អូក្លិន-នូវែលហ្សេឡង់ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន...
I’m តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍នៅព្រឹកថ្ងៃពុធថា ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានបញ្ជាក់ថា លេខាធិការរបស់ខ្លួនលោក Ali Larijani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាបានឧ្យដឹងថា លោក Larijani បានស្លាប់នៅព្រឹកថ្ងៃអង្គារ រួមជាមួយកូនប្រុសរបស់លោក គឺលោក Morteza Larijani អនុប្រធានទទួលបន្ទុកកិច្ចការសន្តិសុខនៅលេខាធិការដ្ឋានក្រុមប្រឹក្សា Alireza Bayat...
ភ្នំពេញ ៖ កម្ពុជាឈនមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈផែនការ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥៥% នៅឆ្នាំ២០៣៥។ ការបញ្ជាក់ពីការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ ដោយកាត់បន្ថយការកើនឡើងខ្លាំងកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់ និងអាជ្ញាធរឃឺដ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការនាំចេញប្រេងតាមរយៈកំពង់ផែ Ceyhan របស់ប្រទេសតួកគី ដែលផ្តល់នូវការធូរស្រាលបន្តិចបន្តួចចំពោះការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ទោះជាយ៉ាងណាក៏ដោយ ដោយគ្មានសញ្ញានៃការថយចុះនៃជម្លោះអ៊ីរ៉ង់ ដែលបានធ្វើឱ្យការនាំចេញប្រេងពីមជ្ឈិមបូព៌ាត្រូវបានផ្អាកជាចម្បង តម្លៃប្រេង Brent បានឡើងដល់ជាង ១០០...
ភ្នំពេញ៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ជេ ស្តារ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខណៈកម្មករនិយោជិតនឹងចូលធ្វើការជាធម្មតាវិញនៅព្រឹកថ្ងៃទី១៩ ខែមីនា។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖«ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ...
ខេត្តព្រះវិហារ ៖ពិធីបើកកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌មួយ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីរាជការ ក្រុមតារាបាល់ទាត់កម្ពុជា និងមហាជនយ៉ាងច្រើនកុះករ ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព និងកៀរគរធនធានគាំទ្រដល់កងកម្លាំងការពារជាតិ។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅនៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ។ក្រោមអធិបតីភាពរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការប្រកួតរវាងក្រុមកីឡាករបាល់ទាត់មន្ត្រីរាជការ...
ភ្នំពេញ ៖ ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជា ក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជា។ នេះជាការលើកឡើងរបស់ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងជំនួបពិភាក្សាការជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន...
បរទេស៖ រូបភាពផ្កាយរណបកំពុងចាប់ផ្តើមចេញផ្សាយ ដែលបង្ហាញពីផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់ ដោយកប៉ាល់ត្រូវបានដុតបំផ្លាញនៅកំពង់ផែអ៊ីរ៉ង់ និងការបំផ្លាញអគារនៅមូលដ្ឋានអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា រហូតមកដល់ពេលនេះ ព័ត៌មានអំពីការខូចខាតដែលកំពុងកើតឡើងនៅទូទាំងមជ្ឈិមបូព៌ា មានតិចតួចណាស់ ជាពិសេសនៅពេលដែលវាស្ថិតនៅក្នុងមូលដ្ឋានយោធាដែលបិទជិត ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ។ រូបភាពទាំងនេះបានមកពី Planet Labs PBC ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មិនទាន់ត្រៀមខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ ដែលឥឡូវនេះកំពុងចូលដល់សប្តាហ៍ទីបីរបស់ខ្លួននៅឡេីយទេ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «យើងមិនទាន់ត្រៀមខ្លួនចាកចេញនៅឡើយទេ ប៉ុន្តែយើងនឹងចាកចេញនៅពេលអនាគតដ៏ខ្លីខាងមុខនេះ»។ នៅពេលសួរថាតើសេតវិមានមានផែនការ “day-after” សម្រាប់ជម្លោះជាមួយអ៊ីរ៉ង់ដែរឬទេ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ដោយនិយាយឡើងវិញនូវការអះអាងរបស់លោកថា...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញក្នុងបរិបទបច្ចុប្បន្ន នោះឡើយ។ លោក ម៉ាក្រុង បានឧ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិស្តីពីអ៊ីរ៉ង់ និងមជ្ឈិមបូព៌ាថា «យើងមិនមែនជាភាគីនៃជម្លោះនោះទេ ដូច្នេះហើយ បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការ ដើម្បីបើក ឬរំដោះច្រកសមុទ្រហ័រមូស ក្នុងបរិបទបច្ចុប្បន្ននោះទេ»។ លោកបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ...