ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៥ លោក ហេង សុភាណា អភិបាលរងខេត្តតំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់...
ខេត្តកណ្តាល ៖ ដោយអនុវត្តន៏តាមបទបញ្ជា ដ៏មុឹងមាត់ របស់ ឧត្តមសេនីយ៏ឯក ជាវ ផល្លី អគ្គស្នងការរង និងមានការចង្អុរបង្ហាញពី ឧត្តមសេនីយ៏ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាឲ្យ ឧត្តមសេនីយ៏ទោ សាវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីនៃប្រទេសហុងគ្រីលោក Viktor Orban បាននិយាយថា ប្រទេសហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិក Donald Trump ដោយបន្ថែមថាកិច្ចប្រជុំបែបនេះនឹងក្លាយជាព័ត៌មានស្វាគមន៍សម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកដែលខិតខំដើម្បីសន្តិភាព។ លោកនាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នៅលើបណ្តាញសង្គមX កាលពីថ្ងៃព្រហស្បតិ៍ភ្លាមៗបន្ទាប់ពី Trump បន្ទាប់ពីការហៅទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីបានប្រកាសថាគាត់និងលោក Putin នឹងអាចជួបគ្នានៅទីក្រុង Budapest ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បានចូលទៅបង្ហោះនៅវេទិកាសង្គម Truth Social...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Boris Pistorius បាននិយាយថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងចំណាយប្រាក់ចំនួន១០ពាន់លានអឺរ៉ូឬត្រូវជា១០,៨ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីតែទៅលើការពង្រីកកងកម្លាំងយន្តហោះគ្មានមនុស្សបើកយោធារបស់ខ្លួន។ ផែនការនេះកើតឡើងចំពេលដែលសហភាពអឺរ៉ុបពិភាក្សាអំពី ជញ្ជាំងយន្តហោះគ្មានមនុស្សបើក ដែលជាបណ្តាញដែលបានស្នើឡើងនៃប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឃ្លាំមើល ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី។ ការទិញយកយន្តហោះដ្រូន UAV របស់អាឡឺម៉ង់គឺជាផ្នែកមួយនៃការជំរុញផ្នែកយោធាកាន់តែទូលំទូលាយនៅទូទាំងប្លុក ដោយទីក្រុងប៊ែរឡាំងមានតួនាទីនាំមុខគេបំផុត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនៅទីក្រុងប្រ៊ូលកាលពីថ្ងៃពុធ លោក Pistorius បានសន្យាថាប្រទេសអាល្លឺម៉ង់នឹងដើរតួយ៉ាងសំខាន់ក្នុងវិស័យការពារដែនអាកាសរបស់សហភាពអឺរ៉ុប។...
តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់...
ភ្នំពេញ ៖ កម្ពុជា-ចិនបានសហការរៀបចំ ការពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ និងនីតិវិធីចាំបាច់ដើម្បីនាំអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសមូត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានបង្ហាញលទ្ធផលជំនួបរវាងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី...
មូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ប្រសិនបើមានការស្នើសុំ។ លោក Novak បានលើកឡើងថា ការបដិសេធរបស់អឺរ៉ុប ចំពោះឧស្ម័នរុស្ស៊ី បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់។ លោកបានលើកឡើងនៅពេលសួរថាតើទីក្រុងម៉ូស្គូ នឹងពិចារណាលើការបង្កើនការចែកចាយឧស្ម័នទៅកាន់អឺរ៉ុបដែរទេ ប្រសិនបើមានការស្នើសុំ ក្នុងនោះលោកបានបញ្ជាក់ថា “រុស្ស៊ីតែងតែត្រៀមខ្លួនជាស្រេច និងបើកចំហសម្រាប់ការសន្ទនា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ កងទ័ពភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទថៃ កំពុងធ្វើសកម្មភាពលើក្តីកង្វល់ដែលលើកឡើងដោយ ព្រះនាងម្ចាស់ Chulabhorn Walailak ប្អូនស្រីរបស់ស្តេចថៃ ទាក់ទងនឹងសុវត្ថិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ ក្រោមមូលនិធិ Chulabhorn កងទ័ពកំពុងពន្លឿនការសាងសង់លេណដ្ឋានការពារសម្រាប់បុគ្គលិកយោធា និងជម្រកជនស៊ីវិលនៅតាមព្រំដែនកម្ពុជា-ថៃ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែតុលា...
បរទេស៖ ប្អូនស្រីពៅរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបង្ហាញបំណងចង់ឱ្យយោធាសាងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីជម្លោះទឹកដីរវាងប្រទេសទាំងពីរបានផ្ទុះឡើងរហូតដល់ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរកាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រះនាងម្ចាស់ Chulabhorn បានប្រាប់មន្ត្រីកងទ័ពក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងបាងកកសប្តាហ៍នេះថា “សូមជួយពិចារណាពីរបៀបដែលយើងអាចសាងសង់ជញ្ជាំងព្រំដែនអចិន្ត្រៃយ៍រវាងកម្ពុជា និងថៃ មិនមែនជាសំណង់បណ្តោះអាសន្នទេ ប៉ុន្តែជារចនាសម្ព័ន្ធយូរអង្វែង”។...