នៅថ្ងៃទី១៣ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅអេហ្ស៊ីបនៃពិធីចាប់ផ្តើម សម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG)បានប្រារព្ធធ្វើឡើងនៅទីក្រុងគែរ។ ព្រឹត្តិការណ៍នេះត្រូវបានរួមសហការរៀបចំដោយCMG ស្ថានទូតចិនប្រចាំប្រទេសអេហ្ស៊ីប ក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប និងអាជ្ញាធរផ្សព្វផ្សាយទេសចរណ៍អេហ្ស៊ីប។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក CMG បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសជាង ២០០ រូប...
ក្នុងឱកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីឆ្នាំ២០២៦ ខិតជិតចូលមកដល់ ទីភ្នាក់ងារព័ត៌មានវីដេអូអន្តរជាតិ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយសហភាពព័ត៌មានធំចំនួន៧បូករួមទាំងសហភាពផ្សព្វផ្សាយអាស៊ី-មហាសមុទ្រប៉ាស៊ីហ្វិក សហភាពផ្សព្វផ្សាយអាហ្រ្វិក សហភាពព័ត៌មានអាមរិកឡាទីន សហភាពផ្សព្វផ្សាយប្រទេសអារ៉ាប់ប៊ីសាអូទិត សហភាពផ្លាស់ប្តូរព័ត៌មានអឺរុប សហភាពវិទ្យុនិងទូរទស្សន៍ជាតិ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាមជាមួយនិងសហភាពផ្សព្វផ្សាយការ៉ាប៊ីន ដើម្បីផ្សព្វផ្សាយពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ កម្មវិធីដ៏ល្អប្រណិតនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងត្រូវបានចាក់ផ្សាយ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់សកលលោក តាមរយៈប្រព័ន្ធសារព័ត៌មានជាង ៤០០ នៃសហភាពព័ត៌មានទាំងនេះនៅប្រទេស និងតំបន់ចំនួន១៨១។ បច្ចុប្បន្ននេះ អ្នកទទួលខុសត្រូវសហភាពព័ត៌មានធំទាំង៧បានសម្តែងការជូនពរដ៏ល្អបវរ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីជូនចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាបន្តបន្ទាប់ ដោយជូនពរកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ព្រមទាំងរំពឹងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីធ្វើឱ្យប្រជាជននៃបណ្តាប្រទេសនានាយល់ដឹងគ្នាទៅវិញទៅមកក្នុងការផ្លាស់ប្តូរវប្បធម៌ បង្កើនចំណងមិត្តភាព បំពេញបន្ថែមភាពរស់រវើកថ្មីក្នុងការផ្លាស់ប្តូរ និងការរៀនសូត្រពីអរិយធម៌ខុសគ្នាទៅវិញទៅមក ៕
ពេលថ្មីៗនេះ ថ្នាក់ដឹកនាំបរទេស និងអ្នកទទួលខុសត្រូវអង្គការអន្តរជាតិជាច្រើនបានផ្ញើសារលិខិតជូនចំពោះលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន ដើម្បីជូនពរប្រជាជនចិនក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាបានជឿជាក់យ៉ាងមុតមាំថា ឆ្នាំថ្មីឆ្នាំមមីនឹងបង្កើនចំណងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ដោយបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាទៅក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ លោកPutin ប្រធានាធិបតីរុស្ស៊ីបានផ្ញើការជូនពរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិន ដោយបានថ្លែងថា ក្នុងរយ:ពេល ១ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងភាពជាដៃគូកិច្ចសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងរុស្ស៊ីនិងចិនបានរក្សាការអភិវឌ្ឍដ៏ល្អប្រសើរ ព្រមនិងទទួលបានសមិទ្ធផលផ្លែផ្កាគួរជាទីគាប់ចិត្តជាច្រើន គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗបានដំណើរការជាលំដាប់ រុស្ស៊ីនិងចិនសម្រេចការលើកលែងទិដ្ឋការ រៀបចំធ្វើសកម្មភាពឆ្នាំវប្បធម៌ដោយជោគជ័យ ហើយរុស្ស៊ី និងចិននឹងរួមគ្នាចាប់ដំណើរការ “ឆ្នាំអប់រំរុស្ស៊ីនិងចិន”ក្នុងឆ្នាំ២០២៦ ។ លោកសូមជូនពរប្រជាជនចិនឲ្យមានសុខសុភមង្គលនិងសុខភាពល្អបរិបូណ៌ សម្រេចអ្វីៗដូចបំណងប្រាថ្នា៕
នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន ពិធីសម្តែងពន្លឺភ្លើងនិទាឃរដូវឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញនៅអគារ Burj Khalifa Tower ដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាអគារខ្ពស់បំផុតរបស់ពិភពលោក ។ ការសម្តែងដ៏អស្ចារ្យនៃពន្លឺនិងស្រមោលនេះ ដែលត្រូវបានរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ “សេះបំផាយទៅមុខ” ដែលបានពិពណ៌នាអំពីស្មារតីយុគសម័យនៃនិទាឃរដូវឆ្នាំមមី និងការរួមបញ្ចូលគ្នានៃអរិយធម៌ចិននិងអេមីរ៉ាតអារ៉ាប់រួមដ៏គួរឱ្យរំជួលចិត្ត ដើម្បីប្រសិទ្ធពរជ័យយ៉ាងស្មោះស្ម័គ្របំផុតចំពោះជនជាតិចិននៅជុំវិញពិភពលោក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមរំលឹកថា នៅវេលាម៉ោង២២ នៅ ថ្ងៃទី១៥...
បរទេស៖ ប្រទេសវៀតណាមបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បីដាក់ឱ្យដំណើរការសេវាកម្មអ៊ីនធឺណិតផ្កាយរណប Starlink ដោយអនុញ្ញាតឱ្យមានការតភ្ជាប់រហូតដល់ ៦០០.០០ នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន ខណៈដែលប្រទេសវៀតណាមកំពុងពង្រីកការចូលប្រើឌីជីថល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់វៀតណាម បានផ្តល់អាជ្ញាប័ណ្ណទូរគមនាគមន៍ដល់ក្រុមហ៊ុន...
បរទេស៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលឥណ្ឌាសម្រេចបាននឹងជួយសម្រួលដល់ការចូលទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសកាន់តែទូលំទូលាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រទេសអាស៊ីខាងត្បូង គឺឥណ្ឌា ឥឡូវនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន ៣៨ រួមទាំងកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន និងកិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុបដែលបានប្រកាសកាលពីខែមករា។ ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកក៏កំពុងបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងផងដែរ។ លោក...
ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន ដែលជាបុគ្គលិកផ្នែកអនាម័យបរិស្ថាន ក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់ ដើម្បីជាការអរគុណដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន ដែលតែងតែនៅពីក្រោយភាពស្រស់ស្អាតនៃទីក្រុងមួយនេះ។ ការគោរពស្រលាញ់នាំឱ្យមានការចែករំលែក ដូចគ្នានឹងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានរៀបចំ បង្កើតជាបរិយាកាសជួបសំណះសំណាល សួរសុខទុក្ខជាមួយបងប្អូនក្នុងសហគមន៍...
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:១០នាទី នាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៦ កម្លាំងជំនាញកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន...
កំពង់ស្ពឺ៖ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកស្រី YASMIN SIDDIQI នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងដំណើរចុះពិនិត្យ វឌ្ឍនភាពគម្រោងចំនួន៥ទីតាំង មានដូចខាងក្រោម៖ទីតាំងទី១៖...