បាត់ដំបង៖ ម្ដាយរបស់ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានជួបពិភាក្សាលើការផ្ដល់សំណងព្យសនកម្មជាមួយក្រុមគ្រួសារនៃសពទាំង ៦នាក់ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីកូនប្រុសរបស់ខ្លួនត្រូវបាននាំខ្លួនមកសារភាពទោស។ យោងតាមការបញ្ជាក់ពី លោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្ដីជូនគ្រួសារជនរងគ្រោះ បានឱ្យដឹងតាមរយៈបណ្ដាញសង្គមថា “អមកូនក្តីគ្រួសារជនរងគ្រោះ មកចរចារសំណងព្យសនកម្មតាម ការស្នេីសុំរបស់ម្តាយជនបង្ក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង”។ គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តប្រណីតមួយគ្រឿង...
ខេត្តបាត់ដំបង៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កំពូលតារាសម្តែងហូលីវូឌអ្នកស្រី Angelina Jolie ធ្វើដំណើរទស្សនកិច្ច មកកាន់វិទ្យាល័យសំឡូត ខេត្តបាត់ដំបង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ អ្នកស្រី Angelina Jolie មកកាន់វិទ្យាល័យសំឡូត ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន ៕
កំពង់ចាម ៖ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ជំនួសលោកវិជ្ជបណ្ឌិត គឹមសួរ ភីរុណ បានចូលនិវត្តន៍ ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៦ នៅសាសាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។...
ជនសង្ស័យឈ្មះ ស៊ីវ ជ័យសិដ្ឋ ឆ្លើយសារភាពថា «រូបគេតែម្នាក់គត់ ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ ៦នាក់ និងរបួសជនរងគ្រោះ
BBC ៖ អ៊ីរ៉ង់ប្រើប្រាស់កុមារតូចៗ ដើម្បីបង្កើនខែលការពារ សន្តិសុខ ក្នុងពេលធ្វើសង្គ្រាម ករណីធ្លាក់យន្តហោះ ដឹកជញ្ជូនយោធា An-26 របស់រុស្ស៊ី នៅឧបទ្វីបគ្រីមៀ មានអ្នកស្លាប់ ២៩ នាក់ អ៊ីរ៉ង់ គម្រាមវាយប្រហារអ៊ុយក្រែន ប្រសិនបើហ៊ាននៅបន្តពាក់ព័ន្ធ សង្គ្រាមនៅមជ្ឈឹមបូព៍ា តម្លៃប្រេងឥន្ធនៈយន្តហោះនៅក្នុងប្រទេសឥណ្ឌាកើនឡើងជាងទ្វេដង វិមានក្រឹមឡាំងអះអាងថា ទីក្រុងមូស្គូស្វែងរកសន្តិភាពយូរអង្វែង...
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងសរុប១៨៤ករណី។ គ្រោះថ្នាក់នេះបានបណ្ដាលឱ្យមានអ្នកស្លាប់១០៧នាក់ និងរងរបួសធ្ងន់ស្រាល២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ខែមីនា បានថយចុះ១៨ករណី អ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ យ៉ាងណាក៏ដោយ ក្រសួងនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។ កាលពីរសៀលថ្ងៃទី៣១...
ភ្នំពេញ ៖ នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Kim Ya An ជាបុរសក្លែងភេទជាស្រី ក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ច ដោយសារខឹងសម្បារនឹងការផាកពិន័យ២លានរៀល ក្រោយបើករថយន្តក្រោមឥទ្ធិពលជាតិអាល់កុលកម្រិត 0,55 Mg/l ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ មីនា ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ១នាក់...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រទេសរុស្ស៊ី មិនទទួលយកបទឈប់បាញ់បណ្ដោះអាសន្ននៅក្នុងជម្លោះនៅអ៊ុយក្រែននោះទេ ហើយផ្ទុយទៅវិញ ដោយអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង។ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី សម្រាប់បទឈប់បាញ់បុណ្យ Easter នៅថ្ងៃចន្ទ លោក Peskov បានឧ្យដឹងថា សំណើរបស់លោក ហ្សេឡិនស្គី...
បរទេស៖ នៅថ្ងៃពុធ រដ្ឋាភិបាលឥណ្ឌាបានការពារក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈយន្តហោះ ចំពេលមានការរឹតបន្តឹងការផ្គត់ផ្គង់ថាមពលសកល ដោយសារតែសង្គ្រាមដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា នៅព្រឹកថ្ងៃពុធ គឺ ក្រុមហ៊ុនប្រេងឥន្ធនៈឥណ្ឌាដែលគ្រប់គ្រងដោយរដ្ឋបានបង្កើនតម្លៃប្រេងឥន្ធនៈទួរប៊ីនអាកាសចរណ៍ (ATF) ទ្វេដងនៅទីក្រុងដេលីដល់ ២,០៧ រូពី ក្នុងមួយគីឡូលីត្រសម្រាប់ខែមេសា។ ប៉ុន្មានម៉ោងក្រោយមក វាបានធ្លាក់ចុះមកត្រឹម ១,០៤ រូពីវិញ...
ខេត្តព្រះវិហារ៖ នៅភូមិត្រពាំងធំ ឃុំជាំក្សាន្ត មានហេតុការណ៍មួយដែលបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសាធារណៈមតិ បានកើតឡើងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពាក់ព័ន្ធនឹងសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវបានចោទប្រកាន់ថាប្រើអំណាចលើសលប់ ដើម្បីបង្កើតបទល្មើសលើប្រជាពលរដ្ឋស្លូតត្រង់។ យោងតាមការរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិត្រពាំងធំ ឃុំជាំក្សាន្ត បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៧ និង ៤៥ នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពស្រុក...