ភ្នំពេញ៖ សហជីពគ្រប់និន្នាការនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ខណៈកិច្ចអន្តរាគមន៍នេះ គឺជាវិធានការបណ្តោះអាសន្នក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។ ការប្រកាសគាំទ្រនេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ...
លោកសាស្ត្រាចារ្យ Lu Guangsheng ជានាយកវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យយូណាននិងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអនុតំបន់ទន្លេឡានឆាង-មេគង្គនៃសាកលវិទ្យាល័យយូណាន។ អ្នកស្រី Jin Zhen សាស្ត្រាចារ្យនៃវិទ្យាស្ថានទស្សនៈវិជ្ជាកាល់ ម៉ាក្សនៃសាកលវិទ្យាល័យគរុកោសល្យយូណាន។ ផឹកទឹកទន្លេរួមគ្នា ភ្ជាប់វាសនាគ្នាយ៉ាងជិតស្និតចាប់តាំងពីការបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១៦ មក យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានអភិវឌ្ឍន៍ឈ្ពោះទៅមុខអស់រយៈពេល១០ឆ្នាំមកហើយ។ វេទិកាសហប្រតិបត្តិការអនុតំបន់បែបថ្មីនេះ ដែលត្រូវបានជំរុញរួមគ្នាដោយប្រទេសចិនកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ដោយប្រកាន់ខ្ជាប់នូវស្មារតីឡានឆាង-មេគង្គគឺ ការអភិវឌ្ឍជាអាទិភាព ការពិគ្រោះយោបល់ដោយសមភាព...
បរទេស៖ ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុញ្ញាតឱ្យកប៉ាល់ដែលទាក់ទងនឹងជប៉ុនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់មួយដែលប្រេងឆៅនាំចូលរបស់ជប៉ុនចំនួន ៩៣% ហូរកាត់ នេះបើយោងតាមការដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍មួយ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា យោងតាមការដកស្រង់សម្តីរបស់លោក Araghchi ជាមួយ Kyodo News ដែលបានបង្ហោះទៅក្នុងគណនី...
បរទេស៖ ទីក្រុងឡុងដ៍ ទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង ស្ថិតក្នុងចំណោមរដ្ឋធានីលោកខាងលិចដែល «ស្ថិតនៅក្រោមការគំរាមកំហែង» ពីមីស៊ីលរបស់អ៊ីរ៉ង់, នេះបើយោងតាមការព្រមានរបស់យោធាអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន The Sun ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា របបអ៊ីស្លាមបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ឆ្ពោះទៅកាន់ទីក្រុង Diego Garcia ដែលជាមូលដ្ឋានយោធាមួយនៅកោះ Chagos ដែលដំណើរការដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីយប់ថ្ងៃសុក្រ...
បរទេស៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃសៅរ៍ថា អារ៉ាប៊ីសាអូឌីតបានជូនដំណឹងដល់អនុព័ន្ធយោធាអ៊ីរ៉ង់ ជំនួយការរបស់គាត់ និងសមាជិកបុគ្គលិកស្ថានទូតបីនាក់ទៀតថា ពួកគេត្រូវតែចាកចេញពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ពីត្រូវបានប្រកាសថា ជាបុគ្គលដែលមិនត្រូវបានស្វាគមន៍ ដោយលើកឡើងពីអ្វីដែលខ្លួនពិពណ៌នាថាជាការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់លើទឹកដីអារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ថា អាជ្ញាធរបាននិយាយថា អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករាប់រយរបស់អ៊ីរ៉ង់ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលភាគច្រើនត្រូវបានស្ទាក់ចាប់បាន។ ក្រសួង អារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់នឹងនាំឱ្យមានការកើនឡើងបន្ថែមទៀត...
អ៊ីរ៉ង់ សច្ចាតាមសម្លាប់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីឡាវ បញ្ជាឱ្យបុគ្គលិកក្រសួងរដ្ឋាភិបាល ប្តូរវេនគ្នាធ្វើការ ដើម្បីកាត់បន្ថយការធ្វើដំណើរ និងចាប់ផ្តើមប្តូរយានយន្តរដ្ឋ ទៅជារថយន្តអគ្គិសនី មនុស្ស ៤០០ នាក់ស្លាប់ ក្នុងការវាយប្រហាររបស់ប៉ាគីស្ថានលើមន្ទីរពេទ្យព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀននៅអាហ្វហ្គានីស្ថាន ប្រធានាធិបតីអ៊ុយក្រែនថា ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី បានជួយអ៊ីរ៉ង់កែលម្អយន្តហោះគ្មានមនុស្សបើក Shahed នាវាផ្ទុកយន្តហោះ Gerald R....
ក្វាងចូវ៖ អ្នកនាំពាក្យយោធាចិន បានព្រមានភាគីហ្វីលីពីន ឱ្យបញ្ឈប់ការរំលោភបំពាន និងការញុះញង់ជាបន្ទាន់ បន្ទាប់ពីយន្តហោះ C-208 របស់ហ្វីលីពីន បានឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងដែនអាកាសលើដែនទឹកដែលនៅជាប់នឹងនាវា Meiji Jiao នៃកោះ Nansha Qundao របស់ប្រទេសចិន ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលចិន។ លោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានឧ្យដឹងថា កងទ័ពជើងទឹក...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសរបស់លោកមិនស្វែងរកសង្គ្រាមជាមួយរដ្ឋមូស្លីមនោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសារមួយដើម្បីអបអរសាទរចំពោះការមកដល់នៃពិធីបុណ្យ Eid al-Fitr ដែលជាថ្ងៃបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន និង Nowruz ដែលជាការចាប់ផ្តើមនៃឆ្នាំថ្មីអ៊ីរ៉ង់ដែលនឹងចាប់នៅថ្ងៃទី២១ ខែមីនា។ ដោយធ្វើអត្ថាធិប្បាយលើភាពតានតឹងថ្មីៗនេះរវាងអ៊ីរ៉ង់ និងរដ្ឋអារ៉ាប់មួយចំនួនបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លោក Pezeshkian...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោក មានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងគ្មានបង្ហាញការអត់ធ្មត់នោះទេ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនត្រូវបានវាយប្រហារ។ លោក Araghchi បានលេីកឡេីងថា “យើងជាបុរស និងស្ត្រីដែលមានគោលការណ៍។ ជនជាតិអ៊ីរ៉ង់មិនលួចវាយប្រហារសត្រូវ ខណៈពេលដែលកំពុងចូលរួមក្នុងការសន្ទនានោះទេ។ មានតែនៅពេលដែលត្រូវបានវាយប្រហារទេ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក «ខិតជិតដល់» គោលដៅរបស់ខ្លួនក្នុងការវាយប្រហារយោធាលើអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅលើបណ្ដាញសង្គម Truth Social របស់លោកថា ប្រទេសរបស់លោក កំពុងពិចារណាកាត់បន្ថយការវាយប្រហារយោធារបស់ខ្លួននៅមជ្ឈិមបូព៌ាទាក់ទងនឹងអ៊ីរ៉ង់។ លោកក៏បានឧ្យដឹងផងដែរថា ច្រកសមុទ្រហ័រមូស គួរតែត្រូវបានការពារ និងត្រួតពិនិត្យតាមការចាំបាច់...