បរទេស៖ ប្រទេសបារាំងកំពុងដាក់ពង្រាយនាវាកងទ័ពជើងទឹកប្រហែលជាងដប់គ្រឿង រួមទាំងក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះរបស់ខ្លួន ទៅកាន់សមុទ្រមេឌីទែរ៉ាណេ សមុទ្រក្រហម និងអាចជាច្រកសមុទ្រហ័រមូសថែមទៀត ដែលជាផ្នែកមួយនៃការគាំទ្រការពារដល់សម្ព័ន្ធមិត្តដែលរងការគំរាមកំហែងដោយជម្លោះនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន THE JAPAN TIMES ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងនៅប្រទេសស៊ីប មុនពេលទៅទស្សនានាវាផ្ទុកយន្តហោះ Charles de Gaulle ដែលបានមកដល់ចុងសប្តាហ៍នេះនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ប្រធានាធិបតីបារាំង លោក...
ពោធិ៍សាត់÷ លោក ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ...
ពោធិ៍សាត់៖ លោក ត្រាន់ ទួនអាញ អគ្គកុងស៊ុលថ្មី បានដឹកនាំគណៈប្រតិភូនៃ ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង នៃព្រះរាជណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរឆ្នាំថ្មី ដល់រដ្ឋបាលខេត្តពោធិ៍សាត់។ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ...
ខេត្តស្វាយរៀង៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងលោកស្រី កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិថ្មីនៃកាយរឹទ្ធិជាតិកម្ពុជាស្រុករមាសហែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងអធិការកិច្ច និងកាយរឹទ្ធិខេត្ត ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងភ្ញៀវកិត្តិយស...
យោងតាមការិយាល័យទំនាក់ទំនងប្រធានាធិបតី ហ្វីលីពីន បានអោយដឹងថា លោកប្រធានាធិបតី Ferdinand R. Marcos Jr. កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យអនុវត្តជាបណ្តោះអាសន្ននូវសប្តាហ៍ ធ្វើការបួនថ្ងៃនៅក្នុងការិយាល័យសាខាប្រតិបត្តិមួយចំនួន ដោយចាប់ផ្តើមពីថ្ងៃទី៩ ខែមីនា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការសន្សំសំចៃថាមពល និងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ចំពេលមានការកើនឡើងនៃតម្លៃប្រេងសកល ដែលបង្កឡើងដោយវិបត្តិមជ្ឈិមបូព៌ាដែលកំពុងបន្ត។ នៅក្នុងសារមួយទៅកាន់ប្រជាជាតិ លោកប្រធានាធិបតី Marcos បាននិយាយថា គោលនយោបាយនេះនឹងអនុវត្តចំពោះការិយាល័យដែលបានជ្រើសរើសនៅក្រោមសាខាប្រតិបត្តិ។...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានណែនាំស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ត្រូវលក់តាមតម្លៃដែលក្រសួងដាក់តាំងបង្ហាញជាសាធារណៈ និងព្រមានអនុវត្តច្បាប់ ចំពោះបុគ្គលខិលខូចណាកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ។ តាមតាមសេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា ដើម្បីធានាបាននូវតម្លាភាព នៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ផ្ទះ ជូនក្រុមគ្រួសារវីរកងទ័ពពលី នៅកំពង់ឆ្នាំង ភាគីពាក់ព័ន្ធអន្តរជាតិ នឹងរាយការណ៍ទៅរដ្ឋាភិបាលរៀងៗខ្លួន ពីភាគីថៃបំពានកម្ពុជា កម្ពុជា-ចក្រភពអង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍ ធនធានមនុស្ស និងជំនាញ រដ្ឋសភា ស្នើឱ្យកូរ៉េពិនិត្យឡើងវិញ លក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ឧត្តមសេនីយ៍ទោ សិទ្ធិ...
តម្លៃប្រេង នាពេលអនាគត អន្តរជាតិកើនឡើងលើសពី ១០០ដុល្លារអាមេរិក ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា អ៊ីស្រាអែល គំរាមសម្លាប់ មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ សមាជិកព្រឹទ្ធសភាអាមេរិកថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រេង ស្ទើរតែមួយភាគបី របស់ពិភពលោក និងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប្រសិនបើផ្តួលរំលំ រដ្ឋាភិបាលអ៊ីរ៉ង់បាន តម្លៃប្រេងឡើងលើសពី ១១៥ ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលសង្គ្រាមអ៊ីរ៉ង់ គំរាមកំហែងដល់ផលិតកម្ម និងការដឹកជញ្ជូន...
ត្បូងឃ្មុំ៖ ក្នុងជំហានប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) បង្កើតទំនាក់ទំនង “ទីក្រុងសម្ព័ន្ធមេត្រីភាព” (Sister City) ជាមួយទីក្រុង Rochester រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច អប់រំ និងសុខាភិបាល។ លោក ប៉ែន កុសល្យ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីសំណេះសំណាល ជាមួយមន្រ្តីក្រោមឱវាទ ដើម្បីជម្រះបញ្ជី ទ្រព្យសម្បត្តិរដ្ឋ និងបិទបញ្ជីឬរបាយការណ៍ពាក់ព័ន្ធ មុនលោកចាកចេញទៅទទួលភារកិច្ចតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ឆ្លៀតក្នុងឱកាសនោះ...