មុយនិក៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិក ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានឧ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោក...
បរទេស៖ លោក Chaiwat Kovavisarach នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Bangchak Corporation Public Company Limited របស់ថៃ បានបង្ហាញថា ក្រុមហ៊ុនបានបន្តទិញភាគហ៊ុនរបស់ក្រុមហ៊ុន Chevron Companies (Greater China) Limited (“CCGC”) ដើម្បីទទួលបានភាគហ៊ុន 100%...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីរកឃើញ ជំងឺផ្តាសាយបក្សីប្រភេទ(H5N1) លើបុរសអាយុ៣០ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងភូមិមានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយមានការយកចិត្តទុកដាក់ ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានជាសះស្បើយត្រឡប់ទៅផ្ទះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទឹកដីខេត្តត្បូងឃ្មុំ ខណៈដែលតំបន់ត្រពាំងក្រម ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ បានក្លាយជាមហាសមុទ្រមនុស្សយ៉ាងកុះករ ក្នុងព្រឹត្តិការណ៍ «ចាប់ត្រីបែបបុរាណ» ប្រចាំឆ្នាំ២០២៦ ដែលមានអ្នកចូលរួមលើសពីការរំពឹងទុក រហូតដល់ជិត ១៤ម៉ឺននាក់។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស លោក កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអង្កេត ស្រាវជ្រាវ និងដោះស្រាយបណ្ដឹង ដើម្បីពិនិត្យលើវឌ្ឍនភាពពាក់ព័ន្ធនឹងសំណើសុំអន្តរាគមន៍របស់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តមួយចំនួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈប្រតិភូ នៅទីស្ដីការក្រសួង។ ថ្លៃងក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិក...
អេហ្ស៊ីប ប្រកាសរកឃើញ ទីតាំងហ្គាស និងប្រេងឆៅថ្មី នៅតំបន់វាលខ្សាច់ ភាគខាងលិចប្រទេស កម្លាំងយោធារុស្សី ប្រកាសសងសឹកសកម្មភាព ភេវរកម្មដែលបង្កឡើង ដោយរដ្ឋាភិបាលក្រុងគៀវ នាវាចម្បាំងអាមេរិក ២គ្រឿងបុកគ្នា នៅសមុទ្រជិតអាមេរិកខាងត្បូង អំឡុងពេលធ្វើសមយុទ្ធចាក់ប្រេង ក្រុមសកម្មជនថា អ្នកស្លាប់កើនដល់ជាង ៧.០០០នាក់ ក្នុងការបង្ក្រាបលើបាតុករនៅក្នុងប្រទេស អ៊ីរ៉ង់ ឥណ្ឌាគ្រោងទិញយន្តហោះចម្បាំង Rafale របស់បារាំង...
បរទេស៖ នាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោកត្រូវបានបញ្ជាឱ្យធ្វើដំណើរពីសមុទ្រការ៉ាប៊ីនទៅកាន់មជ្ឈិមបូព៌ា នេះបើយោងតាមប្រភពព័ត៌មានដែលស្គាល់ផែនការនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាថាតើត្រូវចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ឬអត់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ចលនារបស់នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត The New York...
ព្រះវិហារ៖ នាថ្ងៃ១៣ ខែកុម្ភ ឆ្នាំ២០២៦នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក សុខ សានដារា អភិបាលរងខេត្ត បានធ្វើពិធីចែកបន្លែគ្រប់មុខ ពងទា និងសត្វទា ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលវត្តពើងអង្កាម ហៅវត្តបាក់កាំ ដើម្បីយកទៅផ្គត់ផ្គង់ និងទ្រទ្រង់ជីវភាព។ បន្លែបង្ការ និងពងទា ដែលចែកជូននេះ...
ភ្នំពេញ៖ ដើមឆ្នាំ២០២៦នេះ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ប្រជាពលរដ្ឋ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញខ្លីរយៈពេលត្រឹម ៤ខែ ដើម្បីទទួលបានជំនាញបច្ចេកទេសជាក់ស្តែង និងបង្កើនឱកាសរកចំណូលកាន់តែប្រសើរ។ លោក ស៊ុន មេសា បញ្ជាក់ថា វគ្គសិក្សារយៈពេលខ្លី ៤ខែ គឺជាជម្រើសសមស្របសម្រាប់យុវជន និងអតីតពលករ...