ផ្ទុះរោងចក្រចម្រាញ់ប្រេង នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក អង្គភាពកដៅរបស់រោងចក្រ អាចជាមូលហេតុនៃគ្រោះថ្នាក់នេះ ម៉ាឡេស៊ី កំពុងស្វែងរកផ្លូវដឹកជញ្ជូនជំនួស និងពង្រឹងទីផ្សារអាស៊ី ចំពេលមានការរំខាន នៅតំបន់មជ្ឈិមបូព៌ា អ៊ីរ៉ង់ វាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើរដ្ឋអារ៉ាប់ឈូងសមុទ្រពែក្ស និងអ៊ីស្រាអែល ទោះបីជា លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិកកំពុងចរចាក៏ដោយ...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញណែនាំពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០ នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ...
លោក វ៉ាង យី៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរួមជាមួយមិត្តទាំងអស់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី១។ ឆ្លៀតនាឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តភក្តិមកពីគ្រប់ប្រទេសទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ! ប្រទេសឡានឆាង-មេគង្គ ទាំងប្រាំមួយផឹកទឹកទន្លេតែមួយ ហើយភ្ជាប់វាសនារួមគ្នា។ កាលដប់ឆ្នាំមុន កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានចាប់ផ្តើមជាផ្លូវការ បានសាបព្រោះគ្រាប់ពូជនៃសាមគ្គីភាព ភាពម្ចាស់ការលើខ្លួនឯង និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសក្នុងតំបន់។ ក្រោមការណែនាំរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឆ្លើយតបវិញថា សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ នោះ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា «នៅថ្ងៃទី២៤ ខែមីនា...
ខេត្តព្រះវិហារ៖ មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ពីស្ថាប័នជាតិ និងរដ្ឋបាលខេត្ត បានចូលរួមអបអរសាទរកម្មវិធីសង្ក្រាន្តក្នុងខេត្តព្រះវិហារ ដោយផ្តោតលើការនាំយកក្តីសង្ឃឹម សាមគ្គីភាព និងភាពកក់ក្តៅទៅកាន់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងស្នាក់នៅក្នុងមណ្ឌល សុវត្ថិភាពកម្មវិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ លោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក គីម...
បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេស ប៉ាគីស្ថានអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។ កាសែត Financial Times បានរាយការណ៍នៅថ្ងៃចន្ទថា ប្រទេសអាស៊ីខាងត្បូងនេះបានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចានៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ខ្លួន នៅដើមសប្តាហ៍នេះ។ របាយការណ៍បានឱ្យដឹងថា កិច្ចចរចានេះទំនងជាពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់មកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីប្រព្រឹត្តិបទល្មើសនានានៅកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២០ ដល់ ២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
បាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលមានលោក វរសេនីយ៍ត្រី ជួប ណូ ជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្រោយធ្វើសកម្មភាពលួចយកគ្រឿងរថយន្ត (ប្រអប់លេខឡាន និង ប៉ុងឡាន) នៅក្នុងបរិវេណផ្សារ ភួ ពុយ នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្សារបន្លែ...
មណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ មានហេតុការប្រជាពលរដ្ឋប្រុសស្រីមួយក្រុម បាននាំគ្នាទៅរំដោះយកគោយន្តកន្ត្រៃដឹកឈើជាច្រើនគ្រឿងចេញពីទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រេច នៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ មន្ត្រីជំនាញបានឲ្យដឹងថា ខណៈមន្ត្រីប្រចាំនៅស្នាក់ការភ្នំព្រេច ជាប់បំពេញភារកិច្ចល្បាតតាមព្រៃគោលដៅផ្សេងៗអស់ ។ មានតែមន្ត្រីម្នាក់ប្រចាំការក្នុងស្នាក់ការ ទើបបងប្អូនប្រជាពលរដ្ឋអាចជាម្ចាស់វត្ថុតាង រួមមានគោយន្តនិងឈើ បាននាំគ្នាចូលទៅយកវត្ថុតាងដែលមន្ត្រីបានចាប់ឃាត់កន្លងមក។ យ៉ាងណាក៏ដោយ ករណីនេះ...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន លោក ផាយ ឡេង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាក្រុងពោធិ៍សាត់ បានចុះជួបសួរសុខទុក្ខ និងប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះដោយផ្ទាល់ ជូនដល់គ្រួសារសពសមាជិកសមាគមចំនួន ៥គ្រួសារ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់។ ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ផាយ ឡេង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសពដែលជាអតីតយុទ្ធជន...