ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខា ភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។ ការថ្លែងបែបនេះរបស់លោកស្រីអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ...
សហរដ្ឋអាមេរិក ផ្អាកដំណើរការ បញ្ចូនអាវុធទៅឲ្យអ៊ុយក្រែន និងសមាជិកអឺរ៉ុប វៀតណាម មានគម្រោង ប្រមូលប្រាក់ប្រហែល ៤០ ពាន់លានដុល្លារអាមេរិក ពីមូលបត្របំណុលនៅឆ្នាំ ២០២៥ ទឹកជំនន់នៅខេត្តអយុធ្យា ប្រទេសថៃ កាន់តែអាក្រក់ទៅៗ ខណៈអ្នកស្លាប់មាន ១៤នាក់ តម្លៃប្រេងកើនឡើង ដោយសារសុទិដ្ឋិនិយម នៃរដ្ឋាភិបាលអាមេរិក នឹងបើកដំណើរការឡើងវិញ ក្នុងពេលឆាប់ៗនេះ ប្រទេសសិង្ហបុរី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ខិតខំបង្កើនប្រសិទ្ធភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីឈានទៅធ្វើការប្រកួតប្រជែងដណ្ដើមជ័យលាភី អង្គភាពឆ្នើមរាជធានីខេត្តឆ្នាំ ២០២៥ ។ លោកអភិបាលខេត្ត បានជំរុញដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥ នារសៀលថ្ងៃទី ១០ខែវិច្ជិកា...
បរទេស÷ នៅម៉ោង ៤:៣០ រសៀល ហ្វេសប៊ុករបស់កងទ័ពអាកាសភូមិន្ទថៃបានចេញសេចក្តីប្រកាសមួយថា ពួកគេកំពុងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ នេះបើតាមសារព័ត៌មាន Khaosod English ។ សារព័ត៌មាន Khaosod English បានឲ្យដឹងថា “កងទ័ពអាកាសភូមិន្ទថៃកំពុងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងទាំងអស់រវាងប្រទេសថៃ និងកម្ពុជា រហូតដល់សកម្មភាពអរិភាពណាមួយរបស់ប្រទេសកម្ពុជាត្រូវបានបញ្ឈប់។”កងទ័ពអាកាសភូមិន្ទថៃអះអាងថា ខ្លួននឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងដោយចាត់ទុកផលប្រយោជន៍ជាតិជាអាទិភាព។” ប្រែសម្រួល:...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៣គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ ការរៀបចំពិព័រណ៍នេះនឹងប្រព្រឹត្តទៅក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក ចូ ហ្យន់ (Cho Hyun) រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-កូរ៉េ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបបទល្មើសកើតមាននៅកម្ពុជា និងកូរ៉េ រួមទាំងនៅបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះ ក៏មានការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ។...
បរទេស: ទឹកជំនន់នៅក្រុងអយុធ្យា ប្រទេសថៃ កាន់តែអាក្រក់ទៅៗ ដោយសារការហូរច្រោះទំនប់កើនឡើង ចំណែក គ្រួសារជិត ៦០.០០០ គ្រួសាររងផលប៉ះពាល់ និង ១៤ នាក់ស្លាប់។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ការកើនឡើងនៃការបញ្ចេញទឹកពីទំនប់ចៅប្រាយ៉ាបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងខេត្តអយុធ្យា ដោយប្រឡាយទឹកប្រវត្តិសាស្ត្របានហៀរចេញ និងជន់លិចតំបន់លំនៅដ្ឋានប្រជាជន។នាយកដ្ឋានធារាសាស្ត្រថៃ បានបង្កើនអត្រាបញ្ចេញទឹកដល់...
យេរូសាឡឹម៖ អ៊ីស្រាអែល បានបញ្ជាក់្យដឹងកាលពីថ្ងៃអាទិត្យថា កងទ័ពតួកគី នឹងមិនជាផ្នែកមួយនៃកម្លាំងពហុជាតិសាសន៍ ដែលបានគ្រោងទុក ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សានៅពេលដែលកងកម្លាំងអ៊ីស្រាអែល ដកថយនោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលលោក Shosh Bedrosian បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “នឹងមិនមានកងទ័ពតួក គីនៅលើដីនៃតំបន់ហ្គាហ្សានោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ជម្លោះរយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល និងហាម៉ាស់ អំពាវនាវឱ្យមានកម្លាំងស្ថិរភាពអន្តរជាតិបណ្តោះអាសន្នមួយ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា(MACPP) សរុបចំនួន១២ប្រទេស អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ។ ក្នុងបទបង្ហាញនេះ រដ្ឋលេខាធិការ បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះក្រុមអ្នកវិនិយោគរបស់ជប៉ុនចំនួន៣៦ ក្រុមហ៊ុនដែលបានបង្ហាញការចាប់អារម្មណ៍មកលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ថា សម្តេចតេជោបង្ហាញការពេញចិត្តចំពោះក្រុមអ្នកវិនិយោគជប៉ុនប្រមាណជាជិត៤០ ក្រុមហ៊ុនចំពោះគម្រោងវិនិយោគលើវិស័យកសិកម្ម...