កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំដ៏បុិនប្រសប់ ឈ្លាសវៃនិងគុណធម៌របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់ គិតគូររបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកបសេដ្ឋថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក។ ក្រោមស្មារតីមនុស្សធម៌...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹក មិនមែនមានន័យថា «រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ»។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា កំពុងស្នាក់នៅប្រកបរបរ និងសិក្សាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញលើការងារបណ្ដឹង ដើម្បីបន្តតាមដានវឌ្ឍនភាព និងជំរុញយន្តការដោះស្រាយ ពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋស្ថិតក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបន្តពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការនៃការដោះស្រាយបណ្តឹងនីមួយៗ និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញទាំងអស់ឱ្យបន្តពង្រឹងការទទួលខុសត្រូវ ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវតាមច្បាប់ជាធរមាន សំដៅឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសំណូមពរ...
ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ គីម រិទ្ធី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋ ដែលបានភៀសសឹក និងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតនៅឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ អាជ្ញាធរខេត្តបាននាំយកអំណោយចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅបណ្តោះអាសន្ន ដោយសារស្ថានភាពសន្តិសុខនៅតំបន់ព្រំដែន។ អំណោយទាំងនោះរួមមានស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់គ្រួសារ។ លោកអភិបាលខេត្តបានថ្លែងលើកទឹកចិត្ត និងបញ្ជាក់ថា...
ព្រះសីហនុ៖ ដើម្បីឆ្ពោះទៅអបអរសាទេ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរនាពេលខាងមុខឆាប់ៗនេះ ឆ្នេរឋានសួគ៌ 𝐌𝐚𝐟𝐢𝐲𝐚’𝐬 𝐑𝐞𝐬𝐨𝐫𝐭 ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កំពុងបន្តរៀបចំ បង្កើនសក្តានុពលទេសចរណ៍បន្ថែម សម្រាប់ដំណើរកម្សាន្ត របស់ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស។ ចង់ដឹងថា ឆ្នេរឋានសួគ៌ 𝐌𝐚𝐟𝐢𝐲𝐚’𝐬 𝐑𝐞𝐬𝐨𝐫𝐭 មានសម្រស់បែបណា រីករាយទស្សនារូបភាព អំពីវឌ្ឍនភាពថ្មីៗ...
បរទេស៖ មេដឹកនាំកំពូលថ្មីដ៏សម្ងាត់របស់អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដោយប្តេជ្ញាបន្តប្រយុទ្ធជាមួយការសន្យាថា នឹងបង្កការឈឺចាប់បន្ថែមទៀតដល់រដ្ឋអារ៉ាប់ឈូងសមុទ្រ និងគំរាមកំហែងបើក “រណសិរ្សផ្សេងទៀត” នៅក្នុងសង្គ្រាមដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក សេដ្ឋកិច្ចពិភពលោក និងការធ្វើដំណើរអន្តរជាតិរួចទៅហើយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ថា ជំហរដ៏ម៉ឺងម៉ាត់ដែលបានបង្ហាញដោយមេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ Ayatollah Mojtaba Khamenei បានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាការវាយប្រហាររបស់ប្រទេសលោកកំពុងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល។...
បរទេស៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួសនៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់គាត់ គឺលោក Ali Khamenei កាលពីថ្ងៃទី ២៨ ខែកុម្ភៈ , នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីប បានប្រាប់កាសែត The Guardian កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកបានពិភាក្សាអំពីវិបត្តិបច្ចុប្បន្ននៅក្នុងទីផ្សារថាមពលពិភពលោក និងគម្រោងសេដ្ឋកិច្ចដែលមានសក្តានុពលជាមួយភាគីសហរដ្ឋអាមេរិក។ លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជាប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា កិច្ចប្រជុំមួយត្រូវបានធ្វើឡើងរវាងគណៈប្រតិភូរុស្ស៊ី និងមន្ត្រីសហរដ្ឋអាមេរិក ស្តីពីគម្រោងសម្រាប់ការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ លោកបាននិយាយថា ប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក បានចាប់ផ្តើមយល់កាន់តែច្បាស់អំពីតួនាទីសំខាន់នៃប្រេង និងឧស្ម័នរបស់រុស្ស៊ី...
ប្រ៊ុចសែល៖ ក្រុមប្រទេសនៅអឺរ៉ុប បានប្រកាសពីផែនការបញ្ចេញប្រេងបម្រុងបន្ទាន់ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានណែនាំឲ្យកាត់បន្ថយប្រេងបម្រុងយ៉ាងច្រើន ដើម្បីជួយបន្ធូរបន្ថយតម្លៃថាមពលដែលកំពុងកើនឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ លោក Fatih Birol នាយកប្រតិបត្តិ IEA បានឧ្យដឹងថា ប្រទេសសមាជិកចំនួន ៣២ របស់ទីភ្នាក់ងារនេះបានឯកភាពគ្នាក្នុងការផ្តល់ប្រេងចំនួន ៤០០ លានបារ៉ែលដល់ទីផ្សារពីប្រេងបម្រុងបន្ទាន់របស់ពួកគេ។ ចលនានេះមានគោលបំណងដោះស្រាយការរំខាននៅក្នុងទីផ្សារប្រេងសកល ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រ...