អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ដែលជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់សកម្មភាពយោធារបស់ពួកគេជាបន្ទាន់ និងចៀសវាងការកើនឡើងបន្ថែមទៀតនៅមជ្ឈិមបូព៌ា និងលើសពីនេះ ព្រមទាំងថ្កោលទោសការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលផងដែរ។ ក្រុមប្រឹក្សាបានបដិសេធសេចក្តីព្រាងសេចក្តីសម្រេច ដែលឧបត្ថម្ភដោយប្រទេសរុស្ស៊ី ដោយមានសំឡេងគាំទ្រចំនួន៤ ប្រឆាំង២ និងអនុប្បវាទចំនួន ៩ ក្នុងនោះ រុស្ស៊ី ចិន ប៉ាគីស្ថាន និងសូម៉ាលី បានបោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេច ខណៈដែលសហរដ្ឋអាមេរិក និងឡាតវីបានបោះឆ្នោតប្រឆាំង។...
យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ខ្លួនបានចាប់ផ្តើម “រលកវាយប្រហារទ្រង់ទ្រាយធំ” ថ្មីលើអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ប៉ុន្មាននាទីបន្ទាប់ពីសំឡេងរោទិ៍ត្រូវបានធ្វើឱ្យសកម្មនៅទូទាំងអ៊ីស្រាអែល ដោយព្រមានអំពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់។ អ្នកស្រុកនៅទីក្រុង Tel Aviv បានរាយការណ៍ពីសំឡេងផ្ទុះខ្លាំងៗ ខណៈដែលទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានចុះផ្សាយថា កម្ទេចកម្ទីបានវាយប្រហារទីតាំងជាច្រើននៅក្នុងតំបន់នោះ។ សេវាជួយសង្គ្រោះរបស់ប្រទេស Magen David Adom បានឧ្យដឹងថា...
វ៉ាស៊ីនតោន៖ មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកថា យុទ្ធនាការយោធារយៈពេល ៦ថ្ងៃដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ មានតម្លៃជាង ១១,៣ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។ របាយការណ៍នេះ ដោយដកស្រង់សម្តីមនុស្សបីនាក់ ដែលស្គាល់ពីកិច្ចប្រជុំបិទទ្វាររវាងមន្ទីរបញ្ចកោណ និងសភា បានឧ្យដឹងថា តួលេខនេះ ដែលត្រូវបានគេគិតថាជាការប៉ាន់ស្មានបឋមដ៏ទូលំទូលាយបំផុត ដែលសភាទទួលបានរហូតមកដល់ពេលនេះ មិនរាប់បញ្ចូលការចំណាយពាក់ព័ន្ធជាច្រើនដូចជា ការសាងសង់សម្ភារៈយោធា និងបុគ្គលិកមុនពេលការវាយប្រហារលើកដំបូងនោះទេ។...
បរទេស៖ យោងតាមការស្រាវជ្រាវនិងរបាយការណ៍ដោយការិយាល័យថវិកាសភាឬCongressional Budget Office (CBO)បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានខ្ចីប្រាក់ចំនួន ១ទ្រីលានដុល្លារ ក្នុងរយៈពេល៥ខែចាប់តាំងពីខែតុលា ដោយបន្ថែមទៅលើឱនភាពសហព័ន្ធដែលកំពុងកើនឡើង។ ការប៉ាន់ប្រមាណនេះបានកើតឡើងចំពេលដែលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា យោធាអាមេរិកបានបំផ្លាញចោលគ្រាប់បែកដែលមានតម្លៃ ៥,៦ពាន់លានដុល្លារក្នុងអំឡុងពេលពីរថ្ងៃដំបូងនៃការវាយលុកលើអ៊ីរ៉ង់។ កាលពីថ្ងៃចន្ទ CBO បានចេញផ្សាយការត្រួតពិនិត្យថវិកាប្រចាំខែរបស់ខ្លួន ដែលយោងទៅតាមបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងចំនួន ៣០៨ពាន់លានដុល្លារនៅក្នុងខែកុម្ភៈប៉ុណ្ណោះ។ ក្នុងចំណោមកត្តាដែលរួមចំណែកដល់និន្នាការនេះ គឺការបង់ប្រាក់ការប្រាក់កាន់តែខ្ពស់ចំពោះសេវាបំណុលសាធារណៈ ក៏ដូចជាការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល រួមទាំងដោយក្រសួងសង្រ្គាមសហរដ្ឋអាមេរិកផងដែរ។ ក្នុងរយៈពេលត្រឹមតែ៥ខែ រតនាគារបានលះបង់ប្រាក់សរុបចំនួន...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី១២ មីនា លោក Kim Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ លោកប្រធានាធិបតីកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង...
