ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ លើការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ,...
ហ្វីលីពីន៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន...
ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញពីសំណាក់ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, គណៈបញ្ជាការឯកភាពខេត្ត បានសហការជាមួយព្រះរាជ្ញារងអមសាលាដំបូងខេត្ត បន្តចុះប្រតិបត្តិការណ៍ឆែកឆេរ បង្ក្រាបបទល្មើស និងបិទទីតាំងដែលសង្ស័យមានបទល្មើសបច្ចេកវិទ្យា (Online Scams) មួយចំនួន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជនទូទៅ ហៅជាភាសាអង់គ្លេស «Complaint Submission System (CSS)»។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ច និងសកម្មភាពរបស់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ២២៥នាក់ទៀត ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ,...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្តែងការគួរសម ខណៈភាគីទាំងពីរ បន្តពង្រឹងកិច្ចសហការរវាងគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាព ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ។ ក្នុងជំនួបនោះ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអាងស្តុកទឹកភ្លៀង ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងថា...
កំពង់ធំ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួស ចំនួន ៥០០កញ្ចប់ ជូនដល់បងប្អូនសាសនិកឥស្លាម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីហ្ស អាល់ស៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ លោកបណ្ឌិត...
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈកម្មវិធីហ៊្សូម (Zoom) ដឹកនាំដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង...