប៊ុក លោក ផន រឹម...
ភ្នំពេញ៖ នាឱកាសអញ្ជើញធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៥៥នាក់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការធ្វើកំណែទម្រង់ គឺសំដៅគុណភាពសេវាសុខាភិបាល ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបាឋកថាលើប្រធានបទ “ការប្រើប្រាស់កំណែរទម្រង់ក្នុងការងារដឹកនាំអង្គភាពឲ្យទទួលបានជោគជ័យ” ដោយបានបង្ហាញ ពីប្រភេទនៃការធ្វើកំណែរទម្រង់ ព្រមទាំងសារៈសំខាន់...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ពេលបានជួបសមាគម និកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ ប្រៀបបីដូចជាបានជួបជុំក្រុមគ្រួសារក្នុងផ្ទះដ៏សែនកក់ក្តៅ ដែលសមាគមតែងតែបានចូលរួមចំណែកសហការ គាំទ្រអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងជំនួបជាមួយលោក អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ (Benjamin M....