បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រ ថាពួកគេបានវាយប្រហារគោលដៅរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់ខណៈដែលកងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ចាប់ការបាញ់មីស៊ីល មួយផ្សេងទៀតពីប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអ៊ីរ៉ង់បាននិយាយថា កម្លាំងជើងគោករបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសគុយវ៉ែត ជាមួយនឹងយន្តហោះគ្មានមនុស្សបើកជាច្រើន ដោយបានប្តេជ្ញាថា ការវាយប្រហារនឹងបន្តនៅប៉ុន្មានម៉ោងខាងមុខនេះ។ ទន្ទឹមនឹងនេះ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួនបានបាញ់បង្ហោះមីស៊ីលជាច្រើនដូចជា Khorramshahr-4, Kheibar និង Fattah...
នៅក្នុងទស្សនវិជ្ជានយោបាយសម័យទំនើប ប្រជាធិបតេយ្យមិនមានគំរូតែមួយសម្រាប់ប្រទេសទាំងអស់នោះទេ។ ប្រទេសនីមួយៗអភិវឌ្ឍប្រព័ន្ធនយោបាយដែលសមស្របនឹងបរិបទប្រវត្តិសាស្ត្រ វប្បធម៌ និងរចនាសម្ព័ន្ធសង្គមរបស់ខ្លួន។ ក្នុងករណីប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានបង្កើតគំរូដែលត្រូវបានហៅថា «ប្រជាធិបតេយ្យតាមបែបផែនចិន» ឬ «ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល»។ គំរូនេះផ្អែកលើការរួមបញ្ចូលប្រព័ន្ធតំណាង និងប្រព័ន្ធពិគ្រោះយោបល់ ដើម្បីធានាថា ការសម្រេចចិត្តនយោបាយឆ្លុះបញ្ចាំងពីមតិ និងតម្រូវការរបស់សង្គមទូលំទូលាយ។ ក្នុងបរិបទនេះ មហាសន្និបាតសភាទាំងពីរ ដែលរួមមាន មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) និងមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន...
ឆ្លៀតក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ជិតមកដល់ លោក Xi Jinping ប្រធានរដ្ឋចិនតាងនាមឲ្យមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្តែងការជូនពរសម្រាប់ទិវា និងការជូនពរដ៏ល្អបវរចំពោះតំណាងស្ត្រី សមាជិកស្ត្រី បុគ្គលិកស្ត្រី ដែលកំពុងចូលរួមមហាសន្និបាតសភាទាំងពីរចិន , ស្ត្រីគ្រប់ជនជាតិ គ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចិន និងជនរួមជាតិស្ត្រីនៃតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់តៃវ៉ាន់ ក៏ដូចជាអាណិកជនចិនស្ត្រីនៅក្រៅប្រទេស ៕
មជ្ឈដ្ឋានសុខុមាលភាពសង្គម និងសន្តិសុខសង្គមចិនដែលចូលរួមមហាសន្និបាត សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនារសៀលថ្ងៃទី៦ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញសួរសុខទុក្ខតំណាងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគម Jiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រ និងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គម និងសន្តិសុខសង្គមចិនដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៤នៃ មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ និងចូលរួមកិច្ចប្រជុំរួម ដើម្បីស្តាប់មតិយោបល់និងសំណើរបស់សមាជិកសភា។ បន្ទាប់ពីស្តាប់ការបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នា លោក...
ខេត្តសៀមរាប៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ សូមជម្រាបជូនបងប្អូនសាធារណៈជនក្នុងខេត្តសៀមរាប អំពីការលក់ប្រេងក្នុងតម្លៃធម្មតា របស់ស្ថានីយ៍ប្រេងឥន្ទនៈ ដែលក្រសួងបានកំណត់។ ជាពិសេសគឺមានស្តុកគ្រប់គ្រាន់ សូមបងប្អូនកុំមានការបារម្ភ ឬទិញយកទៅស្តុកទុកដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ភាពប្រក្រតីនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេង។ ស្ថានីយ៍ប្រេងឥន្ធនៈ នៅតាមបណ្ដាក្រុមហ៊ុនខាងក្រោម លក់តម្លៃត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ ស្ថានីយ៍ក្រុមហ៊ុនតេលា ស្ថានីយ៍ក្រុមហ៊ុនតូតាល់ ស្ថានីយ៍ក្រុមហ៊ុនកាលតិច ស្ថានីយ៍ក្រុមហ៊ុនស៊ូគីមិច ស្ថានីយ៍ក្រុមហ៊ុន សាវីមិច។ ដូច្នេះហើយស្ថានីយ៍មួយចំនួនដែលបានដឹងពីព័ត៌មានទាំងអស់នេះ...
ឧត្ដរមានជ័យ៖ ផ្ទះចំនួន២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹក ដែលរងការហ៊ុមព័ទ្ធ ដោយកងទ័ពថៃក្នុងខេត្តឧត្ដរមានជ័យ។ តាមរយៈសំណេរអមដោយរូបភាពជាច្រើនសន្លឹក លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា «ការខិតខំយ៉ាងសស្រាក់សស្រាំ នាពេលកន្លងមករហូតដល់ពេលនេះ ផ្ទះចំនួន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ»។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាធំ នៅថ្ងៃទី០៧ ខែមីនា...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៤:៣០នាទីរសៀល នាថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ...
ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវក្នុងសង្គម ដោយធានាថាគ្រប់ផលិតផលដែលនាំចេញទាំងអស់គឺអនុលោមតាមស្តង់ដារសុវត្ថិភាព និងបរិស្ថានសកលខ្ពស់បំផុត។ ការបង្ហាញខ្លួនលើឆាកអន្តរជាតិនៃស្រាបៀរ ហនុមាន ត្រូវបានគាំទ្រដោយវិញ្ញាបនបត្រស្តង់ដារសកលយ៉ាងតឹងរ៉ឹង រួមទាំងការទទួលបានការអនុញ្ញាតជាផ្លូវការពី រដ្ឋបាលចំណីអាហារ និងឱសថ (FDA) នៃសហរដ្ឋអាមេរិក ដែលធានាថាផលិតផលខ្មែរមួយនេះ...
អាមេរិក អនុញ្ញាតឱ្យប្រទេសឥណ្ឌា ទិញប្រេងពីរុស្ស៊ីវិញ ដើម្បីកាត់បន្ថយសម្ពាធរបស់អ៊ីរ៉ង់ ក្នុងការចាប់ ថាមពលសកលជាចំណាប់ខ្មាំង ចិនត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឲ្យនាវាដឹកប្រេង អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ឥណ្ឌាចេញមុខបដិសេធព័ត៌មានថា កំពង់ផែរបស់ខ្លួន កំពុងត្រូវបានប្រើប្រាស់ ដោយកងទ័ពជើងទឹកអាមេរិក អាមេរិក ស្នើសុំឱ្យអ៊ុយក្រែន ជួយទប់ទល់នឹងយន្តហោះ គ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់ រុស្ស៊ីថា...