នៅក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនប្រចាំឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ខេត្តដែលមានសេដ្ឋកិច្ចខ្លាំងត្រូវខិតខំប្រឹងប្រែងដើម្បីទទួលបានបទពិសោធក្នុងការសិក្សាពីសភាពការណ៍ថ្មី និងដោះស្រាយបញ្ហាថ្មី។ លោកបានគូសបញ្ជាក់ថា ការសម្រេចបាននូវភារកិច្ចជាគោលដៅ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃផែនការ ៥ ឆ្នាំទី ១៥ ត្រូវការឆ្លើយតបនឹងបរិយាកាសកាន់តែស្មុគស្មាញ និងដោះស្រាយទំនាស់ស្រទាប់ជ្រៅកាន់តែច្រើន។ ខេត្ត Jiangsu និងខេត្តដែលមានសេដ្ឋកិច្ចខ្លាំងផ្សេងទៀតស្ថិតនៅជួរមុខនៃកំណែទម្រង់និងការបើកទូលាយ ត្រូវប្រឹងប្រែងដើម្បីទទួលបានបទពិសោធក្នុងការសិក្សាពីសភាពការណ៍ថ្មី និងដោះស្រាយបញ្ហាថ្មី។ មួយឆ្នាំកន្លងមក បណ្តាខេត្តដែលមានសេដ្ឋកិច្ចខ្លាំងបានប្រឈមមុខនឹងបញ្ហាប្រឈម...
នៅរសៀលថ្ងៃទី១២ ខែមីនា មហាសន្និបាតលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានធ្វើកិច្ចប្រជុំបិទនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ព្រមទាំងថ្នាក់ដឹកនាំបក្ស និងរដ្ឋចិនដទៃទៀតបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំ។ កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចដូចខាងក្រោម៖សេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល, សេចក្តីសម្រេចចិត្តស្តីពីការគ្រោងផែនការ៥ឆ្នាំទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ, «ក្រមច្បាប់ស្តីពីការការពារបរិស្ថាន និងអេកូឡូស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន», «ច្បាប់ស្តីពីការជំរុញសាមគ្គីភាព និងវឌ្ឍនភាពជនជាតិនៃសាធារណរដ្ឋប្រជាមានិតចិន», «ច្បាប់ស្តីពីផែនការអភិវឌ្ឍន៍ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន» និងសេចក្តីសម្រេចផ្សេងៗទៀត។...
កាលពីថ្ងៃទី៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិនិត្យពិភាក្សារបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនជាមួយគណៈប្រតិភូខេត្ត Jiangsu ដែលចូលរួមមហាសន្និបាតលើកទីបួន នៃសភាតំណាងប្រជាជនទូទាំងប្រទសចិននីតិកាលទី ១៤ ។ នៅក្នុងកិច្ចពិគ្រោះពិភាក្សា លោក Gao Derong តំណាងប្រជានជនមកពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្មតំបន់ Li Xiahe ខេត្ត Jiangsu បានរាយការណ៍ជូនលោកអគ្គលេខាធិការបក្សអំពីវឌ្ឍនភាពក្នុងការបណ្តុះពូជដែលមានទិន្នផលខ្ពស់...
ស្ថានីយ៍ប្រេង ជិត៥០កន្លែងនៅភ្នំពេញ បានផ្កាកអាជីវកម្ម ចំពេលតម្លៃប្រេងហក់ឡើង ខណៈមិនបង្កចលាចលក្នុងសង្គម រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ ស្ថានីយ៍ប្រេងឥន្ទនៈជិត២០០០ ត្រូវបានបិទបណ្តោះអាសន្ន រាជរដ្ឋាភិបាល ឧបត្ថម្ភជូនមន្ដ្រីរាជការ ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដំណាល់គ្នាជាមួយនឹងការ បើកប្រាក់បៀវត្សខែមេសា រដ្ឋមន្ត្រីធម្មការ ណែនាំឱ្យសាងសង់សំណង់ បម្រើដល់វិស័យព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាត ចៀសវាងគ្មានមូលដ្ឋានរចនាបទខ្មែរ សម្តេច ឃួន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ មេសា ខាងមុខនេះ។ ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះ ដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ...