ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២.៦៩៩នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានជិត ៥សែន៧ម៉ឺននាក់ ឬជិត ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង...
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត រួមនឹងមន្រ្តីបរិស្ថានចុះល្បាត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនឱ្យមានការ កាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្រ្តភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះដែរលោកអភិបាលស្រុកជាំក្សាន្ត បន្តការផ្តាំផ្ញើ ដល់មន្រ្តីក្រោមឱវាទក្នុងនាមជាភ្នែក ជាច្រមុះរបស់ស្រុក និងមន្រ្តីជំនាញ បន្តការទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃរដ្ឋ ធ្វើជាកម្មសិទ្ធិក្នុងស្រុកជាំក្សាន្ត...
ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១១:០០ នាទីព្រឹក ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញលែងត្រីគល់រាំង ចំនួន២ក្បាល ទម្ងន់ ៧០គីឡូក្រាម ចូលទៅក្នុងអាងទឹកតាវ៉ាន់ (ទន្លេសប្បនិម្មិត )...
ខ្ញុំឈ្មោះ ហ៉ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ដែលមានទំហំដី 115 ម៉ែត្រការ៉េ។ លេខទូរស័ព្ទទំនាក់ទំនង់ 077 777 099
ភ្នំពេញ ៖ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងថា នៅសេសសល់ប្រមាណជា៦៥ទៀត ដែលពុំអាចផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាននៅឡើយ។ តាមរបាយការណ៍របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា គិតមកដល់ចុងឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន១៤,៤៣៨ កើនឡើងចំនួន៣៩០ភូមិ ប៉ុន្តែបើគិតជាភាគរយប្រៀបធៀបជាមួយស្ថិតិចំនួនភូមិសរុបថ្មី បានថយចុះពី៩៩.១៥% មក៩៩.០៩%។...
ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេ បានអះអាងថា «ម្ចាស់ទីតាំងមិនបានប្រព្រឹត្តអំពើហិង្សា» ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុងគោលដៅវិលត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ គួររំលឹកថា ក្រោយទទួលបានព័ត៌មានស្នើសុំកិច្ចអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្ដល់ព័ត៌មានភ្លាមជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ...
ភ្នំពេញ ៖ កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធិក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នាការពារទន្លេមេគង្គ ដោយបានរៀបចំឱ្យមាន អនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ដែលជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងការណែនាំប្រតិបត្តិសម្រាប់ការអនុវត្តនៅកម្ពុជា។ គោលបំណង គឺធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងតំបន់ទន្លេមេគង្គ។ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូមេគង្គ-អូស្រ្តាលីនេះ បានធ្វើឡើងនៅក្នុងក្នុងពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀងរវាងក្រសួងបរិស្ថាន និង អង្គការមូលនិធិអាស៊ី (The Asia...
កំពង់ចាម ៖ មន្ត្រីរាជការចំនួន ២០រូប ត្រូវបានប្រកាសតែងតាំង ឲ្យទទួលភារកិច្ច ក្នុងនោះ៤រូបមកពីមន្ទីរធនធានទឹក និងឧតុនិយម ១រូបមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង១៥រូប មកពីមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ។ ពិធីប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសល់ប្រជុំធំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក...
កំពត៖ ព័ត៌មានពីករណីវិវាទដីធ្លីនៅជុំវិញបឹងប្រទ័ក្សក្រឡា (ឬទំនប់ប្រទ័ក្សក្រឡា) ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតបានទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជន, ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានចេញបញ្ជីឈ្មោះជនរងគ្រោះចំនួន៣៩នាក់ (ពីក្នុងចំណោម៩៤គ្រួសារ) រួមទាំងលេខបង្កាន់ដៃដី និងលេខទំនាក់ទំនង ដើម្បីបញ្ជាក់ពីអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់។ ដីដែលក្រុមទុច្ចរិតព័ទ្ធយកនោះ មានតាំងពី ដីផ្នូរ ដីស្រែ ចំការ ដំណាំផ្សេងៗ ថែមទាំង ភោជនីយដ្ឋាន, រីស៊ត, សង់ដាមួរ,...
ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែមករា គណៈមេធាវីកម្ពុជា បានប្តឹងបគ្គលឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មាន អាសយដ្ឋានផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយចំណាត់ការនីតិវិធីជាបន្តបន្ទាប់ នៅថ្ងៃទី០៩...