បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់រក្សាទំនាក់ទំនងជាមួយអ្នកសម្របសម្រួលមកពីប្រទេស “មិត្តភ័ក្តិ” ប៉ុន្តែបានទទូចថាគ្មានការចរចាណាមួយកំពុងដំណើរការជាមួយសហរដ្ឋអាមេរិកនោះទេ។ ចំណែកប្រទេសចិនបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងដំណើរការ “ផ្តល់នូវក្តីសង្ឃឹមសម្រាប់សន្តិភាព”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ថា ប្រធានាធិបតីអាមេរិក លោក Donald Trump មុននេះបានអះអាងថា...
ភ្នំពេញ ៖ កោះស្រឡៅ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុង នឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូនៅកម្ពុជា និងនៅក្នុងតំបន់។ គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះ អព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង ៣០០គ្រួសារ ត្រូវបានប្រកាសដោយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន...
ភ្នំពេញ ៖ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ខាងមុខ ។ គម្រោងអនុម័តនេះ ធ្វើឡើងក្នុងឱកាសសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សាអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកំណត់យកថ្ងៃទី៣០ ខែមីនា...
ញូវយ៉ក៖ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) បានលើកលែងច្បាប់សម្រាប់ការលក់ប្រេងឥន្ធនៈអេតាណុលនៅរដូវក្តៅ ដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃប្រេងខ្ពស់លើអ្នកប្រើប្រាស់អាមេរិក។ EPA បានចេញការលើកលែងប្រេងឥន្ធនៈបន្ទាន់បណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យមានការលក់ទូទាំងប្រទេសនៃ E15 សាំងលាយជាមួយអេតាណុល ១៥ភាគរយ និងដើម្បីលុបបំបាត់ឧបសគ្គសហព័ន្ធទាំងអស់ចំពោះការលក់ E10 សាំងលាយជាមួយអេតាណុល ១០ភាគរយ។ ការលើកលែងនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែឧសភា ហើយនឹងនៅតែមានសុពលភាពរហូតដល់ថ្ងៃទី២០ ខែឧសភា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ EPA។...
បរទេស៖ សេតវិមានបានប្រកាសនៅថ្ងៃពុធថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលដែលបានកំណត់ពេលឡើងវិញជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃទី១៤ និងទី១៥ ខែឧសភា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថា លោក ត្រាំ ពីមុនត្រូវបានគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងខែនេះ ប៉ុន្តែក្រោយមកបានប្រកាសថា លោកនឹងពន្យារពេលដំណើរទស្សនកិច្ចនេះវិញ...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនគរបាលប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ព្រមទាំងពិធីបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច។ ក្នុងកិច្ចប្រជុំនេះ លោកស្នងការ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងទូទាំងខេត្ត ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ទន្ទឹមនឹងនោះ...
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្ថិតក្នុងឃុំជាំក្សាន្ត...
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានប្រកាសអាសន្នថាមពលជាតិ ជាការឆ្លើយតបទៅនឹងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ និងអ្វីដែលលោកហៅថា “គ្រោះថ្នាក់ជិតមកដល់” ដែលបង្កឡើងចំពោះការផ្គត់ផ្គង់ថាមពលរបស់ប្រទេស។ ការប្រកាសអាសន្ននៅថ្ងៃអង្គារនេះបានកើតឡើង ខណៈដែល កម្មករដឹកជញ្ជូន អ្នកធ្វើដំណើរ និងក្រុមអ្នកប្រើប្រាស់ហ្វីលីពីន មានគម្រោងធ្វើកូដកម្មរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងអ្វីដែលពួកគេនិយាយថា រដ្ឋបាលលោក...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jungwon នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៤៩៣.៧៦៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោក អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង ខាងក្រោម៖ កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេស កម្ពុជា...