តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC បានប្រកាសនៅថ្ងៃសុក្រថា ការដឹកជញ្ជូនឆ្លងកាត់ត្រូវបានហាមឃាត់សម្រាប់នាវាណាមួយឆ្លងកាត់ច្រកសមុទ្រ Hormuz ទៅ និងមកពីកំពង់ផែនៃប្រទេសដែលមានសម្ព័ន្ធមិត្ត និងគាំទ្រសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាម សារព័ត៌មានចិន ស៉ីនហួ ចេញផ្សាយថា កងទ័ពជើងទឹក IRGC បានប្រកាសថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ ដោយព្រមានថា ការដឹកជញ្ជូនណាមួយនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។...
ភ្នំពេញ ៖ កម្ពុជា ស្វាគមន៍ចំពោះប្រទេសម៉ាឡេស៊ី បានចាត់បញ្ជូននាយទាហានបន្តវេនចំនួន ២រូប ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ...
បរទេស៖ យោងតាមក្រសួងដឹកជញ្ជូនរបស់ឥណ្ឌា បានឱ្យដឹងថា ឥឡូវនេះមានកប៉ាល់ដែលមានទង់ជាតិឥណ្ឌាចំនួន២០ គ្រឿងដែលនៅតែស្ថិតនៅក្នុងតំបន់ឈូងសមុទ្រពែក្សដែលរងគ្រោះដោយសង្គ្រាម ដោយដឹកនាវិកឥណ្ឌាប្រហែល ៥៤០នាក់។ យោងតាមសារព័ត៌មាន DW របស់ឥណ្ឌា ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា ប្រទេសឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោម “ប្រទេសមិត្តភាព” ទាំងប្រាំដែលកប៉ាល់របស់ពួកគេត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍នៅថ្ងៃសុក្រថា កប៉ាល់ដឹកប្រេង LPG (ឧស្ម័នប្រេងរាវ) របស់ឥណ្ឌា...
ភ្នំពេញ៖ ក្រុមហ៊ុន ម៉ូរីសិនកាក់ អិមខេអេ អឌីត-អីខោនធីង ឯ.ក Morisonkak MKA ដែលជាអ្នកជម្រះបញ្ជីផ្លូវការ ត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការចាប់ផ្តើមផ្តល់សំណងជូនដល់អ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក Panda Commercial Bank ចាប់ពីដើមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ យោងតាមសេចក្តីជូនដំណឹងដែល...
ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ទទួលបានពី ការិយាល័យមេធាវី គួយ ធុនណា ដែលមាន មេធាវី គុយ ធុណា, មេធាវី ណា ម៉ារីណែត និង មេធាវី ណា ម៉ារីយ៉ា ជាមេធាវីតំណាងដោយអាណត្តិឱ្យ លោកបណ្ឌិត កុល...
ភ្នំពេញ៖ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃលើកឡើងថា ពួកគាត់ទទួលបានទាំងជំនាញ រៀនចប់មានការងារធ្វើ និងទទួលបានលុយក៏ដូចជាអត្ថប្រយោជន៍មួយចំនួនទៀតអំឡុងពេលកំពុងរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេររយៈពេល៧ថ្ងៃ។ អ្នកស្រី ចាន់ សោភា អតីតពលករដែលទទួលបានការងារនៅក្នុងរោងចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក នៅខេត្តកំពង់ស្ពឺបាននិយាយថា អ្នកស្រីពិតជាសប្បាយរីករាយដែលបានមកចូលរៀនជំនាញដេរនេះ ព្រោះអាចធ្វើការនៅក្នុងស្រុកដែលមានប្រាក់ខែសមរម្យ ដោយមិនចាំបាច់ចំណាកស្រុកតទៅទៀតទេ។ អ្នកស្រីបញ្ជាក់ថា៖«អំឡុងធ្វើការនៅស្រុកថៃក៏ធ្លាប់ជួបបញ្ហាដូចជា ត្រូវថៅកែខ្លះមិនបើកលុយឱ្យ និងម្យ៉ាងក៏បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយនឹកផ្ទះដោយសារទៅធ្វើការឆ្ងាយ...
កំពង់ធំ៖ ការរៀបចំតាំងលម្អនេះ ត្រូវបានអនុវត្តឡើងក្រោមការដឹកនាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីអាជ្ញាធរស្រុក ដោយមានការចូលរួមសហការពីមន្ត្រីរាជការ កងកម្លាំង និងយុវជនស្ម័គ្រចិត្ត។ ស្តង់នីមួយៗត្រូវបានរចនាឡើងយ៉ាងច្នៃប្រឌិត បង្ហាញពីអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងសក្តានុពលស្រុកកំពង់ស្វាយ ឲ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ នៅតាមបរិវេណសួនច្បារមាត់ស្ទឹងសែន គេឃើញមានការតាំងលម្អដោយប្រើភ្លើងពណ៌ ស្លាកសញ្ញា និងរូបចម្លាក់ផ្សេងៗ ដែលបង្កើតបរិយាកាសរីករាយ សប្បាយរីករាយ និងសមរម្យទៅនឹងពិធីបុណ្យប្រពៃណីខ្មែរ។ ការរៀបចំនេះមិនត្រឹមតែបង្កើនសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា សង្ក្រាន្តកំពង់ចាមឆ្នាំនេះ គឺរដ្ឋបាលខេត្តបានត្រៀមជាស្រេច នូវលៀសហាលទម្ងន់ ៥តោន ដើម្បីសម្រាប់ប្រជាពលរដ្ឋ ចូលរួមទទួលទាន ដោយឥតគិតថ្លៃ ក្នុងថ្ងៃសង្ក្រាន្តទីពីរ គឺថ្ងៃទី ១៥ ខែមេសា ខាងមុខនេះ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមីនា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹក៧៦គ្រួសារ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋភៀសសឹកបានមកស្នាក់នៅទីនេះ បន្ទាប់ពីយោធាឈ្លានពានថៃ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានច្រានចោលការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅកាន់អ៊ុយក្រែន ដោយលើកហេតុផលថា ទីក្រុងគៀវលែងត្រូវការវាទៀតហើយ បន្ទាប់ពីអាចបង្កើតអាវុធផលិតក្នុងស្រុករបស់ខ្លួនទៅហើយនោះ។ ផ្ទុយទៅវិញ លោកបានអំពាវនាវសុំជាប្រាក់បន្ថែមទៀតដើម្បីបញ្ជូនទៅអ៊ុយក្រែនជំនួសវិញ។ ឆ្លើយសំណួរក្នុងសភាកាលពីថ្ងៃពុធ លោក Merz បាននិយាយថា ការជជែកដេញដោលលើមីស៊ីល Taurus ដែលមានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងអាចទៅដល់ទីក្រុងមូស្គូពីទឹកដីអ៊ុយក្រែន គឺមិនពាក់ព័ន្ធទៀតទេ...