ព្រៃវែង៖ អតីតសាស្ត្រាចារ្យ ងួន ខាន់ណារា ហៅក្រៅអ្នកគ្រូគុត ដែលស្ថិតក្នុងវ័យជរាទៅហើយ បានអញ្ជើញទៅលេង អគារសាលាស្រុកបាភ្នំ ស្ថិតនៅទីរួមស្រុកបាភ្នំខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងការអញ្ជើញទៅលេងរបស់អ្នកគ្រូគុតនោះគឺអ្នកគ្រូគឺជាម្ចាស់ផ្ទះ ដែលអ្នករាជការក្នុងសម័យនោះ យកទៅអភិវឌ្ឍទៅជា អគារសាលាស្រុកបាភ្នំនិងកំពុងប្រើប្រាស់ដល់សព្វថ្ងៃ។ យោងតាមលោកម៉ម កាយ អភិបាលរងខេត្តតាកែវ ដែលមានដើមកំណើតនៅស្រុកបាភ្នំនេះ បានសរសេរនិងផុសក្នុងបណ្តាញសង្គមថា៖ លោកអ៊ុំស្រី ( អតីត...
ភ្នំពេញ៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០%។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រី ជឹង សុគន្ធាវី...
ភ្នំពេញ៖ វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់ នៅពេលនេះត្រូវបានឃាត់ខ្លួនបានហើយ ។ បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា...
មណ្ឌលគិរី៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី បន្តពង្រឹងកិច្ចសហការផ្ដល់មូលនិធិរេដបូកកែវសីមា ដំណាក់កាលទី៥ ដល់សហគមន៍ចំនួន២០ ភូមិគោលដៅ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការពារធនធានធម្មជាតិ។ ពិធីចុះហត្ថលេខា និងប្រគល់កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ងិន សុវិមាន...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនោះដែរប្រារព្ធឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។៤-...
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ការពារ សន្តិសុខ រក្សាសណ្តាប់ជូន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅក្នុងទីតាំងវត្ដរលាក់កងជេីង ក្នុងភូមិគ្រៀលពង...
ភ្នំពេញ៖ អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានអះអាងដូចៗគ្នាថា ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារដោយបង្ខំរបស់អាមេរិកទៅលើប្រទេសចំនួន ៦០ ដែលរួមមានទាំងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនផង គឺគ្រាន់តែជាលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំប៉ុណ្ណោះ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ការស៊ើបអង្កេតនេះ គ្រាន់តែជាការលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ ដោយសារនយោបាយពន្ធបដិការបស់លោក ដូណាល់ ត្រាំ មិនអាចទទួលបានជោគជ័យនោះទេ ព្រោះមានបញ្ហផ្ទៃក្នុងរបស់ខ្លួន»។ លោកបណ្ឌិតបន្តថា...
បន្ទាយមានជ័យ៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ។ តម្រូវការការងារចំនួនប្រមាណ១ ០០០កន្លែង ត្រូវបាននាំយកមកបង្ហាញជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ តាមរយៈវេទិកាការងារដែលរៀបចំឡើងរៀងរាល់សប្តាហ៍នៅតាមមូលដ្ឋានស្រុក ខេត្តគោលដៅនានា ក្រោមប្រធានបទ «ខ្មែរជួយរកការងារ...
បាត់ដំបង៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តសកម្មភាពយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយឱកាសឱកាសការងារដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារត្រូវបានរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីនាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតីតពលករ និងប្រជាពលរដ្ឋសរុបប្រមាណ ៨០០ នាក់ ព្រមទាំងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ក្នុងឱកាសនោះ...
បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖១-ឈ្មោះ ជ័យ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ២-ឈ្មោះ ស៊ុំ មិនា...