បរទេស៖ អ្នកសិក្សាពីររូបបានព្រមានថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមទំនងជានឹងតាមទាន់ប្រទេសថៃក្នុងរយៈពេលពីរឆ្នាំ លុះត្រាតែប្រទេសនេះធ្វើការកែទម្រង់សេដ្ឋកិច្ចដែលមានអត្ថន័យ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Aat Pisanwanich សេដ្ឋវិទូឯករាជ្យម្នាក់បាននិយាយថា ផលិតផលក្នុងស្រុកសរុបរបស់ថៃមានប្រមាណ ៥០០ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសវៀតណាមមានជាង ៤០០...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (SANTO Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនេះ លោករដ្ឋមន្រី្ត...
តេអេរ៉ង់៖សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានសម្រេចចិត្តបន្តការចរចា ទោះបីជាចក្ខុវិស័យខុសគ្នាយ៉ាងខ្លាំងរបស់ពួកគេអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការកសាងយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក បានបង្ហាញពីភាពផុយស្រួយនៃដំណើរការ និងហានិភ័យនៃការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi បានឧ្យដឹងថា កិច្ចចរចាជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងហ្សឺណែវ។ រដ្ឋមន្ត្រីរូបនេះបានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi បានឧ្យដឹងថា កិច្ចចរចាជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុងហ្សឺណែវ។ រដ្ឋមន្ត្រីរូបនេះបានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងរីករាយក្នុងការបញ្ជាក់ថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឥឡូវនេះត្រូវបានកំណត់សម្រាប់ទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពង្រាយនាវាមន្ទីរពេទ្យមួយទៅកាន់កោះហ្គ្រីនឡែន ដោយលោកបានអះអាងថា មនុស្សជាច្រើននៅទីនោះធ្លាក់ខ្លួនឈឺ ហើយមិនទទួលបានការថែទាំ ទោះបីជានាវាមន្ទីរពេទ្យទាំងពីររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងចតនៅកន្លែងផលិតកប៉ាល់មួយក្នុងរដ្ឋអាឡាបាម៉ាក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសរបស់លោក ត្រាំ បានជំរុញឱ្យមានការការពារនៅថ្ងៃអាទិត្យពីប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែន ហើយវាគឺជាចំណុចចុងក្រោយនៃការប៉ះទង្គិចជាមួយមេដឹកនាំអាមេរិក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ លោកបណ្ឌិត ម៉ុង ឫទ្ធី។ កិច្ចជំនួបនាពេលនេះ ក្នុងគោលបំណងឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានាក្នុងឆ្នាំ ២០២៥និងទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ ២០២៦។ ជាកិច្ចចាប់ផ្តើម លោក ឆាយ...
កំពង់ចាម៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសិក្សាថ្មី ១ខ្នង និងចែកសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនសមណៈនិស្សិត និងនិស្សិត...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុត្រឡប់មកមានភាពស្រស់ស្អាត បន្ទាប់ពីមានការអន្តរាគមន៍ និងការចូលរួមសម្អាត និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពេលជំនន់ទឹកភ្លៀងហូរនាំសំរាម ចាក់ចូលទៅសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ អ្នកទេសចរណ៍អាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ...
ភ្នំពេញ៖ លោក សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ ការចូលរួមរបស់ លោកសមាជិកគណៈអចិន្រ្តៃយ៍ ក្នុងពិធីដ៏មានសារៈសំខាន់នេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យយូរអង្វែងរបស់...