ពោធិ៍សាត់៖ ស្ថិតក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដោយមានការចូលរួម របស់ លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីក្រុងពាលី ដើម្បីចាប់ផ្តើមជួសជុលនិងអភិរក្សឡើងវិញអាគារមួយខ្នង នៅក្នុងសាលាខេត្តពោធិ៍សាត់ ដែលបន្សល់ទុកក្នុងសម័យអាណានិគមបារាំង ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦...
កំពង់ធំ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា” ការលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗទៀតឡើយដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសគឺ ត្រូវគោរពនិងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត...
ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងក្នុងគោលដៅពង្រឹងសន្តិសុខ និងបង្កើនភាពសប្បាយរីករាយជូនពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញឱ្យអស់ពីមូលដ្ឋាន ស្របពេលដែលខេត្តកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៦»។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត លោកអភិបាលបានសង្កត់ធ្ងន់ថា ការលុបបំបាត់បទល្មើសអនឡាញគឺជា «អាទិភាពខ្ពស់បំផុត»។ លោកអភិបាលខេត្ត បានជំរុញឱ្យកងកម្លាំងចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងមិនត្រូវឱ្យមានការងើបឡើងវិញជាដាច់ខាត ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។...
ពោធិ៍សាត់៖ លោក ទីវ រ៉ាវុឌ្ឍ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ និងកំពុងពោធិ៍ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសំណេះសំណាលបងប្អូនប្រជាការពារភូមិ អនុភូមិ និងប៉ូលិសប៉ុស្តិ៍ ស្ថិតនៅ ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះដែរ លោក...
ភ្នំពេញ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្នុងការដោះស្រាយករណីកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងនោះដែរមានការចូលរួមដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រោមអធិបតីភាព លោក...
ពោធិ៍សាត់៖ ដើម្បីបង្ហាញពីភាពត្រឹមត្រូវស្របច្បាប់ នៃសមាគមជាតិ និងយោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតអាណត្តិទី៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា NBC បានចេញប្រកាសជាផ្លូវការស្តីពី ការផ្តល់សន្និធិយីភាពបន្ទាន់ Emergency Liquidity Assistance – ELA សំដៅគាំទ្រដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលជួបប្រទះបញ្ហាកង្វះសាច់ប្រាក់បណ្តោះអាសន្ន ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពហិរញ្ញវត្ថុជារួមនៅក្នុងប្រទេស។ យន្តការគាំទ្រ និងនិយមន័យសំខាន់ៗយោងតាមប្រកាសដែលចុះហត្ថលេខាដោយ លោកជំទាវ ជា សិរី អគ្គភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០...
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ចុះប្រគល់ប៉ុស្តិ៍លេខ៣ ប្រចាំការការពារប្រាសាទវត្តអធ្វា ដែលស្ថិតនៅភូមិក្រសាំងរលើ សង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។ ប៉ុស្តិ៍លេខ៣ បានសាងសង់រួចរាល់ជាស្ថាពរ ជូនដល់ការិយាល័យនគរបាលការពារបេតិកភណ្ឌ...
វីយែន៖ បេសកជនអ៊ីរ៉ង់ប្រចាំទីក្រុងវីយែនបានស្នើសុំឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល នៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr (NPP) ដោយហៅការវាយប្រហារនេះថា “ជាស្ថានភាពធ្ងន់ធ្ងរ និងអាក្រក់បំផុត”។ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Reza Najafi ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតប្រចាំទីក្រុងវីយែន បានប្រាប់ Press TV ថា ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់...
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីស្តីក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល...