កំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៨ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង ។ ផ្លូវជនបទចំនួន ៨ខ្សែមាន ដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវ ព្រៃមូល-ក្រាំងស្គារ ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា មានគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា «ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី កុំឱ្យយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល ដែលកំពុងកើនឡើងប្រឆាំងនឹងអ៊ីរ៉ង់ ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយអំពាវនាវឱ្យមានការចរចាសន្តិភាពឡើងវិញ “ដោយមិនពន្យារពេល”។ នៅក្នុងការហៅទូរស័ព្ទ លោក Erdogan បានឧ្យដឹងថា ជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ “មិនគួររំខានដល់ការស្វែងរកសន្តិភាពនៅអ៊ុយក្រែននោះទេ”...
បរទេស៖ អគ្គីភ័យមួយបានឆាបឆេះនៅក្នុងឃ្លាំងស្តុកប្រេងមួយក្បែរកាកបាទក្រហមថៃ។ មន្ត្រីបានប្រើប្រាស់ទឹក និងហ្វូមយ៉ាងរហ័សដើម្បីការពារកុំឱ្យអគ្គីភ័យរាលដាល។ ឥឡូវនេះអគ្គីភ័យត្រូវបានគ្រប់គ្រងហើយ ហើយមិនមានរបាយការណ៍អំពីអ្នករងរបួសទេ។ អាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុ។ យោងតាមសារព័ត៌មាន ថៃរ៉ាត់ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា នៅម៉ោង ០៩:៤៥ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ អនុប្រធានស៊ើបអង្កេតនៃស្ថានីយ៍ប៉ូលីសប៉ាធុមវ៉ាន់ បានទទួលរបាយការណ៍អំពីអគ្គីភ័យនៅក្នុងមជ្ឈមណ្ឌលសេវាកម្មផ្តល់ឈាមកាកបាទក្រហមថៃ ទីក្រុងបាងកក។...
កំពង់ស្ពឺ៖ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តកំពង់ស្ពឺថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្ត ស្តីពី ការប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌ បានសហការជាមួយរដ្ឋបាលខេត្ត និងសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។ លោកបានបន្តទៀតថា កម្មវិធីប្រណាំងរទេះសាឡីគោលឿន និងធ្វើឡើងនៅចំណុចដីវាលមួយកន្លែងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ...
កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដាក់វិធានការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈក្នុងខេត្តកំពង់ចាម ក្នុងគោលបំណងមិនឲ្យមានស្ថានីយប្រេងឥន្ធនៈ ស្តុកប្រេងទុកលក់ ពេលប្រេងឡើងថ្លៃនោះឡើយ ។ លោកអភិបាលខេត្ត បានលើកឡើងថា ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈ តាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ដោយហាមឃាត់ការស្តុកទុកដោយខុសច្បាប់...
ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្រ្តីជំនាញតាមគោលដៅចុះតំបន់ជុំវិញបឹងទន្លេសាប ចូលរួមប្រជុំស្តីពី ការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដឹកនាំ ដោយលោក ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងលោក លឹម សុខតូ អភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថែមទាំងមានការចូលរួមមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប...
ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសាខាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។ សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៥,៦១៦នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៤,៧១១នាក់...
ភ្នំពេញ៖ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា (CPSF) មានសេចក្តីរីករាយប្រកាសអំពីភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយ សហគ្រិនខ្មែរ (KE) ដើម្បីពង្រឹងវិស័យម្រេច និងគ្រឿងទេសកម្ពុជា តាមរយៈការពង្រីកទីផ្សារអន្តរជាតិ និងការផ្សព្វផ្សាយពាណិជ្ជកម្មលើឆាកសកល។ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ នឹងគាំទ្រ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា ក្នុងការដឹកនាំ សមាជិករបស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា...
លោក ពូទីនថា រុស្ស៊ីនឹងផ្គត់ផ្គង់ ថាមពលដល់អឺរ៉ុប ប្រសិនបើអឺរ៉ុបស្នើសុំ អ៊ីរ៉ង់ គំរាមសងសឹកក្នុងតំបន់ ប្រសិនបើរោងចក្រប្រេងឥន្ធនៈរបស់ខ្លួន ត្រូវបានវាយប្រហារម្តងទៀត អ៊ីរ៉ង់ថា ការបិទផ្លូវនាំប្រេងចេញ នឹងបន្តរហូតដល់ការ វាយប្រហារបញ្ចប់ ខណៈលោក ត្រាំ គំរាមវាយប្រហារកាន់តែខ្លាំង លោក Putin និងលោក Trump ទំនាក់ទំនងតាមទូរស័ព្ទ ជុំវិញបញ្ហានៅអ៊ីរ៉ង់...