ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបព្រមានថា តម្លៃប្រេង និងឧស្ម័ននឹងមិនវិលមករកភាពប្រក្រតីវិញភ្លាមៗនោះទេ ទោះបីជាសង្គ្រាមអ៊ីរ៉ង់បញ្ចប់ក៏ដោយ

បរទេស៖ តម្លៃប្រេង និងឧស្ម័នដែលកើនឡើងខ្ពស់នៅអឺរ៉ុប ដែលជាលទ្ធផលនៃសង្គ្រាមអ៊ីរ៉ង់ដែលកំពុងបន្ត នឹងមិនវិលត្រឡប់មករកកម្រិតធម្មតាវិញក្នុងពេលឆាប់ៗនេះទេ ទោះបីជាសន្តិភាពត្រូវបានប្រកាសនៅថ្ងៃស្អែកក៏ដោយ នេះបើយោងតាមការព្រមានរបស់ស្នងការផ្នែកថាមពលរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា លោក Dan Jørgensen បាននិយាយថា ទោះបីជាមិនមានការខ្វះខាតការផ្គត់ផ្គង់ប្រេង និងឧស្ម័នភ្លាមៗនៅក្នុងប្លុកដែលមានសមាជិកចំនួន ២៧ ប្រទេសក៏ដោយ ក៏នៅតែមានសម្ពាធលើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះ ក៏ដូចជា “ការរឹតបន្តឹងកាន់តែខ្លាំងឡើង” នៅក្នុងទីផ្សារឧស្ម័នសកល ដែលបណ្តាលឱ្យតម្លៃអគ្គិសនីកើនឡើង។

លោកបាននិយាយថា អង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុបកំពុងរៀបចំវិធានការជាបន្តបន្ទាប់ ដែលត្រូវបានរចនាឡើងដើម្បីជួយគ្រួសារ និងអាជីវកម្មឱ្យរួចផុតពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេង ដែលបានបណ្តាលឱ្យមានការកើនឡើងតម្លៃប្រហែល 70% សម្រាប់ឧស្ម័ន និង 60% សម្រាប់ប្រេងនៅអឺរ៉ុប។ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក វិក្កយបត្ររបស់សហភាពអឺរ៉ុបសម្រាប់ឥន្ធនៈហ្វូស៊ីលដែលនាំចូលបានកើនឡើង 14 ពាន់លានអឺរ៉ូ នេះបើយោងតាមលោក Jørgensen។

ប្រែសម្រួលៈ ណៃ តុលា

To Top