ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធការរៀបចំឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច នៅទីស្ដីការក្រសួង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់ធាតុចូលក្នុងការរៀបចំឯកសារទស្សនាទានស្តីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច ដើម្បីឱ្យកាន់តែមានភាពពេញលេញ និងមានសុខដុមនីយកម្មនៃប្រព័ន្ធត្រួតពិនិត្យ៕
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរក លទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់បងប្អូនកម្មករ និយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត។ តាមរយៈសំណេរនៅលើបណ្ដាញហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី...
កំពង់ស្ពឺ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ យោងតាមលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ ក្នុងនោះរួមមាន...
ខេត្តសៀមរាប៖ មួយរយៈចុងក្រោយនេះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំណុះផែនការងារសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះធ្វើការងាររឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប រួមទាំងធ្វើការផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជូនទៅដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរនៅតាមដងផ្លូវ។ គួររំលឹកផងដែរថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប តែងតែចុះអនុវត្តជារឿយៗ តាមបណ្ដាលគោលដៅសំខាន់ៗ និងទីតាំងភូមិសាស្ត្រដែលតែងតែកើតមានឡើងគ្រោះថ្នាក់ជាជាញឹកញាប់។ បើតាមការឲ្យដឹងពីលោក វរៈសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ តាមបទសម្ភាសន៍ខ្លីបានប្រាប់ភ្នាក់ងារដើមអម្ពិលថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សព្វថ្ងៃនេះកម្លាំងរបស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...
ភ្នំពេញ ៖ ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។ មុនអំឡុងផ្គុំរូបរាងឡើងវិញ បដិមាព្រះសិវៈរាំនេះ ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង ១០០០០បំណែក...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា សកម្មភាពតវ៉ាផ្នែកការទូតរបស់ក្រសួងស្ថានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ពីការរំលោភបំពានឥតឈប់ឈរមកលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ គឺជាសារព្រមានភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកប៉ែន បូណា មានប្រសាសន៍ថា ការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា មានសារសំខាន់ក្នុងដំណើរការការពារអធិបតេយ្យភាព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ទៅលើមុខព្រួញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយភាគីស្លូវ៉ាគី ។ ការមានប្រសាសន៍សង្កត់ធ្ងន់របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ក្នុងឱកាសនៃការអនុញ្ញាតឱ្យលោកអេឡិចសិនដឺ មីខូវស៊ិន ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង នៅថ្ងៃទី១៩ មីនា។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២៨៨នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋភៀសសឹកចំនួន ៣៦.៤០៨នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងលោកវរសេនីយ៍ទោ នៅ ម៉ានីន បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)ក្មេងទំនើង...
ខេត្តព្រះវិហារ៖ គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក្តិ ព.ស.២៥៧០ គ.ស.២០២៦ កិច្ចប្រជុំនេះត្រូវបានបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ ក្នុងកិច្ចប្រជុំខាងលើនេះ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធបានពិភាក្សាលើផែនការរៀបចំកម្មវិធីសំខាន់ៗ ដើម្បីធានាឲ្យពិធីបុណ្យប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព...